នៅពេលដែលយើងគិតទៅដល់តារាចម្រៀងរ៉េបដែលកំពុងដែលឥទ្ធិពលនៅលើទីផ្សារតន្រ្តីរបស់កម្ពុជា
យើងច្បាស់នឹកឃើញទៅដល់តារារ៉េបល្បីៗទាំង៣នេះ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្តដាកន្លងទៅនេះ លោក វណ្ណដា G-Devit និងក្មេងខ្មែរបានអង្រួនហ្វេនៗដែលជាអ្នកស្នេហាវិស័យតន្ត្រីដែលពុំធ្លាប់មានព្រឹត្តិការណ៏បែបនេះពីមុនមកនិងបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដែលនិមិត្តរបស់ពួកគេបានបញ្ចេញនូវបទចម្រៀងដែលជាស្នាដៃថ្មីៗព្រមៗគ្នាតែម្តងនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
ជាមួយនឹងចម្រៀងវីដេអូថ្មី២បទរួមបញ្ចូលគ្នា Daddy Da & king របស់ Album Skull 2 season1 របស់វណ្ណដា ដែលគ្រប់គ្នាទន្ទង់រង់ចាំចាប់តាំងពីថ្ងៃទី២៩ ខែកក្តដា ដែលត្រូវនឹងថ្ងៃសុក្រសបា្តហ៏មុន ទីបំផុងត្រូវបានបញ្ចេញនៅលើយូធូបផ្លូវការរបស់លោក ដែលពាំនាំយកនូវក្រាហ្វិកវីដេអូបែប Fifty Shade of Gray បែប Khmer Version និងបែបអាទិទេពដែលស្ថិតនៅក្នុងរឿងទេវកថាសម្រាប់បទចម្រៀង King ។ ក្នុងនោះផងដែរ លោក G-Devit បានវិលត្រឡាប់ជាមួយនឹង Album PASSION ថ្មី ដែលមានចម្រៀងទាំង១៥បទរបស់ខ្លួនព្រមគ្នាទាំងអស់នៅលើ ឆាណែលផ្លូវការរបស់ខ្លួន បូករួមជាមួយនឹង Bonus Track មួយបទទៀតដែលពុំធ្លាប់បានលឺមុនមកនោះ គឺ Life is a battle។ ជាក់ស្តែងលោកក៏មានគម្រោងបញ្ចេញនូវបទចម្រៀងដែលស្ថិតនៅក្នុង Albumថ្មីនេះចាប់តាំងពីថ្ងៃទី២៩មកម្ល៉េះតែដោយសារតែមានបញ្ហាកម្មសិទ្ធបញ្ញាទើបលោកធ្វើការលើកវេលាផ្សាយនៅថ្ងៃទី៣១ខែកក្តដានេះវិញ។ថ្វីត្បិតតែបទចម្រៀងជាលក្ខណៈនៃអាលប៊ុមថ្មីនេះត្រូវបានចេញផ្សាយព្រមៗគ្នាក៏ពិតមែនតែយើងសង្កេតឃើញថា មានបទចម្រៀង មួយក្រោមចំណងជើងថា My Brother ដែលស្ថិតនៅលេខរៀងទី១៣ទទួលបានចំណាប់អារម្មណ៏ច្រើនជាងគេដែលមានអ្នកទស្សនាបទចម្រៀងនេះច្រើនដាច់គេរហូតទៅដល់៥ម៉ឺននៅលើយូធូបត្រឹមរយៈពេល១៤ម៉ោងប៉ុណ្ណោះ។
អ្វីដែលកាន់តែមិននឹកស្មានដល់ទៅទៀតនោះគឺ Kmeng Khmer ក៏បានវិលត្រឡប់សារជាថ្មីជាមួយនឹងបទចម្រៀងវីដេអូថ្មី Keep Going ក្រោយពីការបញ្ចេញនូវបទចម្រៀងចុងក្រោយបំផុតរបស់ខ្លួនចំណងជើងថា សារ៉ាវ៉ាន់តាលុង ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា កន្លងទៅនេះ។ ជាក់ស្តែងចម្រៀង Keep Going ថ្មីនេះត្រូវបានសរសេររួមគ្នាឡើងដោយលោក Koa Punleur & Chea Socheat និង Produced ដោយ Klong Beatz ផងដែរ។ ចុះអ្នកទាំងអស់គ្នាវិញបានទស្សនានៅបទចម្រៀងដែលជាអ្នកកំពូលតារាចម្រៀងរ៉េបដែលទទួលបានចំណាប់ពីទូរទស្សនិកនៅពេលបច្ចុប្បន្នទាំងនេះហើយឬនៅ ហើយតើបទចម្រៀងមួយណាដែលអ្នកទាំងអស់គ្នាដក់ជាប់អារម្មណ៏ច្រើនជាងគេ? កុំភ្លេច Comment ប្រាប់ Admin នៅក្រោមវីដេអូនេះផងដែរ៕
អត្ថបទដោយ Calvin Nann