បទថ្មីនេះ ចាប់ផ្តើមឡើងជាមួយនឹងពាក្យ “Pride” ដែលជាភាសាខ្មែរ មានន័យថា “មោទនភាព”។ ពាក្យ “មោទនភាព” បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ភាពសប្បាយ ឬ ត្រេកអររីករាយ ជាពិសេសចំពោះ ប្រទេសជាតិ វប្បធម៍ ឬស្នាដៃអ្វីមួយរបស់បុព្វបុរស។ ដូច្នេះនៅក្នុងបទ “Cambodian Pride” អត្ថន័យក្តោបរួម គឺគេចង់បង្ហាញអំពីអ្វីៗដែលកម្ពុជាមាន ហើយនិងភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជាចំពោះជាតិរបស់ខ្លួន។
សម្រាប់បទចម្រៀងនេះដែរត្រូវបាននិពន្ធ Melody & Lyric ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំណែកឯផ្នែក Lyric ជាភាសាអង់គ្លេសវិញត្រូវបានសម្រិតសម្រាំងដោយលោក Heng Loong ដែលធ្វើអោយជនជាតិបរទេសដែលមិនអាចស្តាប់ជាភាសាខ្មែរបាន ពួកគាត់ស្តាប់ជាភាសាអង់គ្លេសដែលមាននូវវគ្គទី១នេះបាន។ អ្វីដែលកាន់តែសំខាន់ MV វិញគឺ ចម្រុះតែម្តង មានទាំងសម័យ និងបុរាណ ទាំងក្បាច់គុណ របាំអប្សរា ល្បែងប្រជាប្រិយខ្មែរ ប្រាង្គប្រាសាទ ទាំងទេសភាពនៅសមុទ្រ គឺថាមើលទៅពិតជាទាក់ទាញ និងត្រជាក់ភ្នែកមែនទែន។
និយាយឲ្យត្រង់ទៅ Admin ពិតជាស្រលាញ់ MV បទនេះខ្លាំងណាស់ ពីព្រោះមើលយូរៗទៅដូចជាចង់ភ្លឹក ហើយចង់ចូលតួតាមដែរហ្នឹង ជាពិសេសចង់ទៅលេងតំបន់ទេសចរណ៍ដែលមាននៅក្នុងវីដេអូនេះ។ ចំណែកឯចង្វាក់ភ្លេងវិញ ក៏ឡូយកប់សារីដែរ គឺថា mix ចូលគ្នាតែម្តង ទាំងចង្វាក់បែបសម័យ និងបុរាណ ដែលជាហេតុធ្វើឲ្យបទនេះស្តាប់ទៅមិនចេះធុញទេ ហើយពិតជាសាកសមបំផុតសម្រាប់រាំកម្មវិធីសង្ក្រានឆ្នាំថ្មីនេះ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះមានប្រទេសជិតខាងរបស់យើងផ្ទុះជាមួយបទចម្រៀងនេះផងដែរ។ ហើយអ្នកទាំងអស់គ្នាវិញពេលស្តាប់បទនេះហើយមានអារម្មណ៍យ៉ាងណាដែរ? កុំភ្លេច Comment ប្រាប់ Admin ម្នាក់មួយផងណា!