BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

រុស្ស៊ីគំរាមបញ្ជូនអាវុធកូរ៉េខាងជើង, នាវារុស្ស៊ីក្លែងបន្លំដើម្បីស៊ើបការណ៍, BRICS នាំមុខ G7, មន្រ្តីអាល្លឺម៉ង់ថាចិនជា...

ថ្ងៃសុក្រ, 21 ខែមេសា 2023 14:32  BeeTube News

Untitled-1-1
 

1. Medvedev ​ថារុស្ស៊ី​នឹង​ផ្តល់​អាវុធ​​កូរ៉េ​ខាង​ជើងបើ​កូរ៉េ​ខាង​ត្បូង​ផ្តល់​អាវុធ​អ៊ុយក្រែន

យោងតាមសារព័ត៌មាន Pravda ចុះផ្សាយថ្ងៃទី១៩ ខែមេសាបានអោយដឹងថាលោក Dmitrii Medvedev អនុលេខាក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី បានចាប់ផ្តើមគំរាមកំហែងថា ប្រទេសឈ្លានពាននឹងផ្គត់ផ្គង់អាវុធរុស្ស៊ីដល់កូរ៉េខាងជើងប្រសិនបើកូរ៉េខាងត្បូងផ្តល់អាវុធដល់អ៊ុយក្រែន។ លោក Medvedev មានការខឹងសម្បារយ៉ាងខ្លាំងដែលកូរ៉េខាងត្បូងហាក់ដូចជាមុននេះបានធានាថានឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទេ ប៉ុន្តែឥឡូវនេះបែរជាបានផ្លាស់ប្តូរចិត្តទៅវិញ។ លោក Medvedev បានគំរាមថា "ខ្ញុំចង់ដឹងថាតើប្រជាជននៃប្រទេសនេះនឹងនិយាយអ្វីទៅបើសិនជាពួកគេឃើញគំរូអាវុធរុស្ស៊ីចុងក្រោយបំផុតស្ថិតនៅក្នុងប្រទេសជិតខាងរបស់ខ្លួន ដែលជាដៃគូរបស់យើងកូរ៉េខាងជើងនោះ?"។ មុននេះប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថាកូរ៉េខាងត្បូងអាចនឹងពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន លើសពីជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើអ៊ុយក្រែនទទួលរងការវាយប្រហារស៊ីវិលទ្រង់ទ្រាយធំមួយទៀត។ លោក Yoon Sook Yeol បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​នៅ​មុន​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ទៅ​កាន់សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយនេះ។ វាគឺជាលើកទីមួយហើយដែលទីក្រុងសេអ៊ូលបានបង្ហាញពីឆន្ទៈក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន ជាងមួយឆ្នាំហើយដែលខ្លួនបានច្រានចោលការផ្តល់ជំនួយអាវុធដ៍សាហាវនេះ។

c-28
b-29
a-85

2. នាវាចារកម្មរុស្ស៊ីគំរាមបំផ្លាញប្រភពថាមពលចក្រភពអង់គ្លេស

យោងតាមសារព័ត៌មាន DailyMailចុះផ្សាយថ្ងៃទី១៩ ខែមេសាបានអោយដឹងថាការស៊ើបអង្កេតមួយបានអះអាងថារុស្ស៊ីកំពុងប្រើប្រាស់កប៉ាល់ចារកម្ម'ខ្មោច'ដែលក្លែងធ្វើជាអ្នកនេសាទនៅឆ្នេរសមុទ្រចក្រភពអង់គ្លេសដើម្បីគូសផែនទីកសិដ្ឋានថាមពលខ្យល់ និងខ្សែទំនាក់ទំនងសម្រាប់ការវាយប្រហារបំផ្លិចបំផ្លាញក្នុងករណីដែលពួកគេនឹងធ្វើសង្រ្គាមជាមួយលោកខាងលិច។ កងនាវានៃកប៉ាល់រុស្ស៊ីដែលក្លែងខ្លួនជាអ្នកនេសាទ និងនាវាស្រាវជ្រាវកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រខាងជើង ដើម្បីប្រមូលទិន្នន័យអំពីកន្លែងដែលកសិដ្ឋានខ្យល់ បំពង់បង្ហូរឧស្ម័ន ក៏ដូចជាថាមពល និងខ្សែអ៊ីនធឺណិតស្ថិតនៅ។ កប៉ាល់ទាំងនោះអនុវត្តការឃ្លាំមើលក្រោមទឹកដើម្បីគូសផែនទីអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានតភ្ជាប់ក្នុងគោលបំណងរៀបចំផែនការវាយប្រហារលើលោកខាងលិច នេះបើយោងទៅតាមភាពយន្តឯកសារដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈនៅប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត និងហ្វាំងឡង់។

