BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បេក្ខជន Cambodian Idol ថុល សុភិទិ គាស់រំលឹកបទចម្រៀងដើម របស់ ម៉ម ពេជ្ជរិទ្ធ "មិនអាចឃាត់ទេ" សារជាថ្មីនៅវគ្គ Live Show

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 11:06  BeeTube News

បទចំរៀង«មិនអាចឃាត់ទេ»របស់ថុល សុភិទិ បកស្រាយនៅក្នុងកម្មវិធី Cambodian Idol នៅវគ្គLiveShowសប្តាហ៍ទី១ ធ្វើអោយមហាជនស្ងើចសរសើរយ៉ាងច្រើន ជាពិសេសរហូតដល់មានការចែករំលែកបន្តគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើអោយមានការផ្ទុះការគាំទ្រយ៉ាងខ្លាំង មានអ្នកលេងបណ្តាញសង្គម តិកតុក ហ្វេសប៊ុក និងតារាចម្រៀងសិល្បៈករជាច្រើននាក់ក្នុងនោះក៏មានអ្នកនាង ពេជ្រសូលីកាផងដែរក៏បានចែករំលែកតៗគ្នានិងទស្សនិកជនជាច្រើនបានធ្វើការកោតសរសើរមិនដាច់ពីមាត់ ខ្លះធ្វើការខូវ័របទចំរៀងបន្តពីរូបលោក ខ្លះក៏កែទំនុកច្រៀងមកច្រៀងលេងធ្វើជាMeme ខ្លះក៏យកទៅប្រៀបធៀបភាពពិរេាះផ្អែមជាមួយនឹងបទមួយបកស្រាយក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់គ្រួសារអភិជននូវឃ្លាកូនសំណាងជាងគេដែលផ្ទុះភាពល្បីល្បាញនៅមួយរយៈពេលចុងក្រោយនេះ។ 

_សុភិទិ_vs_ម៉ម_ពេជ្ជរិទ្ធ_1

តែយ៉ាងណាមិញ ភាពកក្រើករបស់លោកថុល សុភិទិ បេក្ខជនជើងខ្លាំងនៃកម្មវិធីCambodianIdolធ្វើអោយមហាជនចាប់ផ្តើមងាកមកចាប់អារម្មណ៍មួយជ្រុងទៀតនៃផ្នែកស្វែងរកម្ចាស់សំនៀងដើមនៃបទ«មិនអាចឃាត់ទេ» ដែលធ្វើអោយលោកទទួលបានគាំទ្រយ៉ាងច្រើនកុះករបែបនេះ។ ឃើញថាម្ចាស់បទដើមក៏មានសំនៀងផ្អែមក្រអួនក្រអៅមិនចាញ់គ្នា ហើយក៏មានអ្នកគាំទ្រជាច្រើនផងដែរគឺជាក្រុមតូចSmallband។ ប៉ុន្តែគួរអោយសោកស្តាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេាះ ក្រុមតូចSmallbandបានធ្វើការបង្ហេាះលើផេកហ្វេសប៊ុកជាផ្លូវការអំពីដំណើរសិល្បៈ៩ឆ្នាំរបស់ពួកគេដែលត្រូវបានបញ្ចប់តាំងពីឆ្នាំ២០១២រហូតមកដល់២០២១។ ប៉ុន្តែការបំបែកក្រុមនេះ មិនបានមានន័យថាសមាជិកនីមួយៗនឹងបញ្ចប់ការងារសិល្បៈនេាះទេ គ្រាន់តែត្រូវដើរផ្លូវរៀងខ្លួនប៉ុណ្ណេាះ។ ក្រោយពីស្ងាត់ទៅនៃក្រុមតូចSmallBand ពេលនេះលោកសុភិទិបានធ្វើអោយកក្រើកឡើងម្តងទៀតនៃដួងវិញ្ញាណក្រុមតូចSmallBandជាមួយនឹងបទ«មិនអាចឃាត់ទេ»របស់ពួកគេ។មហាជនមួយចំនួនបានលាន់មាត់ថាលោកបកស្រាយចំរៀងមិនចាញ់ម្ចាស់ដើមនេាះទេ ទេាះជាយ៉ាងណាក៏ដោយការលើកយកបទចំរៀងមួយនេះមកច្រៀងនៅលើវេទិកាបានសាងចំណាប់អារម្មណ៍ និងភាពល្បីល្បាញដល់ពួកគេទាំងពីរយ៉ាងខ្លាំងក្លា។

អតបទដោយ Vatey 


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 11:06  BeeTube News