BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Cambodian Pride-Ton Chanseyma (Video Reaction) 

ថ្ងៃអង្គារ, 12 ខែមេសា 2022 11:33  BeeTube News

 

x1080

Hello, all fans! How are you today? If you are bored, let's React to new song from beauty girl from Cambodian Ton ChanSeyma together that just released and is still hot​ and boom yeahh, it called  “Cambodian Pride”. WOW! Sound so nice Right? Maybe all of you have listen some of it, and some of you may be wondering or question to hear some English points. However, this song is really cool and exploding because in just a 2-3 days, the view rise up to 3 M is gone already. Not to waste time anymore, let start together. អូខេ ឡូវយាយខ្មែរវិញ! 

maxresdefault (1)-1

បទថ្មីនេះ ចាប់ផ្តើមឡើងជាមួយនឹងពាក្យ “Pride” ដែលជាភាសាខ្មែរ មានន័យថា “មោទនភាព”។ ពាក្យ “មោទនភាព” បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ភាពសប្បាយ ឬ ត្រេកអររីករាយ ជាពិសេសចំពោះ ប្រទេសជាតិ វប្បធម៍ ឬ ស្នាដៃអ្វីមួយរបស់បុព្វបុរស។ ដូច្នេះនៅក្នុងបទ “Cambodian Pride” អត្ថន័យក្តោបរួម គឺគេ​ចង់បង្ហាញអំពីអ្វីៗដែលកម្ពុជាមាន ហើយនិងភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជាចំពោះជាតិរបស់ខ្លួន។

សម្រាប់បទចម្រៀងនេះដែរត្រូវបាននិពន្ធ Melody & Lyric ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំណែកឯផ្នែក Lyric ជាភាសាអង់គ្លេសវិញត្រូវបានសម្រិតសម្រាំងដោយលោក Heng Loong ដែលធ្វើអោយជនជាតិបរទេសដែលមិនអាចស្តាប់ជាភាសាខ្មែរបាន ពួកគាត់ស្តាប់ជាភាសាអង់គ្លេសដែលមាននូវវគ្គទី១នេះបាន។ អ្វីដែលកាន់តែសំខាន់ MV វិញគឺ ចម្រុះតែម្តង​ មានទាំងសម័យ និងបូរាណ ទាំងក្បាច់គុណ របាំអប្សរា ល្បែងប្រជាប្រិយខ្មែរ ប្រាង្គ ប្រាសាទ ទាំងទេសភាពនៅសមុទ្រ គឺថាមើលទៅពិតជាទាក់ទាញ និងត្រជាក់ភ្នែកមែនទែន។ និយាយឲ្យត្រង់ទៅ Admin ពិតជាស្រលាញ់ MV បទនេះខ្លាំងណាស់ ពីព្រោះមើលយូរៗទៅដូចជាចង់ភ្លឹក ហើយចង់ចូលតួតាមដែរហ្នឹង ជាពិសេសចង់ទៅលេងតំបន់ទេសចរណ៍ដែលមាននៅក្នុងវីដេអូនេះ។

ចំណែកឯចង្វាក់ភ្លេងវិញ​ ក៏ឡូយកប់សារីដែរ គឺថា mix ចូលគ្នាតែម្តង ទាំងចង្វាក់បែបសម័យ និងបូរាណ ដែលជាហេតុធ្វើឲ្យបទនេះស្តាប់ទៅមិនចេះធុញទេ ហើយពិតជាសាកសមបំផុតសម្រាប់រាំកម្មវិធីសង្ក្រានឆ្នាំថ្មីនេះ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះមានប្រទេសជិតខាងរបស់យើងផ្ទុះជាមួយបទចម្រៀងនេះផងដែរ។ ហើយអ្នកទាំងអស់គ្នាវិញ ពេលស្តាប់បទនេះហើយមានអារម្មណ៍យ៉ាងណាដែរ? កុំភ្លេច Comment ប្រាប់ Admin ម្នាក់មួយផងណា! 


ថ្ងៃអង្គារ, 12 ខែមេសា 2022 11:33  BeeTube News