BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទារកដែលបានកើតនៅលើទូកអ្នកចំណាកស្រុករាប់រយនាក់ ត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រអ៊ីតាលី នៅឆ្នេរសមុទ្រ Calabrian

ថ្ងៃពុធ, 01 ខែធ្នូ 2021 09:54  BeeTube News

Latest-Italian-coastguard-rescues-hundreds-of-migrants-off-Calabria-coast (1)

ឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បានជួយសង្គ្រោះអ្នកចំណាកស្រុកចំនួន 244 នាក់ រួមទាំងទារកទើបនឹងកើត ចេញពីទូកដែលរសាត់អណ្តែតជាច្រើនគីឡូម៉ែត្រពីឆ្នេរសមុទ្រនៃតំបន់ Calabria ។

វាកើតឡើងនៅពេលដែលសហភាពអឺរ៉ុបបានយល់ព្រមបញ្ជូនយន្តហោះទៅឃ្លាំមើលច្រាំងសមុទ្រអង់គ្លេសសម្រាប់សកម្មភាពអ្នកចំណាកស្រុក បន្ទាប់ពីមនុស្ស 27 នាក់បានស្លាប់ នៅពេលដែលទូកបានផ្ទុកលើសចំណុះដែលបានលិចកាលពីសប្តាហ៍មុន។

ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ផ្តើមយុទ្ធនាការជួយសង្គ្រោះពេញមួយយប់ (នៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ) ការជួយសង្គ្រោះតំបន់ Calabria មានរយៈពេលជាង 16 ម៉ោង ដែលមានភាពលំបាកខ្លាំងដោយសារបញ្ហាអាកាសធាតុ និងលក្ខខណ្ឌសមុទ្រ។

ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នោះ មាន​មនុស្ស ៤១ នាក់​ជា​អនីតិជន រួម​ទាំង​ទារក​ដែល​ទើបនឹងកើត​នៅ​លើ​ទូក​កាល​ពី​ថ្ងៃ​សៅរ៍ផងដែរ។

ប្រទេសអ៊ីតាលីបានមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងនៃអ្នកចំណាកស្រុកតាមទូកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយការមកដល់ចុងក្រោយបំផុតនឹងដាក់សម្ពាធបន្ថែមដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Mario Draghi ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយដៃគូសហភាពអឺរ៉ុបអំពីរបៀបដោះស្រាយការលំហូរចូលអ្នកចំណាក់ស្រុកដ៏ច្រើននេះ។

អ្នកចំណាកស្រុកចំនួន 296 នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រអ៊ីតាលីនៅលើសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី 25 ខែវិច្ឆិកា ខណៈដែលពួកគេព្យាយាមធ្វើដំណើរទៅឲ្យដល់អឺរ៉ុប។

2021-11-25t155554z_1_lynxmpehao0m7_rtroptp_0_europe-migrants-italy_1

នៅឆ្នាំនេះ ផ្លូវសម្រាប់ធ្វើចំណាកស្រុកដ៏មមាញឹក និងគ្រោះថ្នាក់បំផុតទៅកាន់ទ្វីបអឺរ៉ុប គឺជាតំបន់មេឌីទែរ៉ាណេកណ្តាល ដែលមនុស្សធ្វើដំណើរតាមទូកមានចំនួនកាន់តែច្រើនពីប្រទេសលីប៊ី និងទុយនីស៊ី ហើយក្នុងករណីខ្លះ ពីប្រទេសទួរគី ឆ្ពោះទៅប្រទេសអ៊ីតាលី។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ អ្នកចំណាកស្រុកប្រហែល 62,236 នាក់បានមកដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំ 2021 បើធៀបនឹងចំនួន 32,542 នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងឆ្នាំនេះ មន្ត្រីអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្ស 1,600 នាក់បានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេ៕

61e244ebbe36a6d84556401c46ab9712ded4c6be

អត្តបទដកស្រង់ពី abc.net.au

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 01 ខែធ្នូ 2021 09:54  BeeTube News