ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៥ ដែលមានទំហំទឹកប្រាក់ជាង៤០លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគនេះ អាចបង្កើតការងារបានជិត១០០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហាថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖
១- “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២- “WCFO (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន៣,៨លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។
៣- “Thirty Three Apparels (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ២,១លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ៤៥០នាក់។
៤- “A & M Clothing Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ១០០នាក់។
៥- “WCFO ASAMA Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំសម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន៨០៥ពាន់ដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ១០០នាក់៕