BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាវាចម្បាំងរុស្សីដេញតាមនាវាមុជទឹកអាមេរិកជិតកោះមួយក្នុងមហាសមុទ្ទប៉ាស៊ីហ្វីក

ថ្ងៃអាទិត្យ, 13 ខែកុម្ភៈ 2022 11:33  គុន ច័ន្ទរដ្ឋា

photo_2022-02-12_20-15-50
នាវារុស្សីប្រឆាំងនឹងនាវាមុជទឹកបានដេញតាមនាវាមុជទឹកអាមេរិកនៅក្បែរកោះ Kiril ដោយបានបង្ខំឲ្យនាវាអាមេរិកចាកចេញពីដែនទឹករបស់ខ្លួន ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ ចំពេលដែលមានភាពតានតឹងនៅអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ជាការដែលសួរដោយAFPសុំការអត្ថាធិប្បាយបានគ្រាន់តែនិយាយថា យើងបានដឹងតាមរយៈសេចក្តីរាយការណ៍អំពីការចោទប្រកាន់ពីឧប្បទ្ទវហេតុនាវានៅក្នុងសមុទ្រប៉ាស៊ីហ្វីក។​ យើងមិនអាចនឹងបញ្ជាក់នូវសេចក្តីលំអិតនៃរបាយការណ៍នៅពេលនេះទេ។

មន្ត្រីរដ្ឋការជាន់ខ្ពស់ម្នាក់បាននិយាយថាគេមិនបានដឹងពីព័ត៌មានបន្ថែមអំពីការចោទប្រកាន់នៃឧប្បទ្ទវហេតុនេះទេ។ ក្រសួងការពារប្រទេសរុស្សី បាននិយាយថា ក្នុងអម្លុងពេលមានផែនការធ្វើសមយុទ្ធយោធា នាវាពិឃាត Shaposhnikov បានតាមដាននាវាមុជទឹក Virginia នៅក្នុងដែនទឹករុស្សីនៅជិតកោះ Kiril នៅប៉ែកខាងជើងមហាសមុទ្ទប៉ាស៊ីហ្វីក។នៅពេលដែលនាវាមុជទឹកអាមេរិកមិនរវល់នឹងការទាមទារឲ្យផុសឡើងមកលើផ្ទៃទឹក នាវារុស្សីបានប្រើប្រាស់មធ្យបាយដ៏សមរម្យមួយ  ពេលនោះនាវាមុជទឹកអាមេរិកបានចាកចេញពីដែនទឹករុស្សីដោយល្បឿនលឿនជាទីបំផុត។

ក្រសួងបាននិយាយថា គេបានកោះហៅអនុព័ន្ធអាមេរិកប្រចាំទីក្រុងមូស្គូចំពោះឧប្បទ្ទវហេតុនេះ។ “ក្នុងការពាក់ព័ន្ធទៅនឹងការរំលោភដោយនាវាមុជទឹកអាមេរិកនៅក្នុងព្រំដែនរដ្ឋនៃសហព័ន្ធរុស្សី អនុព័ន្ធនៃស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ ត្រូវបានកោះហៅទៅកាន់ក្រសួងការពារជាតិរុស្សី” ក្រសួងការពារជាតិបាននិយាយ។ កោះ Kuril ដែលស្ថិតនៅប៉ែកខាងជើងនៃកោះ Hokkaido ជប៉ុន ដែលកាន់កាប់ដោយរុស្សីចាប់តាំងពីត្រូវបានចាប់យកក្នុងសម័យសង្រ្គាមលោកលើកទី២ ឧប្បទ្ទវហេតុនេះបានកើតមានឡើងនៅជិតកោះ Kuril នៃ Uruk ។

លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃសៅរ៍បានថ្កោលទោសនូវការអះអាងនេះថាជារឿងបង្ករហេតុ។ លោកប្រធានាធិបតី Joe- Biden  បានព្រមានលោក Putin កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មយ៉ាងរហ័សនិងមានតម្លៃយ៉ាងខ្ពស់ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ ការព្រមាននេះបានលេចចេញមក ខណៈដែលមន្ត្រីអាមេរិកម្នាក់បាននិយាយថាការឈ្លានពានរបស់រុស្សីនឹងកើតមានឡើងក្នុងពេលណាមួយឆាប់ៗនេះ។


ថ្ងៃអាទិត្យ, 13 ខែកុម្ភៈ 2022 11:33  គុន ច័ន្ទរដ្ឋា