f-21
e-26
d-33

3. BRICS នឹងនាំមុខ G7 ក្នុងការរួមចំណែកបង្កើនសេដ្ឋកិច្ចពិភពលោក

យោងតាមសារព័ត៌មាន RT របស់ប្រទេសរុស្ស៊ីចុះផ្សាយថ្ងៃទី១៩​​​ ខែមេសាបានអោយដឹងថាប្លុកនៃប្រទេសកំពុងអភិវឌ្ឍន៍នឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍន៍ធំជាងក្រុមប្រទេសលោកខាងលិចដែលមានសេដ្ឋកិច្ចធំៗទាំងប្រាំពីរ។ សមាជិកនៃក្រុម BRICS – រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ត្រូវបានគេរំពឹងថានឹងនាំមុខក្រុមG7 ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទាក់ទងនឹងការរួមចំណែករបស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចពិភពលោកចាប់ពីឆ្នាំនេះ នេះបើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទនេះ។ យោងតាមការគណនាដោយផ្អែកលើទិន្នន័យចុងក្រោយរបស់ IMF បណ្តាប្រទេស BRICS នឹងរួមចំណែក 32.1% នៃកំណើនពិភពលោក ធៀបនឹង G7 29.9% ។ របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០២០ ការរួមចំណែកពីប្រទេស BRICS និង G7 ដល់កំណើនសេដ្ឋកិច្ចពិភពលោកគឺស្មើគ្នា។ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​អនុវត្ត​ប្លុក​ដឹកនាំ​ដោយ​លោក​ខាង​លិច​បាន​ធ្លាក់​ចុះ។ នៅឆ្នាំ2028 ការរួមចំណែករបស់G7 ចំពោះសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថានឹងថយចុះមកត្រឹម 27.8% ខណៈដែល BRICS នឹងឡើង35% ។ ការគណនារបស់Bloombergបង្ហាញថាប្រទេសចិននឹងក្លាយជាអ្នករួមចំណែកកំពូលដល់កំណើនពិភពលោកក្នុងរយៈពេល5ឆ្នាំខាងមុខដោយចំណែករបស់ខ្លួននឹងកើនឡើងទ្វេដងនៃសហរដ្ឋអាមេរិក។  កាលពីដើមឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រជាជាតិ "ជាងដប់មួយ" បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ BRICS ដែរ ក្នុងនោះរួមមាន អាល់ហ្សេរី អាហ្សង់ទីន បារ៉ែន បង់ក្លាដែស ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អេហ្ស៊ីប ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ស៊ូដង់ ស៊ីរី ទួរគី អេមីរ៉ាត់អារ៉ាប់រួម និងវ៉េណេស៊ុយអេឡា។  កាលពីឆ្នាំមុន ប្រទេស BRICS បានស្នើបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្លាស់ទីចេញពីប្រាក់ដុល្លាអាមេរិក និងប្រាក់អឺរ៉ូក្នុងការធ្វើប្រតិបត្តិការទៅមក។

