BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol កាន់តែក្តៅគគុកជាមួយ វគ្គ Theater Round ជុំទី1 នៅសបា្តហ៏នេះ

ថ្ងៃពុធ, 15 ខែមិថុនា 2022 11:32  BeeTube News

275303611_1822591104600915_7809933245281270340_n

ក្រោយពីការចាក់ផ្សាយនូវវគ្គ Judge Audition អស់រយៈពេល៦សប្ដាហ៍កន្លងមកនេះកម្មវិធីកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol ដែលរៀបចំដោយស្ថានីយ៏ទូរទស្សន៏ហង្សមាស ឥឡូវនេះបានប្រកាសចាប់ផ្តើមនូវ ក្តៅគគុកមួយនោះគឺ វគ្គ Theater Round ជុំទី1 ដែលនឹងចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃអាទិត្យសប្តាហ៏នេះ។

rgdfgdfgdf

តាមរយៈហ្វេកប៊ុកផ្លូវការរបស់ទូរទស្សន៏ហង្សមាស បានធ្វើការបង្ហោះនូវ វីដេអូមួយដែលបង្ហាញអំពីសកម្មភាពខ្លះៗរបស់បេក្ខជនដែលកំពុងដែលខិតខាំប្រឹងប្រែងដើម្បីទទួលបានជោគជ័យទៅកាន់វគ្គបន្ត ទោះបីជាត្រូវឆ្លងកាត់ស្ថានភាពលំបាកនិង រឹតតែក្តៅគគុកហេីយជាងវគ្គមុនៗក៏ដោយ។អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺបេក្ខជនដែលបានចម្រាញ់ជាពិសេសពីគណៈកម្មការ​ នឹងត្រូវប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលេីវាលស្មៅពណ៌បៃតងដ៏ធំអស្ចារ្យ​ ក្នុងទីលានវាយកូនហ្គោលរបស់ Vattanac Golf Resort ដែលស្ថិតនៅបណ្តោយទន្លេបាសាក់ផងដែរ។

RUN THE TOWN (14)

ក្នុងនោះគណកម្មការមួយនៃកម្មវិធីនេះ គឺអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើការចែករំលែកនូវវីដេអូកម្មវីធីដ៏ធំមួយដោយបានបង្ហាះនូវការពិបាកសម្រេចចិត្តជ្រើសរើសបេក្ខជនដែលគួរបន្តកម្មវិធីនេះ ដោយចែករំលែកនូវពាក្យថា ស្មើទៀត យ៉ាងម៉េចវិញបងប្អូនអើយ ។​ មានបេក្ខជនជាច្រើនដែលទទួលបានការគាំទ្រនិងមានអ្នកចូលទស្សនាបទចម្រៀងរបស់ពួកគាត់ខ្ទង់លាននៅលើបណ្តាញយូរធូប ដែលក្នុងនោះមានបេក្ខជនមួយគឺ ផាន គីមសុង ដែលអាចច្រៀងសម្លេងរហូតដល់ទៅ៣ដូចទៅនឹងលោក ព្រាបសុវត្ថិ លោកតា​ ណន វ៉ាន់ណេត និង​លោក ប៊ុន សិក្តិ រូមទាំង គ្រូពេទ្យសង្ហា ស៊ឹមច័ន្ទ ពន្លឺ ដែលបានបកស្រាយបទ Halo កញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ និងកម្លោះសង្ហាសម្លេងផ្អែម លីម តិចម៉េង ដែលសុទ្ធសឹងតែជាបេក្ខជនមានសម្ថភាពខ្ពស់ និងត្រូវប្រគួកគ្នានៅលើវែលប្រគួកតែមួយ។ ចង់ដឹងថាបេក្ខជនណាខ្លះដែលអាចឆ្លងកាត់ទៅវគ្គបន្ត កុំភ្លេចតាមដានទស្សនានៅថ្ងៃអាទិត្យ ម៉ោង 8:00 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ 

អត្ថបទដោយ Calvin Nann 


ថ្ងៃពុធ, 15 ខែមិថុនា 2022 11:32  BeeTube News