BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់និយាយថាលោកខាងលិចបានយល់ព្រមដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្សីបន្ទាប់ពីមានការសម្លាប់រង្គាលនៅBucha

ថ្ងៃចន្ទ, 04 ខែមេសា 2022 09:33  គុន ច័ន្ទរដ្ឋា

scholzc

Lviv,Ukraine-

អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា លោកខាងលិចបានយល់ព្រមនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្សីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្សីនូវឧក្រឹដ្ឋកម្មសង្រ្គាមដែលបានបង្កើនឡើងនូវអ្វីដែលកំពុងកើតមានស្រាប់នៃសម្ពាធសេដ្ឋកិច្ចលើរុស្សីក្នុងការឈ្លានពានអ៊ុយក្រែន។ សេដ្ឋកិច្ចរុស្សីកំពុងតែប្រឈមនូវវិបត្តិដ៏ធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១បន្ទាប់ពី សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយសារតែការឈ្លានពានរបស់ Putin នៅក្នុងថ្ងៃទី២៤ខែកុម្ភៈ។

រុស្សីកាលពីថ្ងៃអាទិត្យបានប្រកែកថា កងកម្លាំងរបស់ខ្លួនជាអ្នកទទួលខុសត្រូវក្នុងការស្លាប់នៃជនស៊ីវិលនៅក្នុងតំបន់ Bucha និងបាននិយាយថាអ៊ុយក្រែនបានរៀបចំឆាកនេះសំរាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ Reuters បានឃើញសាកសពរាយប៉ាយនៅក្នុងទីក្រុង មានសាកសពមួយដៃត្រូវបានចងដោយក្រណាត់ស និងត្រូវបានបាញ់ចំមាត់ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចោទប្រកាន់រុស្សីថាជាអ្នកប្រតិបត្តិនូវការប្រល័យពូជសាសន៍នេះ។ លោកខាងលិចបានព្រមាននូវការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្សី។

bucham

“Putinនិងអ្នកគាំទ្ររបស់ខ្លួន នឹងបានទទួលនូវអារម្មណ៍នៃផលវិបាកនេះ” នៃសកម្មភាពរបស់ខ្លួន លោកអធិការបតី អាល្លឺម៉ង់ Olaf Schulz បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍មួយទៅកាន់អ្នកយកព័ត៌មាន។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Christine Lambrecht បាននិយាយថាសហគមន៍អឺរ៉ុបគួរតែនិយាយអំពីការបញ្ចប់នូវការនាំចេញឧស្ម័នរបស់រុស្សី។ អាល្លឺម៉ង់ដែលជាប្រទេសនៅអឺរ៉ុបដែលមានសេដ្ឋកិច្ចធំជាងគេ រហូតមកដល់ពេលនេះបានទប់ទល់ទៅនឹងការអំពាវនាវដើម្បីដាក់ទណ្ឌកម្មនិងការរារាំងក្នុងការនាំចេញនូវឋាមពលពីរុស្សី និយាយថាសេដ្ឋកិច្ចរបស់ខ្លួននិងថាប្រទេសអឺរ៉ុបដ៏ទៃទៀតត្រូវពឹងពាក់ផងដែរលើខ្លួនឯង។

រុស្សីបានផ្គត់ផ្គង់ចំនួន ៤០%​ នៃសេចក្តីត្រូវការឧស្ម័នរបស់អឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងការបរទេសអុីតាលី Luigi Di Mail បាននិយាយថាព្រឹត្តិការណ៍នៅ Bucha នឹងនាំឲ្យមានទណ្ឌកម្មជាថ្មីបន្ថែមទៀត និងមិនបានទាត់ចេញថា នៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ វានឹងមានការពិភាក្សារដេញដោលនៅលើការនាំចូលអុីដ្រូកាបោនពីរុស្សី “លោកបាននិយាយប្រាប់ទូរទស្សន៍លេខ៣ Rai ដោយបានបន្ថែមថាអុីតាលីនឹងមិនត្រូវនូវកញ្ចប់ទី៥នៃទណ្ឌកម្មនោះទេ។ សហរដ្ឋអាមេរិកបាននិយាយថា អ្នកដែលទទួលខុសត្រូវរឿងឧក្រឹដ្ឋកម្មសង្រ្គាមត្រូវតែទទូលខុសត្រូវខណៈដែលអង់គ្លេស បារាំង បានថ្កោលទោសចំពោះការសម្លាប់យ៉ាងរង្គាលនេះ។


ថ្ងៃចន្ទ, 04 ខែមេសា 2022 09:33  គុន ច័ន្ទរដ្ឋា