កាលពីពេលថ្មីៗនេះក្រុមហ៊ុន Major Cineplex ទើបតែបានបង្ហោះរូបភាព Poster មួយដែលមានចំណងជើងធំៗថា BTS Yet to Come in Cinema នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន តើនេះគឺជាការប្រកាសនៃការមកដល់នៃក្រុមចំរៀង BTS មកក្នុងប្រទេសកម្ពុជាឆាប់ៗមែនដែររឺទេ? យោងទៅតាមគេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមចំរៀង BTS ផ្ទាល់បានអោយដឹងថាកាលពីពេលថ្មីៗនេះពួកគេទើបតែបញ្ចប់ការប្រគំតន្រ្តីនៅឯទីក្រុងប៊ូសាន ម្ល៉ោះហើយ BTS ក៏មានគំរោងចែករំលែកបទពិសោធន៍នៃការប្រគំតន្រ្តីដ៏ធំអស្ចារ្យមួយនេះមកកាន់ពិភពលោកទាំងមូលតាមរយៈភាពយន្ត Concert ដែលមានឈ្មោះថា BTS Yet to Come in Cinema ដែលនឹងចាក់បញ្ចាំងនៅតាមបណ្តារោងកុនទាំងអស់នៅទួទាំងសកលលោកចាប់ពីផ្តើមពីថ្ងៃទី១ ខែកុម្ភៈនេះតទៅ និងជាការចាក់ផ្សាយបែប Limited Time តែប៉ុណ្ណោះ។
គួរបញ្ចាក់ផងដែរសំបុត្រនឹងមានដាក់លក់ជាផ្លូវការពីក្រុមហ៊ុនផ្ទាល់ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១០ និងទី១១ ខែមករានេះ ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ណាស់នៅឡើយក្រុមហ៊ុន Major Cineplex នឹងប្រកាសលក់ពេលណា។ អ្វីដែលពិសេសសំរាប់ BTS Yet to Come នេះ គឺទស្សនិកជនអាចទស្សនាការប្រគំតន្រ្តីរបស់ BTS នៅលើផ្ទាំងអេក្រង់ដ៏ធំអស្ចារ្យតែម្តងជាមួយនឹងបច្ចេកទេស Close-up angles ថែមទៀតដែលហាក់ដូចជាបានទស្សនាការប្រគំតន្រ្តីនេះផ្ទាល់តែម្តង។ ថែមទាំងបានរីករាយជាមួយនឹងបទកំពូលៗរបស់ក្រុម BTS ដែលមានដូចជា "Dynamite" "Butter" "IDOL" និងបូកបញ្ចូលទាំងការសម្តែងបទ "Run BTS" នៃអាល់ប៊ុមចុងក្រោយ Proof របស់ពួកគេជាលើកដំបូងនៅក្នុងការប្រគំតន្រ្តីផងដែរ។