BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីយោធាយេម៉ែនត្រូវបានសម្លាប់នៅCairo,រុស្ស៊ីពង្រីកទ័ពដល់អាហ្វ្រិក,មន្ត្រី​ហាម៉ាស​​​​ថា​អ្នក​ប្រយុទ្ធ​ស្លាប់ជាង​6000

ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 14:13  BeeTube News

35-1

ស្ថានទូតយេម៉ែននៅទីក្រុងCairoបាននិយាយកាលពីថ្ងៃអាទិត្យថាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកផលិតគ្រឿងសម្ភារៈយោធារបស់រដ្ឋាភិបាលយេម៉ែនត្រូវបានប្រទះឃើញស្លាប់នៅក្នុង Apartment របស់លោកនៅក្នុងទីក្រុង Cairo។ រុស្សីបានដាក់ពង្រាយកងទ័ពអាហ្រ្វិកដែលទើបបង្កើតថ្មីរបស់ខ្លួនទៅកាន់ប្រទេស Burkina Faso ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីស្តារឡើងវិញជំនួសក្រុម Wagner។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថាបានបាត់បង់យុទ្ធជន​​​ប្រយុទ្ធប្រហែលជា6,000 នាក់ហើយ។

  1. មន្ត្រីយោធាយេម៉ែនត្រូវបានសម្លាប់នៅទីក្រុង Cairo

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភៈបានអោយដឹងថា ស្ថានទូតយេម៉ែននៅទីក្រុងCairoបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកផលិតគ្រឿងសម្ភារៈយោធារបស់រដ្ឋាភិបាលយេម៉ែន ត្រូវបានប្រទះឃើញស្លាប់នៅក្នុង Apartment របស់លោកនៅក្នុងទីក្រុង Cairo។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយយេម៉ែនបានឱ្យដឹងថា មន្ត្រីដែលត្រូវបានកំណត់អត្តសញ្ញាណថាជាឧត្តមសេនីយ Hassan bin Jalal Al-Obaidi ត្រូវបានប្រទះឃើញចាក់សម្លាប់នៅក្នុង Apartment របស់លោក។ យ៉ាងណាមិញរបាយការណ៍​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប ឬ​យេម៉ែន​បញ្ជាក់​ឡើយ។

គួរបញ្ជាក់ថាលោក Obaidi គឺជាអ្នកទទួលបន្ទុកមួយផ្នែកលើការអភិវឌ្ឍន៍រថពាសដែកស៊េរី Jalal ដែលប្រើប្រាស់ដោយកងទ័ពយេម៉ែន រួមជាមួយនឹងសម្ភារៈផ្សេងទៀតដែលប្រើប្រាស់ដោយយោធាយេម៉ែន។

លោក Ahmed Al-Mosibly ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​យេម៉ែន​បាន​ចោទប្រកាន់ទៅលើ​ក្រុមឧទ្ទាម Houthis ចំពោះ​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍នេះ។ ដោយឧបទ្ទវហេតុនេះបានកើតឡើងតាមពីក្រោយការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធី ដែលបានប្រឆាំងនឹងរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសនេះ។

photo_1_2024-02-20_14-01-47

 

  1. រុស្ស៊ីពង្រីកទ័ពរបស់ខ្លួនដល់អាហ្វ្រិក

យោងតាមសារព័ត៌មាន Crux ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈបានអោយដឹងថា រុស្សីបានដាក់ពង្រាយកងទ័ពអាហ្រ្វិកដែលទើបបង្កើតថ្មីរបស់ខ្លួនទៅកាន់ប្រទេស Burkina Faso ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីស្តារឡើងវិញជំនួសក្រុម Wagner។​ ទាហានទាំងនេះនឹងជួយ "ការពារមេដឹកនាំរបបយោធាលោក Ibrahim Traore ក៏ដូចជាសាធារណជនទូទៅពី "ការវាយប្រហារភេរវកម្ម"។

យោងតាមឆាណែលTelegram Sunset"Africa Corps" បានអោយដឹងថា"នៅពេលអនាគតដ៏ខ្លីខាងមុខនេះ អង្គភាពនឹងត្រូវបានដាក់បំពេញបន្ថែមនូវបុគ្គលិកយោធាចំនួន 200 នាក់ផ្សេងទៀតមកពីប្រទេសរុស្ស៊ីផងដែរ"។

ដោយកិច្ចព្រមព្រៀងរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ជាមួយរុស្ស៊ីក្នុងឆ្នាំ 2018 បានកំណត់ឡើងថា ក្រុម Wagner អាចនឹងបង្កើតវត្តមានរបស់ពួកគេនៅខាងក្នុងប្រទេស និងអាចលាតសន្ធឹងដល់ទៅក្រៅប្រទេសបានផងដែរ។ ​ទើបរុស្ស៊ី​ឥឡូវ​ត្រូវ​បាន​​រាយការណ៍​ថា​គ្រោង​បង្កើត​មូលដ្ឋាន​យោធា​មួយ​នៅភាគខាងត្បូង​ទីក្រុង​Berengo​ ផងដែរ ​ដែល​មាន​តម្រូវ​ការ​ទាហាន​១០.០០០នាក់។

photo_4_2024-02-20_14-01-47

 

  1. មន្ត្រី​ហាម៉ាស​​​​និយាយថា​អ្នក​ប្រយុទ្ធ​ជាង​6000នាក់បានស្លាប់

យោងតាមសារព័ត៌មាន Wionews ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថាបានបាត់បង់យុទ្ធជន​​​ប្រយុទ្ធប្រហែលជា 6,000 នាក់ហើយ។​ មន្ត្រីក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតាបាននិយាយថា ទោះបីជាបែបនេះក៏ដោយ ក្រុមរបស់ពួកគេនឹងនៅតែបន្តប្រយុទ្ធ និងត្រៀមខ្លួនសម្រាប់ជម្លោះអូសបន្លាយទាំងនៅរ៉ាហ្វា និងហ្គាហ្សា។

តួរលេខដែលបញ្ជាក់ដោយក្រុមហាម៉ាសនេះគឺស្មើប្រហែលជាពាក់កណ្តាលនៃតួរលេខត្រូវបានរាយការណ៍ដោយកងទ័ពអ៊ីស្រាអែលថា មានអ្នកប្រយុទ្ធ12,000នាក់ហើយមកពីក្រុមកាន់អំណាចនៅតំបន់ហ្គាហ្សាត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។ ដូច្នេះការ​អះអាង​របស់​ក្រុម​សកម្មប្រយុទ្ធ​គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​កម្រ​មួយ​ដែលបង្ហាញពី​ការ​បាត់បង់​ដ៏​ធំមួយនៅ​ក្នុង​ការ​ប្រយុទ្ធ​​នៅក្នុង​តំបន់ Gaza នេះ។

photo_2_2024-02-20_14-01-47


 


ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 14:13  BeeTube News