នៅក្នុងការប្រលងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី Cambodian Idol នេះឃើញថាមានការចូលរួមទស្សនាច្រើនកុះករជាមុនទៅទៀតទាំងការទៅទស្សនាផ្ទាល់នៅកន្លែង និងទស្សនាតាមការ Live ផ្ទាល់ដែលមានចំនួនអ្នកចូលទស្សនារហូតដល់ ២០០K ជាងច្រើនជាងការចាក់ផ្សាយផ្ទាល់មុនៗមួយទ្វេជាពីរដង។ គណៈកម្មមេការទាំង៤រូបក៏ដូចជាបេក្ខជន និងពិធីករ ពិធីការនីបានរៀបចំតុបតែងខ្លួនក្នុងសំលៀកបំពាក់ប្រភេទ Classy និងថាក់ស៊ីដូ យ៉ាងស្រស់ស្អាត សក្តិសមជាការប្រកួតប្រកបដោយភាពថ្លៃថ្នូរ ទេពកោសល្យ និងសមត្ថភាពមកកាន់វគ្គកាន់តែឈានទៅរកកំរិតកំពូលនៃការប្រកួតនៅជុំចុងក្រោយ។ នៅក្នុងវគ្គមួយនេះដែរ ក៏ជាការប្រកួតដ៏ពិសេសមួយដែលតំរូវអោយបេក្ខជនសម្តែងនូវ២វគ្គ មួយសម្តែង Solo ម្នាក់ឯង បកស្រាយបទចំរៀងមួយបទ និងមួយទៀតសម្តែងរួមគ្នានឹងបេក្ខជនម្នាក់ទៀតដែលខ្លួនស្មគ្រ័ចិត្តចាប់គូដោយខ្លួនឯង និងបកស្រាយបទចំរៀងមួយបទទៀត។ ដំណើរនៃការចេញបង្ហាញសមត្ថភាពគឺផ្តើមពីបេក្ខជនម្នាក់ឡើងបង្ហាញសមត្ថភាព បន្ទាប់មកនៅបទចម្រៀងបន្ទាប់ក៏មានបេក្ខជនម្នាក់ទៀតឡើងបង្ហាញសមត្ថភាពដែរ និងនៅវគ្គទី២ បេក្ខជនទាំងពីរក៏ធ្វើការបកស្រាយចំរៀងរួមគ្នា។ គូចម្រៀងទាំង៦ពោរពេញដោយសមត្ថភាព និងភាពទាក់ទាញដ៏អស្ចារ្យអាចចងចិត្តទស្សនិកជនច្រើនសន្ធឹកសន្ធាប់ចូលមក view ការឡាយមួយនេះបាន រួមមានការចាប់គូរបស់លោកនាងដាវីន និងកញ្ញាមាសនីតា, លោកណានវីសារ និងលោកថុលសុភិទិ និងគូរបស់លោកលឹមតិចម៉េង និងលោកស៊ឹមចន្ទ័ពន្លឺ។ កត់សំគាល់ឃើញថាលោកស៊ឹមចន្ទ័ពន្លឺត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមលើកឡើងយកធ្វើជាប្រធានបទជាច្រើន រួមទាំងលោកម៉ៃសុគន្ធផងដែរដែលបានបង្ហាញការគាំទ្រ និងអ្នកលេងជាច្រើនមានការរំពឹងថាអ្នកត្រូវត្រលប់ទៅវិញក្នុងសប្តាហ៍នេះគឺជាលោកគ្រូពេទ្យយើង លោកស៊ឹមចន្ទ័ពន្លឺនេះហើយ ប៉ុន្តែអ្វីដែលគ្រប់គ្នាមិននឹកស្មានដល់ពត៌មានកក្រើករបស់លោកស៊ឹមចន្ទ័ពន្លឺក៏ដូចគ្នានឹងប្រជាប្រិយភាពរបស់លោកផងដែរ ធ្វើអោយលោកទទួលបានសំលេងផ្ញើរសារនាំមុខបេក្ខជន២រូបទៀតដែលត្រូវត្រលប់ទៅផ្ទះវិញនៅជុំនេះ គឺកញ្ញាមាសនីតា និងលោកណានវិសារ។ ប៉ុន្តែមិនថាជាយ៉ាងណានោះទេ លទ្ធផលនៅតែជាលទ្ធផល ពួកគេទាំង៤រូបដែលត្រូវធ្វើដំណើរទៅវគ្គបន្តគឺធ្វើឡើងស្របតាមឆន្ទះរបស់អ្នកផ្ញើរសារគាំទ្រ ហើយនេះសបញ្ជាក់អោយឃើញច្បាស់ថាបេក្ខជនទាំង៤រូបនេះគឺជាតារាប្រចាំចិត្តប្រជាជនកម្ពុជាហើយ និងចង់ដឹងថាតើនៅវគ្គបន្ទាប់ អ្នកណាខ្លះគឺជាតួឯកសំខាន់សំរាប់ Cambodian Idol រដូវកាលទី៤ នេះ សូមរង់ចាំទស្សនាទាំងអស់គ្នា។