BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេក្ខជនខ្លាំងៗ Cambodian Idols ទាំង៣០នាក់នឹងត្រូវឆ្លងទៅវគ្គ Green Miles បន្ទាប់ទៀត

ថ្ងៃចន្ទ, 11 ខែកក្កដា 2022 12:05  BeeTube News

កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ កម្មវិធីប្រកួតប្រជែងចំរៀងដ៏ល្បី Cambodian Idol បានធ្វើការចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨យប់ដោយមានការ Live បន្តផ្ទាល់នៅលើ Cambodian Idol ហ្វេសប៊ុកផេក ពាំនាំនូវ Concept ថ្មីប្លែកមួយទៀតក្នុងវគ្គ Theatre Round ជុំទី២ធ្វើអោយអ្នកតាមដានទស្សនាបានប្លែកចក្ខុចម្លែកអារម្មណ៍តែម្តងហើយ ក្រោមបរិយាកាសដ៏សប្បាយរីករាយថែមទៀតផងជាមួយនឹងសំណើចមិនចេះរីកស្ងួតរបស់របស់គណៈកម្មការនិងបេក្ខជនផ្តេាះផ្តងគ្នាទៅវិញទៅមក។ លក្ខន្តិកៈនៃកម្មវិធីបក្ខជនតំរូវអោយចាប់ដៃគ្នាជា ឡើងច្រៀងលើវេទិកាតាមវេនរបស់ខ្លួនដោយមានបេក្ខជនដទៃទៀតក៏ដូចជាគណកម្មការនៅអង្គុយទស្សនានៅខាងក្រោមជុំគ្នាដោយមានការស្រស់ស្រូបអាហារនៅលើតុវែងទល់មុខគ្នាហាក់ដូចជានៅក្នុងសាលកម្មវិធីរាត្រីស្រមោលសជប់លៀងទទួលទៀនអាហារជំុគ្នាយ៉ាងនេាះឯង។ គួរបញ្ជាក់ផងដែរកម្មវីធីនេះធ្វើឡើងនៅលើអាគារនៃសណ្ឋាគារ Rosewood Phnom Penh ក្នុងអាគារ Vattanac Capital ដោយប្រកបនូវបរិយាកាសបែប​​​Gala Dinnerយ៉ាងប្រណិត។ 

Cambodian_Idolsទាំង៣០នាក់នឹងត្រូវឆ្លងទៅវគ្គ_Green

យ៉ាងណាមិញបេក្ខជនម្នាក់ៗបានប្រឹងប្រែងអស់នូវសមត្ថភាពអោយគណកម្មការបានឃើញ ព្រមទាំងបានផ្តល់បរិយាកាសសប្បាយរីករាយជាមួយគណកម្មការយ៉ាងស្និទ្ធស្នាលគ្នាធ្វើអោយការប្រកួតស្វិតស្វាញមានលក្ខណៈមិនតានតឹងពេក។ បន្ទាប់ពីធ្វើការចាក់ផ្សាយអស់រយៈជាង៣ម៉ោង លទ្ធផលវគ្គជំរុះក៏បានរកឃើញបេក្ខជនចំនួន៣០នាក់ដែលអាចឈានទៅរកវគ្គបន្ទាប់គឺវគ្គGreen Milesបាន ដែលក្នុងនេាះមានគឺ១ ណានវីសារ ​​​២ មាសនីតា ៣ថុលសុភិទិ ៤ថាស្រីណុច ៥ លឹម​​​តិចម៉េង ៦ សមពិសី ៧ លីប៊ីលី ៨ សេងដានីន ៩ អ៊ានប៊ុនហេង ១០ឌីស្រីពេជ្រ ១១ នាងដាវីន ១២ ប៉ាកលក្ខិណា ១៣ ផានគីមសុង ១៤រ៉េតស្រីម៉ុច ១៥ ស៊ីមចន្ទ័ពន្លឺ  ១៦ជាស្រីលីស ១៧ឈិនរត្ន័ ១៨ម៉ុលនីតា ១៩ស្រស់រ៉ូឡុង ២០ធីចាន់ធា ២១រឿនបូរី ២២ឡាចណុច ២៣ចំរើនដារ៉ា ២៤ជ័យសុខតារា ២៥ជាមករា ២៦អែម អាត ២៧យ៉នវ៉ាន់ឆៃ ​​​២៨ជេនសំរិទ្ធ ២៩ហ៊នផាន់ណា ៣០នួនវិសាល។ តើទស្សនិកជនទាំងអស់គ្នាចង់ដឹងដូចអេដមីនអត់ថាបក្ខជនជើងខ្លាំងណាខ្លះអាចឈានទៅវគ្គបន្តទៀតបាន តេាះCommentប្រាប់អាយដលណាខ្លះរបស់អ្នកទាំងអស់គ្នាផង។

អត្ថបទដោយ Vatey


ថ្ងៃចន្ទ, 11 ខែកក្កដា 2022 12:05  BeeTube News