BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្មេងប្រុសម្នាក់ដែលពោរពេញទៅដោយក្តីសង្ឃឹម ហើយតែងតែជឿថាថ្ងៃស្អែកនឹងប្រសើរឡើង - Bruno Mars

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 13:33  វេទិកាជោគជ័យ

មនុស្ស​មួយ​ចំនួន​មិន​ថា​មាន​លុយ ឬ​ជោគជ័យ​ប៉ុណ្ណា​ក៏​មិន​សប្បាយ​ចិត្តនោះទេ។ តើអ្នកអាចសប្បាយចិត្តដោយរបៀបណា នៅពេលដែលរឿងដំបូងដែលអ្នកគិតមុនគេនៅពេលអ្នកភ្ញាក់ពីគេង គឺជាអ្វីដែលអ្នកមិនមាននោះ។ ទោះបីជាអ្នកទទួលបានរបស់ដែលអ្នកចង់បានខ្លាំងក៏ដោយ អ្នកនឹងមិនសប្បាយចិត្តទេ ព្រោះអ្នកនឹងរកឃើញរបស់ផ្សេងទៀតដែលអ្នកមិនមាន។ ហើយយើងជាមនុស្ស យើងតែងតែមានអ្វីដែលបានបាត់បង់នៅក្នុងជីវិតរបស់យើង។ ដូច្នេះហើយទើបជីវិតរបស់តារាចម្រៀង Bruno Mars គឺជារឿងជោគជ័យដ៏ល្អបំផុតមួយ ដែលជាការបំផុសគំនិតដែលមិនគួរឱ្យជឿ។ អញ្ចឹងតោះមកស្តាប់ទាំងអស់គ្នា។

bruno-mars

សូម្បីតែគ្រួសាររបស់គាត់ក្រីក្រខ្លាំង សូម្បីតែគាត់គ្មានកន្លែងស្នាក់នៅ គ្មានកន្លែងហៅថាផ្ទះ គាត់នៅតែរីករាយនឹងអ្វីដែលគាត់មានរួចហើយ។ នៅក្នុងកែវភ្នែករបស់គាត់ពោរពេញទៅដោយភាពស្រស់ស្រាយជានិច្ច។ គាត់សប្បាយចិត្តសូម្បីតែរឿងតិចតួចដែលគាត់មាន។ ក្មេងប្រុសដែលមានក្តីសង្ឃឹម ហើយតែងតែជឿថាថ្ងៃស្អែកអ្វីៗនឹងប្រសើរឡើង។ Bruno Mars រស់នៅក្នុងរដ្ឋហាវ៉ៃ ក្នុងគ្រួសារតន្ត្រីករមួយ ហើយគាត់តែងតែត្រូវបានហ៊ុំព័ទ្ធដោយឧបករណ៍ភ្លេង។

gettyimages-1269777101

“ខ្ញុំតែងតែមានស្គរ ព្យាណូ ហ្គីតា ហើយមិនដែលហ្វឹកហាត់លេងទេ។ វាតែងតែនៅទីនោះ នោះជារបៀបដែលខ្ញុំបានរៀន គ្រាន់តែត្រូវបានហ៊ុំព័ទ្ធជាមួយពួកវាពេញមួយជីវិតរបស់ខ្ញុំ” ។

នៅពេលដែល Bruno Mars មានអាយុ 12 ឆ្នាំ ឪពុកម្តាយរបស់គាត់បានលែងលះគ្នា។ គាត់ ឪពុករបស់គាត់ និងបងប្អូនរបស់គាត់បានចាប់ផ្តើមរស់នៅជាមួយគ្នា ហើយបានរើសចេញពីផ្ទះគ្រួសាររបស់ពួកគេ។ ពួកគេបានរស់នៅពីរបីឆ្នាំនៅក្នុងសួនកម្សាន្តមួយ ដែលជាកន្លែងដែលឪពុករបស់គាត់ធ្វើការ មុនពេលវាបានបិទទ្វា។ ដោយសារបន្ទប់កាប៊ីនមួយដែលពួកគេស្នាក់នៅមិនមានបន្ទប់ទឹក ពួកគេត្រូវដើរឆ្លងកាត់សួនច្បារទាំងមូលនៅក្នុងអគារមួយផ្សេងទៀតដើម្បីប្រើប្រាស់វា។ ហើយនៅពេលដែលឧទ្យានបានបិទទ្វារ ពួកគេត្រូវរកកន្លែងស្នាក់នៅផ្សេងទៀត។ នៅក្នុងអំឡុងពេលនៃជីវិតរបស់គាត់ ពួកគេរស់នៅខាងក្រោយឡាន ហើយបន្ទាប់មកក្រោមដំបូលអគារផ្សេងៗ។

