BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេក្ខជនជើងខ្លាំង Cambodian Idol ពីររូបឈរលើលំដាប់អ្នកមើលច្រើនជាងគេសម្រាប់វគ្គ Theater Round ជុំទី II

ថ្ងៃអង្គារ, 12 ខែកក្កដា 2022 10:28  BeeTube News

បេក្ខជនមានសមត្ថភាពពីររូបនេះអាចទាក់ទាញទស្សនិកជនទទួលបានការចាប់អារម្មណ៍ច្រើនជាងគេក្នុងChannelផ្លូវការបស់កម្មវិធីលំដាប់ថ្នាក់អន្តរជាតិCambodian​​​ Idol ដែលទាំងពីររូបនេាះគឺលោកលឹម​​​ តិចម៉េង និងលោករ៉ាណុច អ្នកទាំងពីរបានធ្វើការបកស្រាយចំរៀងរួមគ្នានូវបទ«បាត់អូន»នៅក្នុងវគ្គ Theater Round ជុំទី២នេះកាលពីសប្តាហ៍មុន ដែលមានអ្នកចូលទស្សនារហូតទៅដល់ ៤០ម៉ឺនដងនៅលើ YouTube។ គួរអោយចាប់អារម្មណ៍ផងដែរនៅក្នុងកម្មវិធីគណកម្មការក៏បានធ្វើការសាកសួរទៅកាន់ពួកគេទាំងពីរថាពេញចិត្តនូវការរៀបចំដៃគូសំរាប់ពួកគេទេ គ្រប់គ្នាក៏ផ្ទុះសំណើចឡើងព្រេាះថាការចាប់ដៃគូរបស់ពួកគេពិតជាសក្តិសមនឹងគ្នាណាស់ទាំងរូបរាងមាឌស្តើងតូចដូចគ្នា រួមទាំងសំលេងក៏ស៊ីនឹងគ្នាខ្លាំងណាស់ថែមទៀតផងដែរ។ គួរបញ្ជាក់ផងដែរនៅក្នុងវគ្គ Judge Audition ពួកគេទាំងពីរនាក់បានបកស្រាយនូវបទប្រភេទមនោសញ្ចេនាដូចគ្នាដែលលោកលឹម តិចម៉េងកំលេាះសង្ហាកូនកាត់ចិនមានអាជីពក្រៅម៉ោងជាតារាចំរៀងអាជីពនៅក្នុងPubបានធ្វើការច្រៀងបទ«ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា»បានយ៉ាងពិរេាះផ្អែមក្រអួនក្រអៅធ្វើអោយទទួលបានYesទាំងបួនពីគណៈកម្មការ។ ចំនែកនៅវគ្គ Theater Round ជុំទី១វិញរូបលោកជាមេក្រុមនៅក្នុងការបង្ហាញសមត្ថភាពជាក្រុមរួមគ្នា៤នាក់បកស្រាយនូវបទ«ទុកឪកាសអោយបងខ្លះបានទេ»ធ្វើអោយគណកម្មការពេញចិត្តនិងមិនស្ទាក់ស្ទើរទទួលពួកគេឆ្លងទៅវគ្គបន្ត។ ចំនែកលោកឡាចណុចវិញក្នុងវគ្គ Audition លោកបានបកស្រាយនូវបទ«រស់នៅក្នុងសម្ពាធឯកា» និងវគ្គបន្ទាប់វិញបកស្រាយបទ«ធុញបងមែនទេ»ជាមួយបេក្ខជន៣រូបទៀត ហើយក្រុមរបស់លោកក៏ទទួលបានជោគជ័យទាំងអស់គ្នាផងដែរ។ 

220709_Cambodia Idol.00_00_24_16.Still026

ទន្ទឹមគ្នានេះដែរបេក្ខជនដទៃទៀតដែលទទួលបានការចាប់អារម្មណ៍ផ្សេងៗទៀតក៏ត្រូវបានយកទៅបង្ហេាះផ្សាយបន្តនៅលើ Channel ធំៗប្រភេទ Global នៅប្រទេសជិតខាងផងដែរ។ ដូចជាបេក្ខជនថុលសុភិទិដែលត្រលប់មកប្រកួតសារជាថ្មីនៅក្នុងកម្មវិធីនេះ លោកស៊ីមចន្ទ័ពន្លឺគ្រូពេទ្យដ៏ស្រស់សង្ហាធ្វើអោយគណកម្មការលង់នូវទឹកដមសំលេងនិងការសម្តែង និងការច្រៀងរួមគ្នាក្នុងវគ្គ Theater Round របស់បេក្ខជនមានសមត្ថភាពច្រៀងភាសាអង់គ្លេសជាច្រើនរូប។ អេដមីនយល់ថារដូវកាលនេះបេក្ខជនមានប្រជាប្រិយភាពពិតជាមានច្រើននាក់ណាស់ ពិបាកសំរេចចិត្តណាស់ថាអ្នកណាជាអ្នកសក្តិសមកាន់ពាន Cambodian Idol រដូវកាលទី៤នេះបាន។ មានតែការវិនិច្ឆ័យដ៏សុក្រឹត្ត សមត្ថភាព ការប្រឹងប្រែងនិងប្រជាជនកម្ពុជាចូលរួមបេាះឆ្នោតជ្រើសរើសទាំងអស់គ្នាទេទើបអាចកំនត់ជោគវាសនារបស់ពួកគេទាំងអស់គ្នាបាន។ រង់ចាំមើលនៅសប្តាហ៍ក្រោយទៀតថាលោកលឹមតិចម៉េង និងលោករ៉ាណុចអាចឆ្លងទៅវគ្គបន្ទាប់បានទេ?

អត្ថបទដោយ Vatey


ថ្ងៃអង្គារ, 12 ខែកក្កដា 2022 10:28  BeeTube News