BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Britney Spears ស្នើរសុំភាពឯកជនបន្ទាប់ពីមានអ្នកគាំទ្រខលហៅប៉ូលីសមកផ្ទះរបស់នាង

ថ្ងៃសុក្រ, 27 ខែមករា 2023 10:17  BeeTube News

2023-01-27 10.11.22

Britney Spears បានស្នើរសុំអោយអ្នកគាំទ្រមេត្តាគោរពភាពឯកជនរបស់ខ្លួនដោយកាលពីថ្ងៃអង្គារ៍ទី២៣កន្លងទៅនេះមានអាជ្ញាធរខ្លះបានចុះមកអង្កេតដល់ផ្ទះរបស់នាងបន្ទាប់ពីនាងបានធ្វើការលុបគណនី Instagram។ កាលពីថ្ងៃព្រហ្បតិ៍ទី២៦កន្លងទៅ ម្ចាស់បទចម្រៀង «Baby One More Time» បានធ្វើការបើកគណនី Twitter របស់ខ្លួនរួចនិយាយទាក់ទងអំពីហេតុការណ៍មួយដែលទើបតែបានកើតឡើងដោយមានអាជ្ញាធរមួយចំនួនរាយការណ៍មកថាបានទទួលបានការខលអោយមកកាន់ផ្ទះរបស់នាងនៅយប់ថ្ងៃអង្គារ៍ទី២៣ ដើម្បីចុះមកត្រួតពិនិត្យមើលស្ថានការណ៍របស់នាងបន្ទាប់ពីនាងបានធ្វើការលុបចោលគណនី Instagram របស់ខ្លួន។

Britney Spears បានសរសេរឡើងថា«ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាមានក្រុមប៉ូលីសបានចុះមកផ្ទះរបស់ខ្ញុំដោយមានការខល Prank មួយចំនួន។ ខ្ញុំពិតជាស្រឡាញ់អ្នកគាំទ្ររបស់ខ្ញុំប៉ុន្តែម្តងនេះវារាងលើសបន្តិចហើយ ដែលភាពឯកជនរបស់ខ្ញុំត្រូវបានឈ្លានពាន»។ នាងបន្តទៀតថា«ប៉ូលីសមិនធ្លាប់ចូលមកកាន់ផ្ទះរបស់ខ្ញុំនោះទេ ហើយនិងនៅពេលដែលពួកគេបានមកដល់របងផ្ទះ ក៏ដឹងភ្លាមថាមិនមានរឿងអ្វីកើតឡើងនោះទេ ពួកគេក៏ប្រញាប់ចេញទៅវិញភ្លាមៗ»។

2023-01-27 10.11.15

នាងបានសរសេរបន្ថែមទៀតថា«ខ្ញុំមានអារម្មណ៍ថាជាជនរងគ្រោះម្នាក់ព្រោះហេតុការណ៍នេះនឹងក្លាយជាព័ត៌មាន ហើយសារព័ត៌មានអាចនឹងរៀបរាប់ខ្ញុំក្នុងរូបភាពមួយដែលមិនស្មើភាព។ ខ្ញុំសង្ឃឹមថាទាំងអ្នកគាំទ្រខ្ញុំ និងសាធារណៈទាំងអស់នឹងអាចគោរពភាពផ្ទាល់ខ្លួនរបស់ខ្ញុំ​​​»។ អ្នកគាំទ្របានធ្វើការខលហៅប៉ូលីសបន្ទាប់ពី Britney Spears បានលុបចោលគណនី Instagram របស់នាង បន្ទាប់ពីជាងមួយខែហើយដែលស្វាមីរបស់នាងលោក​​​ Sam Asghari ​​​បានសាកសុំអោយអ្នកគាំទ្ររបស់នាងបន្ធូរបន្ថយការដានតានសកម្មភាពរបស់ Britney Spears នៅលើ Instagram។ លោកបានសរសេរនៅលើ Instagram Story កាលពីថ្ងៃទី៨ ខែធ្នូថា«ពេលខ្លះជារឿងល្អមួយក្នុងការដកខ្លួនមួយរយៈ នាងក៏មានសំលេងរបស់នាង ហើយក៏ជាមនុស្សស្រីម្នាក់មានសិទ្ធិសេរីភាព ខ្ញុំគោរពលើភាពឯកជនរបស់នាង និងការពារវាជានិច្ច»។

2023-01-27 10.11.11

2023-01-27 10.11.18


 


ថ្ងៃសុក្រ, 27 ខែមករា 2023 10:17  BeeTube News