BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដរាបណាអ្នកនៅមានថ្ងៃថ្មី អ្វីៗគឺដើរទៅតាមការសម្រេចចិត្តរបស់អ្នក - Camila Cabello

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 15:40  BeeTube News

ខាមីលឡា ខាបបែលឡូ (Camila Cabello) គឺជាតារាប៉ុបដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ ទោះបីជាសព្វថ្ងៃនេះនាងមានកិត្តិនាម ទ្រព្យសម្បត្តិ និងអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកក៏ដោយ។ ជីវិតរបស់នាងមិនតែងតែងាយស្រួលនោះទេ។ ដូច្នេះ នេះគឺជាដំណើរជីវិតជោគជ័យរបស់នាង។ ខាមែលឡា ខាបបែលឡូ (Camila Cabello) មានស្រុកកំណើតនៅក្នុងទីក្រុង ហាវ៉ានណា (Havana) ដែលមានម្តាយជាជនជាតិគុយបា និងឪពុកជាជនជាតិម៉ិកស៊ិកកូ។ នាងបានធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ ហើយភាគច្រើននៃកុមារភាពរបស់នាង នាង និងក្រុមគ្រួសាររបស់នាង បានផ្លាស់ប្តូរកន្លែងស្នាក់នៅទៅវីញទៅមករវាងទីក្រុង ហាវ៉ានណា (Havana) និង ម៉ិកស៊ិកកូ ស៊ីធី (Mexico City) មុនពេលពួកគេសម្រេចចិត្តផ្លាស់ទៅនៅសហរដ្ឋអាមេរិក។

image (1)

ពួកគេបានឆ្លងកាត់ព្រំដែនម៉ិកស៊ិក និងសហរដ្ឋអាមេរិក ហើយធ្វើដំណើរទៅកាន់ទីក្រុង មៃអាមី (Miami) ដោយមានតែប្រាក់ពីរបីកាក់នៅក្នុងហោប៉ៅរបស់ពួកគេប៉ុណ្ណោះ។ ឪពុកម្តាយរបស់នាង ត្រូវធ្វើការងាររាប់មិនអស់ដែលមានប្រាក់ខែតិច និងលះបង់យ៉ាងច្រើន ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ទោះបីជាម្តាយរបស់នាងមានសញ្ញាប័ត្រផ្នែកស្ថាបត្យករនៅប្រទេសគុយបាក៏ដោយ សញ្ញាបត្ររបស់នាងមិនមានន័យអ្វីឡើយនៅក្នុងសហរដ្ឋអាមេរិក។ ខណៈ​ឪពុក​របស់នាង​ស្នាក់​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ម្ដាយ​របស់​នាង​ បាន​រក​ឃើញ​ការងារ ជាអ្នក​តម្រៀបស្បែកជើងដើម្បីដាក់តាំងនៅ​ក្នុង​ហាង​មួយ។ ហើយនាងក៏បានទៅសាលាពេលយប់ ដើម្បីរៀនភាសាអង់គ្លេសផងដែរ។ ឪពុករបស់នាង មករស់នៅជាមួយពួកគេនៅអាមេរិកនៅ 18 ខែក្រោយមក ហើយដើម្បីរកប្រាក់ចិញ្ចឹមជីវិត គាត់ធ្វើការជាអ្នកលាងរថយន្តពេញមួយថ្ងៃនៅក្នុងហាងលក់ទំនិញ។ ពួកគេបានតស៊ូ និងលះបង់ជាច្រើន ដើម្បីមានជីវិតប្រសើរជាងមុន ប៉ុន្តែពួកគេនៅតែជាគ្រួសារដ៏មានសុភមង្គលមួយ ទោះបីជាជួបគ្រាលំបាកជាច្រើនមកក៏ដោយ។

camila_cabello_responds_to_controversy_over_dancer (1)

