BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

CDC អនុម័តគម្រោងវិនិយោគចំនួន២ មានទឹកប្រាក់សរុបជាង១០លានដុល្លារ

ថ្ងៃសៅរ៍, 02 ខែមេសា 2022 11:04  លាង ឡា

 

photo_2022-04-02_10-53-51

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន២ ដែលមានទឹកប្រាក់សរុបជាង១០លានដុល្លារ អាមេរិក នឹងអាចបង្កើតកន្លែងការងារជាង២០០០កន្លែង ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនដែលបានចុះបញ្ជីគម្រោងវិនិយោគទាំង២ រួមមាន៖
១- MALAGA GARMENT FACTORY CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ៦១១កន្លែង។

២- YOUNG CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.៦២០កន្លែង។

សូមបញ្ជាក់ដែរថា នៅក្នុងសប្តាហ៍នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរោងចក្រ ចំនួន២ផងដែរ ដែលមានទឹកប្រាក់វិនិយោគចំនួនសរុបជាង៥លានដុល្លារ ហើយអាចបង្កើតការងារបានជាង៨០០កន្លែងផងដែរ៕

photo_2022-04-02_10-53-46

photo_2022-04-02_10-53-58

photo_2022-04-02_10-53-54

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 02 ខែមេសា 2022 11:04  លាង ឡា