ឆ្លងកាត់ការប្រកួតចំនួនពីរវគ្គនៅក្នុងវគ្គ Live Show សប្តាហ៍ទី៥នេះបេក្ខជនទាំង៩រូបត្រូវខិតខំបង្ហាញសមត្ថភាពរបស់ខ្លួន រួមទាំងមានការចាប់ដៃគ្នាសហការជាក្រុមដើម្បីអោយទស្សនិកជនធ្វើការសំរេចចិត្តបោះឆ្នោតទៅកាន់វគ្គបន្តដែលជាវគ្គ Simi Final ថែមទៀត។ ការបង្ហាញសមត្ថភាពជាក្រុមដែលមានគ្នាបីនាក់របស់ពួកគេទាំង៩នាក់ធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រេាះធ្លាប់តែជាដៃគូប្រកួតប្រជែងនឹងគ្នា តែត្រលប់មកសហការនិងយល់ចិត្តថ្លើមគ្នាបែបនេះ ផ្តល់ចំនីអារម្មណ៍ប្លែកថ្មីមួយដល់អ្នកទស្សនាផងដែរ។ នៅក្នុងការចាប់ក្រុមគ្នាចំនួនបីនាក់ក្នុងនោះដែរមានក្រុមទី១ជាក្រុមរបស់បេក្ខជនលីប៊ីលី ផានគីមសុង និងឡាចណុចដែលធ្វើការបកស្រាយនូវបទ«ខោចែរថ្នេរប្រាំ»។ ក្រុមទី២គឺជាក្រុមរបស់បេក្ខជនលឹមតិចម៉េង ថុលសុភិទិ និងនាងដាវីនដែលបកស្រាយរួមគ្នានូវបទ«អ្នកស្រែក៏មានដុល្លា» ចំនែកក្រុមទី៣មានកញ្ញាមាសនីតា ស៊ឹមច័ន្ទពន្លឺ និងណានវិសារ ច្រៀងរួមគ្នានូវបទ«ចាប៉ីបុណ្យភូមិ»។ ការបកស្រាយរួមគ្នារបស់ពួកគេជាក្រុមបានធ្វើអោយទស្សនិកជនមើលឃើញមួយជ្រុងទៀតរបស់ព្រឹត្តិការណ៍នៃការប្រកួត ដែលមិនមែនត្រឹមជាការប្រណាំងប្រជែងដណ្តើមពាននេាះទេ តែបានមើលឃើញឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ បេះដូងរបស់បេក្ខជនម្នាក់ៗចំពេាះគ្នាទៅវិញទៅមក ក៏ជាការដឹងគុណសំរាប់លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀន ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេដែលតែងតែស្រលាញ់និងផ្តល់កំលាំងចិត្តមកកាន់ពួកគេ។
ជាក់ស្តែងសំរាប់បេក្ខជនបីរូបត្រូវបានជំរុះក្នុងវគ្គនេះក៏បានសម្តែងអារម្មណ៍ថាមិនបានសោកស្តាយនោះដែរព្រេាះពួកគេពិតជារំភើបដែលបានឈានចូលមកដល់វគ្គនេះ ហើយទទួលបានការគាំទ្រជាច្រើនពីបងប្អូនទស្សនិកជន ព្រមទាំងទទួលបានបទពិសោធន៍ថ្មី និងមានអនុស្សាវរីយ៍ជាច្រើនជាមួយអ្នករួមចំណែកទាំងអស់នៅក្នុងកម្មវិធី។ បេក្ខជនដែលត្រូវឃ្លាតឆ្ងាយពីកម្មវិធីគឺជាក្រុមរបស់បេក្ខជន ផានគីមសុង លីប៊ីលី និងឡាចណុច ហើយពួកគេបានសម្តែងពាក្យពេចន៍ចុងក្រោយធ្វើអោយទស្សនិកជនរំជួលចិត្តជាខ្លាំង រហូតដល់មានការលើកឡើងសោកស្តាយជាខ្លាំងពេលបាត់បង់ទៅបេក្ខជនមានសមត្ថភាពខ្លាំងពូកែទាំងនេះ។