“ឪពុកម្តាយរបស់ខ្ញុំបានធ្វើការយ៉ាងលំបាកណាស់។ យើងខិតខំរកប្រាក់ទាំងយប់ទាំងថ្ងៃ ហើយយើងចំណាយវាដើម្បីទ្រទ្រង់គ្រួសារ ​បន្ទាប់​មក​យើងរក​វិធី​ដើម្បីរក​វាត្រឡប់​មក​វិញ។ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​អាហារ​បរិភោគ មាន​ដំបូល​នៅលើ​ក្បាល ហើយ​ខ្ញុំអាច​ទៅ​សាលាបាន ​គឺ​គ្រប់គ្រាន់​ហើយ” ។ ក្រោយមក ខាមីលឡា (Camila) ក៏ចាប់ផ្តើមស្រលាញ់តន្ត្រី ប៉ុន្តែដោយសារតែនាងខ្មាស់អៀនខ្លាំង ទើបនាងគ្រាន់តែច្រៀងក្នុងបន្ទប់របស់នាង ពេលដែលគ្មាននរណាម្នាក់នៅផ្ទះ។ អាជីព​ចម្រៀង​របស់​នាង​មាន​ការ​ចាប់​ផ្តើម​យ៉ាងលំបាកលំបិនបំផុត។ ពេល​កំពុង​ប្រឡង​ចម្រៀង​នៅ​សាលា នាង​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង រហូតដល់នាង​ភ្លេច​ទំនុក​ច្រៀងតែម្តង ប៉ុន្តែ​យូរ​ៗ​ទៅ នៅពេលនាង​បានយកឈ្នះលើការ​ភ័យ​ខ្លាចឆាក នាង​បាន​សម្រេច​ចិត្ត​ឈប់​រៀន​នៅ​វិទ្យាល័យ ហើយ​តាំង​ចិត្ត​យ៉ាងពេញ​ទំហឹងទៅលើតន្ត្រី។ ការចាកចេញពីសាលាដើម្បីបន្តក្តីស្រមៃខាងផ្នែកតន្ត្រី ដោយមិនមានការធានាថានាងនឹងទទួលបានជោគជ័យនោះ គឺជាការសម្រេចចិត្តដ៏លំបាក និងប្រថុយប្រថានបំផុត ប៉ុន្តែមួយជំហានម្តងៗ នាងកាន់តែខិតជិតទៅការសម្រេចក្តីសុបិនរបស់នាង។ ក្នុងឆ្នាំ 2012 នាងបានចូលរួមប្រឡងក្នុងកម្មវិធី ដឹ អេច ហ្វេកទ័រ (The X Factor) ហើយបានបន្តដល់វគ្គ ប៊ូតខែម (Bootcamp) ។ ទោះបីជានាងបានធ្លាក់នៅក្នុងវគ្គនោះក៏ដោយ ក៏ចៅក្រមបាននាំនាងត្រឡប់មកវិញជាមួយនឹងក្មេងស្រីបួននាក់ផ្សេងទៀត ដើម្បីបង្កើតបានក្រុមមួយ ដែលមានឈ្មោះថា “ហ្វីប ហាម៉ូនី” "Fifth Harmony" ។

_103105951_gettyimages-1020433490 (1)

មកដល់ពេលនេះ យើងដឹងហើយថា ខាមីលឡា ខាបបែលឡូ (Camila Cabello) មិនខ្លាចក្នុងការសម្រេចចិត្តដ៏ក្លាហាននោះទេ ហើយនិងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង ហើយនាងតែងតែស្តាប់តាមសំឡេងបេះដូងរបស់នាង។ នាងបានសម្រេចចិត្តដ៏ធំមួយទៀត ហើយធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺ នាងបានសម្រេចចិត្តចាកចេញពីក្រុម ហ្វីប ហាម៉ូនី (Fifth Harmony) ហើយចាប់ផ្តើមអាជីពជាតារាចម្រៀងទោលវិញ។ វាបានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលនាងអាចធ្វើបាន។ ខាមីលឡា ខាបបែលឡូ (Camila Cabello) ទទួលបានជោគជ័យជាងពេលណាៗទាំងអស់។

3000 (1)-1

ក្មេងស្រីម្នាក់ដ៏កំសត់ ហើយមានភាពខ្មាស់អៀនខ្លាំង មិនដែលមានជីវិតសុខស្រួល ហើយត្រូវជំនះឧបសគ្គជាច្រើន បានក្លាយជាតារាប៉ុបដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ ដូច្នេះត្រូវចាំថា ពេលខ្លះអ្នកត្រូវតែដើរចេញពីកន្លែងស្រណុកសុខស្រួលរបស់អ្នក ហើយបំបែកព្រំដែនដែលអ្នកបានកំណត់សម្រាប់ខ្លួនអ្នក។ មួយវិញទៀត កុំខ្លាចក្នុងការសម្រេចចិត្ត ដើម្បីឆ្ពោះទៅរកក្តីស្រមៃរបស់អ្នក បើទោះបីជាអ្នកមិនបានតែងតែទទួលជោគជ័យដូច ខាមីលឡា ខាបបែលឡូ (Camila Cabello)​ ក៏ដោយ ត្រូវងើបឡើងវិញ ព្រោះអ្នកមិនមែនទទួលបានភាពជោគជ័យក្នុងការសាកល្បងរបស់អ្នកលើកដំបូងនោះទេ។​ លើកទី១ អ្នកបរាជ័យ លើកទី២ អ្នកបរាជ័យ មិនមែនលើកទី៣ លើកទី៤ អ្នកនៅតែបរាជ័យនោះទេ ដរាបណាអ្នកនៅតែមានដង្ហើម ក្តីសង្ឃឹមរបស់អ្នកនឹងមិនសាបសូន្យឡើយ៕


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 15:40  BeeTube News