“ឪពុករបស់ខ្ញុំគ្រាន់តែជាស្តេចមួយអង្គ ដែលពូកែស្វែងរកកន្លែងតូចៗទាំងនេះ ដែលពួកយើងមិនគួរស្នាក់នៅ” ។

ការ​រស់​នៅ​បែប​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​មានការចងចាំដ៏គួរឲ្យភ័យខ្លាច ដែលនឹងលងបន្លាចពួកគេជារៀងរហូត ប៉ុន្តែ​ក្មេងម្នាក់នោះច្បាស់ណាស់ថា មិន​មែនជា Bruno Mars ឡើយ។ គាត់ត្រេកអរចំពោះអ្វីដែលគាត់មាន។ គ្រាលំបាកទាំងនោះបានផ្តល់ឱ្យគាត់នូវកម្លាំងដែលគាត់ត្រូវការ ដើម្បីក្លាយជាតន្ត្រីករដែលគាត់មានសព្វថ្ងៃនេះ។

“យើងមានវាទាំងអស់, អ្នកដឹងទេថា យើងមានគ្នាទៅវិញទៅមក ហើយវាមិនដែលមានអារម្មណ៍ថា វាជាទីបញ្ចប់នៃពិភពលោកនោះទេ។ មិនអីទេ ថ្ងៃនេះយើងអត់ត្រូវបានគេយកឧបករណ៍អគ្គីសនីមកឆក់ពួកយើង។ មិនអីទេ វាជាគ្រាបណ្តោះអាសន្នប៉ុណ្ណោះ។ ពួកយើងនឹងដោះស្រាយរឿងនេះបាន។ ប្រហែលជានោះហើយជាមូលហេតុដែលខ្ញុំមានចិត្តគំនិតរឹងមាំបែបនេះនៅពេលនិយាយអំពីតន្ត្រី ព្រោះខ្ញុំដឹងថា ខ្ញុំនឹងដោះស្រាយវា គ្រាន់តែទុកពេលឱ្យខ្ញុំខ្លះសិន។”

Bruno-Mars-Through-Years-Pictures

នៅ​សាលា អ្វីៗ​មិន​ប្រសើរ​ឡើយ គាត់​ត្រូវ​បានសើចចំអកដោយ​មិត្ត​រួម​ថ្នាក់របស់គាត់។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ, Bruno Mars បានផ្លាស់ទៅទីក្រុង Los Angeles ដើម្បីបន្តអាជីពខាងតន្ត្រី និងដេញតាមក្តីស្រមៃរបស់គាត់។ បន្ទាប់ពីគាត់បានផ្លាស់ទៅទីក្រុង Los Angeles ក្នុងឆ្នាំ 2004 គាត់បានចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុន Motown record ។ ប៉ុន្តែ​គ្មាន​អ្វីទទួលបាន​ពី​កិច្ច​សន្យា​នោះទាល់តែសោះ។

“ថ្ងៃ​ទាំង​នោះ​គឺគ្មានន័យទេ ប៉ុន្តែ​វានៅតែស្ថិតនៅក្នុង​របៀប​ដ៏​ស្រស់​ស្អាតមួយ។ បើគ្មានការបណ្តេញចេញទេ ខ្ញុំប្រហែលជាមិននៅទីនេះទេ។ រឿងទាំងអស់នេះ អ្នកត្រូវតែឆ្លងកាត់វា ព្រោះវាមិនងាយស្រួលនោះទេ។ ប្រសិនបើវាងាយស្រួល អ្នករាល់គ្នានឹងធ្វើវា។ ហើយគ្រាដ៏អាក្រក់បំផុតនោះ គឺប្រាប់មនុស្សគ្រប់គ្នាថា ខ្ញុំត្រូវបានគេបណ្តេញចេញ, ខ្ញុំមិនមានលុយ, ខ្ញុំ​ជំពាក់​បំណុល​គេ។ នៅពេលដែលដើរ​ចូល​ទៅ​ក្នុង​បន្ទប់ ខ្ញុំបាន​និយាយ​ថា "មែនហើយ ខ្ញុំ​ជា​សិល្បករដែលបានចុះហត្ថលេខានៅក្រុមហ៊ុន Motown "។ ហើយ ខ្ញុំ​ក៏ជា​សិល្បករដែលគេបណ្តេញចេញពីក្រុមហ៊ុន Motown ផងដែរ។ ប៉ុន្តែ​ខ្ញុំ​មិន​បន្ទោស​អ្នក​ណា​នៅ​ទី​នោះ​ឡើយ។

