BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Cambodia’s Got Talent វគ្គ Judge Audition នឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ!

ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 15:33  BeeTube News

2023-09-29 15.26.55 (1)

នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កម្មវិធីបង្ហាញសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent របស់កម្ពុជានឹងធ្វើការផ្សាយចេញវគ្គ Judge Audition នៃសប្តាហ៍ទី៦ចុងក្រោយគេបំផុតនៅក្នុងរដូវកាលទី៣នេះ។ រំលឹកទៅកាន់សប្តាហ៍ទី៥ សង្កេតឃើញថាមានបេក្ខជន២រូប ដែលទទួលបានការចូលទស្សនាលំដាប់ខ្ពស់ជាងគេនៅលើឆាណែលយូធូបផ្លូវការរបស់កម្មវិធីផ្ទាល់ ដោយពួកគេទាំងពីរគឺជាបងប្អូនប្រុសដែលមានអាយុទើបតែ១៣ឆ្នាំ និង៥ឆ្នាំប៉ុណ្ណោះ។

2023-09-29 15.26.50

បេក្ខជនបងប្រុសគឺមានសមត្ថភាពចងចាំលេខបានយ៉ាងអស្ចារ្យ រីឯបេក្ខជនប្អូនពៅវិញមានសមត្ថភាពចងចាំនូវពាក្យ រឺអក្សរដែលត្រូវបានរៀបរាងឡើងនៅក្នុងចំណោមក្រុមនៃអ្វីមួយដ៏ច្រើន។ ខណៈនៅពេលនេះផងដែរ វិដេអូរបស់ពួកគេទាំងពីរទទួលបាន Top Trendingលេខ៦ នៅលើតារាងយូធូបកម្ពុជាផងដែរ។ 

2023-09-29 15.30.14

ដោយនៅក្នុងវិដេអូនោះផងដែរ ប្អូនប្រុសពៅ ឌួងសុវណ្ណាវិរៈបុត្រ បានបង្ហាញសមត្ថភាពចងចាំនូវឈ្មោះទង់ជាតិ រីឯអ្នកជាបងប្រុសដួង សុវណ្ណារិទ្ធ បានបង្ហាញសមត្ថភាពចងចាំលេង។ គួររំលឹកផងដែររឿងរ៉ាវដែលគួរអោយកត់សម្គាល់ប្លែកៗថែមទៀតនោះគឺថានៅក្នុងសប្តាហ៍ទី១នៃវគ្គ Judge Auditionផ្ទាល់នេះតែម្តង លោកពាក់មីក៏បានផ្តល់វត្តមានចូលរួមពិសេសជាបេក្ខភាពប្រលងនៅក្នុងកម្មវិធីនេះផងដែរ ដែលញាំុងអោយកម្មវិធីទាំងមូលសើចក្អាកក្អាយឡើងនឹងក្លែមពាក្យសំដីរបស់លោករួមជាមួយនឹងគណៈកម្មការ មិនថាឡើយសូម្បីតែការបង្ហាញសមត្ថភាពច្រៀង។

2023-09-29 15.26.39

 ចង់ដឹងថានៅក្នុងសប្តាហ៍នេះ នឹងមានបេក្ខជនលេចធ្លោណាខ្លះដែលអាចទាញចំណាប់អារម្មណ៍ពីទស្សនិកជនបានជាច្រើនជាងគេនោះ សូមរង់ចាំទស្សនាទាំងអស់គ្នា!

 


ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 15:33  BeeTube News