BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លីម តិចម៉េង យកឈ្នះការប្រកួតចម្រៀងកម្រិតថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤

ថ្ងៃចន្ទ, 29 ខែសីហា 2022 11:10  BeeTube News

300958758_1960371190822905_6677863543158513478_n

ទីបំផុតកម្មវិធីប្រកួតចំរៀងកំរិតថ្នាក់ពិភពលោក Cambodian Idol បានរកឃើញហើយម្ចាស់ជ័យលាភីទទួលបានពានរង្វាន់ និងត្រលប់ទៅវិញជាមួយទឹកប្រាក់២៥០០០ដុល្លា។ កាលពីយប់ថ្ងៃអាទិត្យ​​​ទី២៨ ខែសីហានេះពិតជាកក្រើកខ្លាំងមែនទែន អ្នកលេងនៅក្នុងបណ្តាញអ៊ីធឺណែតចាប់ផ្តើមពុះពោរយ៉ាងខ្លាំងធ្វើការគាំទ្រអាយដល់ដែលពួកគេចូលចិត្តនៅលើបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក រហូតដល់មានអ្នកខ្លះបានធ្វើការភ្នាល់គ្នាដាក់លក្ខខណ្ឌដោះដូរថាអាយដលមួយណារបស់ពួកគេអាចដណ្តើមយកពានបាន។ ជាក់ស្តែងនៅលើផេកផ្លូវការរបស់កម្មវីធី Cambodian Idol បានធ្វើការឡាយផ្ទាល់រហូតដល់អ្នកចូលរួមទស្សនាឈានទៅដល់ ៥០០.០K ជាងនាក់ឯណោះដែលបានតាមដានទស្សនាយ៉ាងជក់ចិត្តដើម្បីស្វែងរកម្ចាស់ពានរដូវកាលទី៤នេះ។ យ៉ាងណាមិញក្រលេកទៅមើលកម្មវិធីវិញក៏ឃើញមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីម្ចាស់ឧបត្ថម្ភកម្មវិធីស្រាបៀគ្រុឌ គឺអ្នកឧកញ៉ាវ័យក្មេង និងសង្ហា សំអាង​​​វឌ្ឍនៈ ផងដែរដែលលោកមានតួនាទីជាអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវឺរី ហើយក៏ជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនវឌ្ឍនៈគ្រុបក៏ដូចជាធនាគារវឌ្ឍនៈផងដែរ ហើយលោកបានធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំងដោយភាពទាក់ទាញមន្តស្នេហ៍ និងឋានៈរបស់លោក។ វត្តមានចូលរួមរបស់ម្ចាស់ឧបត្ថម្ភកម្មវិធីធ្វើអោយបរិយាកាសមានភាពប្លែក តែប្លែកមិនដល់ការបង្ហាញសមត្ថភាពរបស់បេក្ខជនជើ់ងខ្លាំងទាំង៤នាក់នេះទេ។ 

301192888_1957684401091584_2617138775218084792_n

ក្នុងវិញ្ញាសារមួយនេះពួកគេតំរូវអោយជ្រើសរើសបទចំរៀង៣បន្តគ្នាដោយខ្លួនឯងពីក្នុងផលិតកម្មរស្មីហង្សមាសដើម្បីយកមកសម្តែងនៅលើវេទិកា។​​​​​​ ឃើញថាពីបេក្ខជនម្នាក់ទៅម្នាក់មិនបានធ្វើអោយខកបំណងនោះទេ លោកនាងដាវីនបកស្រាយបទចំរៀងមានរសជាតិខកស្នេហ៍និងងើបរឹងមាំវិញដោយខ្លួនឯង លោកថុលសុភិទិមិនចោលស្ទាយល៍ចុះរបស់លោក ចំរៀងដែលលោកស្រាយមានភាពផ្អែមល្ហែមលួងលោមអោយស្នេហ៍ចាស់របស់លោកត្រលប់មកវិញ ចំនែកកំលោះតូចលីមតិចម៉េងបកស្រាយចំរៀងអង្វរក គួរអោយអាណិតអាសូរលោកខ្លាំងណាស់​​​ រីឯលោកស៊ីមចន្ទ័ពន្លឺ ក៏មានបែបផែនកំសត់ម្យ៉ាងទៀតរបស់លោកគឺស្រលាញ់គេតែឯងតែគេវិញធ្វើមិនដឹង។ នៅវគ្គបន្ទាប់អ្នកទាំងបួនក៏បកស្រាយចំរៀងរួមគ្នាតែម្តងធ្វើអោយឆាកទាំងមូលមានសំលេងគគ្រឹកគគ្រេងសប្បាយរីករាយ។ ឆ្លងកាត់ការបង្ហាញសមត្ថភាព និងប្រលងដ៏ស្វីតស្វាញមកដល់វគ្គចុងក្រោយនេះ បេក្ខជនទាំង៤ក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភម្នាក់១០០០ដុល្លាផងដែរ។ ប៉ុន្តែអ្នកដែលត្រូវរំភើបជាងគេគឺជាលោកលីមតិចម៉េងព្រោះទីបំផុតលោកធ្វើបានសំរេចហើយ ត្រលប់ទៅផ្ទះវិញជាមួយកិត្តិយស ក្តីស្រលាញ់ និងទឹកប្រាក់មហាសាលជូនគ្រួសារ និងញាតិមិត្ត។ 


ថ្ងៃចន្ទ, 29 ខែសីហា 2022 11:10  BeeTube News