BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខ្សែវីដេអូមួយថតបានស្ត្រីម្នាក់ត្រូវបានគេរុញទៅលើផ្លូវរថភ្លើងនៅស្ថានីយទីក្រុង Brussels

ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 09:12  BeeTube News

ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីអ្នកធ្វើដំណើរម្នាក់ ត្រូវបានរុញចូលទៅក្នុងផ្លូវរថភ្លើងដែលកំពុងមកដល់នៅស្ថានីយ រថភ្លើងក្រោមដី ដែលមានមនុស្ស កកកុញក្នុងប្រទេសបែលហ្សិក។ វីដេអូឃ្លីបបង្ហាញពីស្ត្រីដែលកំពុងរង់ចាំនៅលើវេទិកាស្ថានីយ៍រថភ្លើងក្រោមដី Rogiers ក្នុងទីក្រុង Brussels នៅពេលដែលបុរសម្នាក់បានមកពីក្រោយនាង ហើយរុញនាងទៅលើផ្លូវដែកខណៈពេលដែលរថភ្លើងបានខិតមកជិតនេះបើយោងតាមរបាយការណ៍របស់កាសែត Daily Mail ។

រថភ្លើងបានឈប់នៅពេលជិតដល់ស្ត្រីម្នាក់នេះស្ទើរតែមកដល់១ម៉ែត្រផង នៅលើផ្លូវដែកក្នុងអំឡុងពេលឧប្បត្តិហេតុថ្ងៃទី១៤ ខែមករា។ ជនរងគ្រោះអាយុ ៥៥ ឆ្នាំត្រូវ បានគេដឹកទៅមន្ទីរពេទ្យបង្អែកស្រុកដោយសារការភ័យតក់ស្លុតតែមិនមានរបួសធ្ងន់ធ្ងរនោះទេ ។

អ្នកនាំពាក្យក្រុមហ៊ុនដឹកជញ្ជូន STIB បាននិយាយផងដែរថា៖ «អ្នកបើករថភ្លើងក្រោមដីអាចចាប់ហ្វ្រាំងទាន់ពេលវេលា ហើយដោយហេតុនេះអាចជៀសវាង ការប៉ះទង្គិចបាន»។ "ប៉ុន្តែអ្នកបើករថភ្លើងក្រោមដីរបស់យើងក៏មានការភ្ញាក់ផ្អើលផងដែរ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា"។ សារព័ត៌មាន Mail បានរាយការណ៍ថា ជនបង្កដែលរុញនាងនោះជាបុរសអាយុ ២៣ឆ្នាំ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនប៉ុន្តែត្រូវបានប៉ូលីសចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុនិងចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។ អាជ្ញាធរក៏បានបញ្ជាឱ្យគាត់ទទួលការវាយតម្លៃផ្នែកវិកលចរិត។

photo_2022-01-20_08-57-22 (1) (1)

អត្ថបទដកស្រង់ពី Jorge Fitz-Gibbon
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 09:12  BeeTube News