BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេក្ខជនពីររូបចាកចេញពីកម្មវិធី Cambodian Idol វគ្គ Live Show សប្តាហ៍ទី១

ថ្ងៃពុធ, 20 ខែកក្កដា 2022 13:37  BeeTube News

សួស្តីទស្សនិកទាំងអស់គ្នា! ត្រលប់មកកាន់កម្មវិធី Cambodian Idolរដូវកាលទី៤ម្តងទៀតក្នុងវគ្គLive Showដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ។យ៉ាងណាមិញឃើញថាក្នុងវគ្គ Live Show សប្តាហ៍ទី១នេះមានការជំរុះឡើងពិសេសដោយមានការជំរុះឡើងពីរតង់ដោយក្នុងនេាះបេក្ខជន៤រូបត្រូវបានដាក់អោយជ្រើសរើសបេាះឆ្នោតពីសំណាក់ទស្សនជននៅវគ្គ​ Greenmiles នៅសប្តាហ៍មុនដើម្បីឆ្លងទៅវគ្គ Live Show ជាមួយបេក្ខជន១៤រូបទៀត បន្ទាប់មកនៅចុងបញ្ចប់នៃកម្មវិធីបេក្ខជនពីររូបនឹងត្រូវការជំរុះចេញពីកម្មវិធីតែម្តងតាមរយៈអ្នកដែលទទួលសំលេងសារតិចជាងគេពរទស្សនិកជន។ បេក្ខជនពីររូបដែលបានជាប់ការបេាះឆ្នោតឆ្លងទៅវគ្គ Live Show គឺលោកជ័យសុខតារា និងលោកលីប៊ីលីទន្ទឹមគ្នានឹងបេក្ខនារីពីរនាក់ទៀតដែលមិនបានជាប់ការបេាះឆ្នោតគឺកញ្ញារ៉េត ស្រីម៉ុច និងកញ្ញាសម ពិសី។ សរុបជាលទ្ធផលក្នុងវគ្គជំរុះសប្តាហ៍ទី1នៃវគ្គ Live Show នេះបេក្ខជនពីររូបទទួលសំលេងសារតិចជាងគេ និងត្រូវចាកចេញពីកម្មវិធីត្រូវបានប្រកាសឡើងគឺលោកអែម អាត មានលេខសំគាល់លេខ១ និងកញ្ញាឌីស្រីពេជ្រ មានលេខសំគាល់លេខ២។ ដូច្នេះមានតែបេក្ខជន១៤រូបប៉ុណ្ណេាះដែលអាចឆ្លងទៅវគ្គ LiveShow សប្តាហ៍ទី២បាន។  គួរបញ្ជាក់ផងដែរសំរាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាអាចធ្វើការទិញ សំបុត្រនៅក្រុមហ៊ុន ហង្សមាស វីដេអូ និង ហង្សមាស កាហ្វេដែលមានតំលៃត្រឹមតែ២០០០០រៀលប៉ុណ្ណេាះ និងអាចចូលរួមទស្សនានៅម៉ោង 8យប់ នៅឯស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី2 ។

អត្ថបទដោយ Vatey


ថ្ងៃពុធ, 20 ខែកក្កដា 2022 13:37  BeeTube News