អាជ្ញាធរបាននិយាយថា កូកាអ៊ីនក្លែងក្លាយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 16 នាក់ និងមាន ៧៤ នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យជុំវិញតំបន់ Buenos Aires នៃប្រទេសអាហ្សង់ទីន។ ក្រុមអ្នកស៊ើបអង្កេតជឿថា គ្រឿងញៀនខុសច្បាប់នេះ ត្រូវបានផ្សំដោយសារធាតុពុលមួយចំនួន ឬ "កាត់" ជាមួយនឹងសារធាតុផ្សេងទៀត។ រដ្ឋមន្ត្រីសន្តិសុខក្នុងតំបន់បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានទិញកូកាអ៊ីនក្នុងរយៈពេល 24 ម៉ោងកន្លងមក ឱ្យបោះវាចោល។
របាយការណ៍បានបង្ហាញថា គ្រឿងញៀនត្រូវបានទិញនៅទីប្រជុំជនដដែលហើយការចាប់ខ្លួនមនុស្ស ៩នាក់ ត្រូវបានធ្វើឡើង។ សមត្ថកិច្ចកំពុងរង់ចាំលទ្ធផលនៃការពិនិត្យសាកសព ដើម្បីប្រៀបធៀបគ្រឿងញៀនដែលរឹបអូសបានជាមួយជនរងគ្រោះដែលប្រើប្រាស់។ ជនរងគ្រោះទាំងនោះមកពីស្រុក Hurlingham, Tres de Febrero និង San Martín នៃតំបន់រដ្ឋធានី ហើយត្រូវបាននាំយកទៅមន្ទីរពេទ្យក្នុងតំបន់។ នៅខាងក្រៅមន្ទីរពេទ្យមួយក្នុងទីក្រុង Hurlingham មនុស្សបាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សមានទំនាក់ទំនងជាមួយជនរងគ្រោះម្នាក់ បានវាយប្រហារ និងធ្វើឱ្យខូចខាតរថយន្តរបស់ប៉ូលីស។
កូកាអ៊ីន (អ៊ីដ្រូក្លូរីត) គឺជាសារធាតុរំញោចដែលមានសារធាតុញៀនខ្លាំង ដែលផលិតចេញពីស្លឹករបស់រុក្ខជាតិកូកា។ របាយការណ៍ឆ្នាំ 2019 ស្តីពីការប្រើប្រាស់គ្រឿងញៀននៅអាមេរិក បានចុះបញ្ជីប្រទេសអាហ្សង់ទីនជាប្រទេសដែលមានអត្រាប្រើប្រាស់កូកាអ៊ីនខ្ពស់បំផុតទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ុយរូហ្គាយ។ នៅទីក្រុង San Martín ប៉ូលីសបានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន 4 នាក់ រួមមាន Hernán Castro អាយុ 45 ឆ្នាំ Martín López អាយុ 36 ឆ្នាំ Dino Melgarejo អាយុ 33 ឆ្នាំ និង Fernando Yacante ដែលអាយុរបស់គេមិនត្រូវបានផ្តល់ឱ្យ។
អ្នកប្រើប្រាស់ម្នាក់ត្រូវបានគេរាយការណ៍ថា បានប្រាប់ប៉ូលីសថាពួកគេបានទិញកូកាអ៊ីនពីបុគ្គលម្នាក់នៅក្នុង Puerta 8 shantytown ក្នុងតំបន់ Tres de Febrero ហើយការវាយឆ្មក់ត្រូវបានចាប់ផ្តើម។ កូកាអ៊ីនត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅក្នុងកញ្ចប់ស្រដៀងគ្នាទៅនឹងកញ្ចប់ដែលផ្តល់ដោយសាច់ញាតិម្នាក់ក្នុងចំណោមអ្នកដែលបានស្លាប់។ លោក Sergio Berni រដ្ឋមន្ត្រីសន្តិសុខនៃទីក្រុង Buenos Aires បាននិយាយថា "រាល់ឈ្មួញដែលទិញកូកាអ៊ីនបានកាត់វា។ ខ្លះលាយវាជាមួយសារធាតុមិនមានជាតិពុលដូចជាម្សៅ។ ខ្លះទៀតដាក់វានៅក្នុងសារធាតុ hallucinogens, ហើយប្រសិនបើមិនមានទម្រង់នៃការគ្រប់គ្រងទេ អ្វីៗទាំងនោះនឹងរីករាលដាលកាន់តែខ្លាំង។ "
ទោះយ៉ាងណាក៏ដោយ ការដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា ក្នុងឱកាសនេះ ថ្នាំនេះត្រូវបានកាត់ជាមួយនឹងសារធាតុគ្រោះថ្នាក់ ដែលជាផ្នែកមួយនៃ "សង្រ្គាមរវាងអ្នកជួញដូរគ្រឿងញៀន" ។ ភ្នាក់ងារបានបន្ថែមថា អាជ្ញាធរសង្ស័យសារធាតុដែលប្រើសម្រាប់កាត់កូកាអ៊ីនមានផ្ទុក សារធាតុរំងាប់អារម្មណ៍ខ្លាំង។ ជនរងគ្រោះត្រូវបានគេជឿថា មានការប្រកាច់និងគាំងបេះដូងភ្លាមៗ។
អត្ថបទដកស្រង់ពី BBC
បកប្រែ និងកែសម្រួលដោយ Mr. Blue