កំពង់ឆ្នាំង ៖ កំណាត់លេខ៥០C ចំណុចផ្លូវកែង ក្នុងភូមិកង្កែបឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យរដ្ឋបាលស្រុកកំពង់លែង។
នៅក្នុងសេចក្តីប្រកាសបានបានឲ្យដឹងថាការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ននេះដោយសង្កេតឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១នេះ បាននឹងកំពុងតែឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវដោយកន្លែង ដែលអាចបង្ករឲ្យមានការខូចខាតក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់។
គួរបញ្ជាក់ថា ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ៥០Cនេះ ធ្វើឡើងចាប់ពីចំណុចផ្លូវកែងក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើរការឡើងវិញ៕