នៅក្នុងវគ្គ Live Show សប្តាហ៍ទី៥នៃកម្មវិធី Cambodian Idol នេះឃើញថាមានការបង្ហាញសមត្ថភាពផ្តល់ទស្សនីយភាពរំភើបញាប់ញ័រខ្លាំងមែនទែនរហូតធ្វើអោយគណៈកម្មការម្នាក់ៗរំជួលចិត្តងើបឈរទះដៃ ខ្លះទៀតក្តុកក្តួលហូរទឹកភ្នែក ហើយសរសើរបេក្ខជនមួយរូបៗមិនដាច់ពីមាត់។ នៅក្នុងនេាះផងដែរ អ្នកនាងឳកសុគន្ធកញ្ញាដែលជាគណៈកម្មការមួយរូប ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនាងទៅកាន់បេក្ខជនចេញបង្ហាញសមត្ថភាពម្នាក់ម្តងៗផងដែរ។ ដូចជានៅក្នុងការបង្ហាញសមត្ថភាពរបស់បេក្ខជនស៊ឹមច័ន្ទពន្លឺដែលលោកតែងតែបានអះអាងផ្តល់កំលាំងចិត្តខ្លួនឯងរាល់ពេលថាវាប្រហែលជាការប្រកួតឆាកចុងក្រោយសំរាប់លោកដូច្នេាះហើយលោកនឹងប្រឹងប្រែងធ្វើវាអោយអស់ពីសមត្ថភាព។ អ្នកនាងឳកសុគន្ធកញ្ញាក៏បានឯកភាពចំពេាះគំនិតមួយនេះដែរហើយក៏បានលើកឡើងទៅវិញថាសំរាប់អ្នកនាងវិញក៏ដូចគ្នាមិនដឹងថាវាជាឳកាសចុងក្រោយសំរាប់អ្នកនាងតម្រូវធ្វើជាគណកម្មការកម្មវិធី Cambodian Idol រឺអត់នេាះទេ ប៉ុន្តែបើសិនវាជាឳកាសចុងក្រោយអ្នកនាងក៏រីករាយនិងរំភើប។
ពាក្យពេចន៍សំដីរបស់អ្នកនាងក៏ត្រូវបានបណ្តាអ្នកគាំទ្រថតទុកនិងយកទៅចែករំលែកបន្តគ្នានៅលើបណ្តាញសង្គមផ្សេងៗ។ ដូចជាយោងទៅតាមគណនី Tik Tok មួយមានឈ្មេាះថា aoksokunkhanhafan1ដែលជាអ្នកគាំទ្រម្នាក់របស់អ្នកនាងឳកសុគន្ធកញ្ញានេាះបានបង្ហេាះឡើងវីឌីអូថ្មីៗនេះត្រង់សំរង់សំដីរបស់អ្នកនាងនៅក្នុងកម្មវិធី នូវអត្ថន័យមួយឃ្លាថាទេាះនេះជារដូវកាលចុងក្រោយដែលគណៈកម្មការឳកសុគន្ធកញ្ញាអង្គុយនៅទីនេះ តែអ្នកនាងនៅតែសប្បាយចិត្ត និងមានមោទនភាព។ ចំពេាះសំរង់សំដីនេះដែរធ្វើអោយទស្សនិកជននៅក្នុងបណ្តាញសង្គមTikTok ធ្វើការវិភាគវែកញែកឡើងថាតើនេះគ្រាន់តែជាលក្ខខណ្ឌមួយដែលអ្នកនាងគ្រាន់តែលើកឡើង រឺមួយវាជាការពិតដែលលែងមានវត្តមានរបស់អ្នកនាងនៅក្នុងរដូវកាលក្រោយមែន។ មនុស្សមួយចំនួនទៀតក៏បានលើកឡើងពីស្នាដៃការងារជាគណៈកម្មការរបស់អ្នកនាងកន្លងមក ចំនែកខ្លះទៀតថាពួកគេមានការបារម្ភព្រេាះវាហាក់ដូចជាតំរុយមួយដែលអ្នកនាងបានលើកឡើងជាញឹកញាប់នៅក្នុងរាត្រីនេាះ ក៏មានមតិបកស្រាយឡើងថាវាអាស្រ័យដូចគ្នាលើកម្មវិធីជាអ្នកជ្រើសរើសរូបអ្នកនាងទៀតរឺអត់ រឺមួយមកពីខាងអ្នកនាងមានបំណងចង់ទុកឳកាសអោយសិល្បករជំនាន់ក្រោយវិញឡើងធ្វើបន្ត។
ហើយខ្លះទៀតវិញក៏គិតថាអ្នកនាងប្រហែលជាមមាញឹកជាមួយក្រុមគ្រួសារហើយ។ បើទេាះជាយ៉ាងនេះក្តី យើងក៏មិនអាចធ្វើការសន្និដ្ឋាន និងសន្មត់បានច្បាស់លាស់ដែរ តើវាជាការពិតទេដែលអ្នកនាងឳកសុគន្ធកញ្ញាត្រូវឃ្លាតឆ្ងាយពីកម្មវិធី ហើយប្រសិនបើអ្នកនាងត្រូវចាកចេញពីកម្មវិធីមែននេាះ តើសិល្បកររូបណានឹងត្រូវឡើងបន្តជំនួសអ្នកនាងវិញ?