ក្រោយមក នៅក្នុងឆ្នាំ 2009 គាត់ត្រូវបានចុះហត្ថលេខានៅ Atlantic Records ហើយចាប់ពីពេលនោះមក អាជីពរបស់គាត់បានដំណើរការទៅមុខ។ នៅក្នុងឆ្នាំ 2010 គាត់បានចេញបទចម្រៀងទោលដំបូងរបស់គាត់ "Just The Way You Are" ដែលអាល់ប៊ុមដំបូងរបស់គាត់។ បទចម្រៀងរបស់គាត់បានស្ថិតនៅលើតារាងកំពូលបទចម្រៀងទោលទាំង ១០០បទ ដែលល្បីល្បាញបំផុតនៅលើ Billboard (The Single Top the Billboard Hot 100) ហើយអាល់ប៊ុមនេះត្រូវបានគេដាក់ឈ្មោះថាជា ចម្រៀងប្រភេទប៉ុបឆ្នើមបំផុតប្រចាំឆ្នាំ (The Year's Finest Pop Debut) ផងដែរ។ នេះបានធ្វើឱ្យគាត់ល្បីល្បាញទូទាំងពិភពលោក ហើយទីបំផុតក្តីស្រមៃរបស់គាត់ចង់ក្លាយជាតារាចម្រៀង បានក្លាយជាការពិត។ ជាមួយនឹងអាល់ប៊ុមចំនួនបី និងពានរង្វាន់ជាច្រើននៅពីក្រោយគាត់ Bruno Mars គឺជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងដែលធ្វើឲ្យតន្ត្រីដឹកនាំពិភពលោកមករួបរួមគ្នាបាន។

what-happened-bruno-mars-1588287536657

Bruno Mars ប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងជីវិតរបស់គាត់ ប៉ុន្តែនៅពេលដែលគាត់ចងចាំថ្ងៃទាំងនោះ គាត់បានបង្ហាញវាក្នុងលក្ខណៈដ៏ស្រស់ស្អាតមួយ។ ពួកវាមិនមែនជាអារម្មណ៍ដ៏ឈឺចាប់ក្នុងជីវិតរបស់គាត់នោះទេ។ រាល់​ការ​លំបាក ​និង​ការ​បរាជ័យ​ដែល​គាត់​មាន គាត់​បានទុក​ជាពួកវាជា​មេរៀន​ដើម្បី​រៀនសម្រាប់អនាគត។ គាត់​មានសប្បាយចិត្ត​ដែល​ជីវិត​បាន​ធ្វើ​ឱ្យ​គាត់ដើរលើវីថី​មួយ ​ដែល​មិន​មានការ​ងាយ​ស្រួល​ ប៉ុន្តែ​ជា​ការ​បំផុស​គំនិត។ វិថី​ដែល​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ប៉ុន្តែ​ក៏​មាន​ឱកាសជាច្រើន។ សូម្បីតែពេលលំបាក គាត់មិនដែលបោះបង់ក្តីស្រមៃរបស់គាត់ឡើយ, គាត់គឺជា ក្មេងប្រុសម្នាក់ដែលពោរពេញទៅដោយក្តីសង្ឃឹម ហើយតែងតែជឿថាថ្ងៃស្អែកនឹងប្រសើរឡើង។

“កុំឱ្យនរណាម្នាក់ព្យាយាមរារាំងអ្នកបានឲ្យសោះ ព្រោះនោះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​រដ្ឋ California។”

ហើយប្រសិនបើអ្នកគ្រាន់តែផ្តោតលើអ្វីដែលអ្នកចង់ធ្វើ ហើយចំណាយពេលវេលាទាំងអស់របស់អ្នក ដើម្បីដុសខាតសមត្ថភាពរបស់អ្នក នោះអ្នកនឹងគ្មានកន្លែងណាផ្សេងទៀតដែលត្រូវទៅនោះទេ ក្រៅពីការរះឡើងដូចដួងតារាដែលមនុស្សគ្រប់គ្នាតែងតែស្រមៃ៕


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 13:33  វេទិកាជោគជ័យ