BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គីភ័យឆាបឆេះមន្ទីររដ្ឋសភាអាហ្វ្រិកខាងត្បូងក្នុងទីក្រុង Cape Town

ថ្ងៃអាទិត្យ, 02 ខែមករា 2022 18:01  BeeTube News

photo_2022-01-02_15-38-15

The Guardian-

អគ្គីភ័យយ៉ាងធំបានឆាបឆេះអគារមន្ទីររដ្ឋសភាបរទេសអាហ្រ្វិកខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានមានវត្តមាននៅឯអាគារ ខណៈដែលអណ្តាតភ្លើងយ៉ាងធំ និងផ្សែងយ៉ាងខ្មួលខ្មាញ់ត្របាញ់ឡើងទៅលើត្រូវបានគេឃើញនូវវេលាម៉ោងប្រហែល ៧និង៣០នាទី ម៉ោងនៅក្នុងស្រុក។ "ដំបូលត្រូវបានអគ្គីភ័យត្របាក់លេប និងអគាររដ្ឋសភាក៏ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ" អ្នកនាំពាក្យនៃសេវាកម្មក្នុងគ្រាមានអាសន្នរបស់រដ្ឋធានីបានប្រាប់ AFP ។អគ្គីភ័យមិនបានស្ថិតនៅក្រោមការត្រួតត្រា ហើយជញ្ជាំងអគារត្រូវបានគេរាយការណ៍មកថាបានដួលរលំ លោកបន្ថែម។

JP Smith សមាជិកគណកម្មាធិការក្រុងទទួលខុសត្រូវខាងសុវត្តិភាព និងសន្តិសុខ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ការប្រកាសភាពអាសន្នត្រូវបានគេឲ្យដឹងនៅវេលាម៉ោង៥ព្រឹក ដែលក្រុមអ្នកពន្លត់អគ្គីភ័យចំនួន៣៦នាក់ បានសំណូមពរធនធានបន្ថែមទៀត ដើម្បីទប់ទល់ជាមួយភ្លើង។ អគ្គីភ័យបានចាប់ផ្តើមពីការិយាល័យនៅជាន់ទី៣ ហើយបានរាលដាលទៅដល់សភាជាតិទាំងមូល អ្នកនាំពាក្យនៃស្ថាប័ន្តពន្លត់អគ្គីភ័យ និងសេវាកម្មសង្រ្គោះនៃទីក្រុង Cape Town Jermain Carelse បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅនឹងកន្លែង។ មិនមានការរងគ្រោះនៅក្នុងភ្លើងឆេះនេះទេ បើតាមសេចក្តីរាយការណ៍របស់ឆ្មាំសន្តិសុខរដ្ឋសភា, Carelse បាននិយាយ។

រូបភាពបានបង្ហាញឲ្យឃើញអណ្តាតភ្លើងដ៏ធំកំពុងលេបត្របាក់ដំបូលអគារមួយដ៏ធំនៃរដ្ឋសភា។ មិនមានការចង្អុលបង្ហាញថា តើអគ្គីភ័យនេះចាប់ផ្តើមមកពីអ្វី។ មន្ទីររដ្ឋសភានៅក្នុងទីក្រុង Cape Town ចែកចេញជា៣ផ្នែក អគារពីដើមដែលមានប្រភពចំណាស់បានកសាងរួចរាល់តាំងពីឆ្នាំ១៨៨៤ អគារថ្មីដែលគេសង់បន្ថែមទៀត នៅក្នុងឆ្នាំ១៩២០ និង១៩៨០ គឺជាមន្ទីររដ្ឋសភាជាតិ។ ក្នុងខែមេសា ឆ្នាំមុន អគ្គីភ័យបានឆាបឆេះផ្នែក១នៃបណ្ណាល័យសលកមហាវិទ្យាល័យ Cape Town ដែលជាស្នាដៃនៃប្រទេសអាហ្រ្វិកខាងត្បូង។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងហេដ្ឋារចនាសម្ព័ន្ធ Patricia De Lille បានប្រាប់អ្នកយកព័ត៌មានថា ភ្លើងបានស្ថិតនៅក្រោមការត្រួតត្រារបស់យើង បន្ទាប់ពីបានឆាបឆេះអស់ជាច្រើនម៉ោង៕


ថ្ងៃអាទិត្យ, 02 ខែមករា 2022 18:01  BeeTube News