i-20
h-22
g-22

4. មន្រ្តីការបរទេសអាល្លឺម៉ង់រិះគន់ចិនបន្ទាប់ពីដំណើរទស្សនកិច្ចនៅប៉េកាំង

យោងតាមសារព័ត៌មាន Anadolu Agency របស់ប្រទេសទួរគីចុះផ្សាយថ្ងៃទី១៩ ខែមេសាបានអោយដឹងថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានរិះគន់ចិនយ៉ាងខ្លាំងកាលពីថ្ងៃពុធដោយលើកហេតុផលថាទីក្រុងប៉េកាំងកំពុងបន្តគោលនយោបាយការបរទេស "ឈ្លានពាន" និងចាត់វិធានការ "គាបសង្កត់" នៅក្នុងស្រុក។ ថ្លែងទៅកាន់សមាជិកសភាក្នុងសភា រយៈពេលបីថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងប៉េកាំង លោកស្រី Baerbock បាននិយាយថាខណៈដែលប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ គេក៏ជាដៃគូប្រកួតប្រជែង និងគូប្រជែងជាប្រព័ន្ធនៃលទ្ធិប្រជាធិបតេយ្យលោកខាងលិចផងដែរ។ អ្នកស្រីបាននិយាយថា“ជាអកុសល ចំណាប់អារម្មណ៍របស់ខ្ញុំគឺថាទិដ្ឋភាពនៃការប្រជែងគ្នាជាប្រព័ន្ធកំពុងកើនឡើងជាលំដាប់កាន់តែខ្លាំងឡើង។ មិនត្រឹមតែដោយសារតែប្រទេសចិនកំពុងធ្វើសកម្មភាពវាយលុក និងឈ្លានពាននៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងកើនឡើងការគាបសង្កត់នៅក្នុងស្រុករបស់ខ្លួនផងដែរ។"  នាង​ក៏​បាន​និយាយ​ផង​ដែរ​ថាមាន​រឿង​មួយ​ចំនួន​«ពិត​ជាបានធ្វើអោយតក់ស្លុតជាងការរំពឹងទុក​» ក្នុង​ករណី​ខ្លះ។ អ្នកស្រី Baerbock បង្ហើបថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលពីរថ្ងៃនេះ នាងមិនបានប្រើទូរសព្ទដៃទេ ដោយត្រូវចាក់សោរទុកក្នុងវ៉ាលីតូច ដោយសារកត្តានៃការរក្សាសន្តិសុខសុវត្ថិភាព។

l-22
k-21
j-20

5. ប្រធានាធិបតី​អាល្លឺម៉ង់​ថ្កោលទោស​ពូទីនបង្ក​“ការ​រង​ទុក្ខ​វេទនា​”នៅ​អ៊ុយក្រែន

យោងតាមសារព័ត៌មាន Daily Mailចុះផ្សាយថ្ងៃទី១៩ ខែមេសាបានបង្ហាញថាប្រធានាធិបតីអាឡឺម៉ង់លោក Frank-Walter Steinmeier បានថ្កោលទោសសមភាគីរុស្ស៊ី លោក Vladimir Putin ចំពោះការលុកលុយរបស់អ៊ុយក្រែននៅក្នុងសុន្ទរកថាដ៏ឧឡារិកដើម្បីប្រារព្ធខួបលើកទី 80 នៃការបះបោរ Warsaw Ghetto ប្រឆាំងនឹងពួក Nazis ក្នុងប្រទេសប៉ូឡូញ។ លោក Steinmeier បាននិយាយនៅឯពិធីរំលឹកខួបនៃការបះបោរថា "ជាមួយនឹងការវាយប្រហារខុសច្បាប់របស់លោកពូទីនទៅលើប្រទេសជិតខាងដែលប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ... ប្រធានាធិបតីរុស្ស៊ីបានបំពានច្បាប់អន្តរជាតិ... សង្រ្គាមនេះនាំមកនូវការឈឺចាប់ដែលមិនអាចកាត់ថ្លៃបាន អំពើហិង្សា ការបំផ្លិចបំផ្លាញ និងការស្លាប់ដល់ប្រជាជនអ៊ុយក្រែន" លោក Steinmeier បាននិយាយថាមេរៀននៃការឈ្លានពានរបស់ប្រទេសលោកទៅលើទូទាំងទ្វីបអឺរ៉ុបក្នុងអំឡុងសង្គ្រាមលោកលើកទីពីរកន្លងមកគឺជាមេរៀនមួយ ដូចនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបាន"បំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អឺរ៉ុបរបស់យើងទាំងអស់គ្នាផងដែរ" ។ ពាក្យសម្ដីរបស់លោក Steinmeier បានលើកសរសើរដល់ជនជាតិជ្វីហ្វវ័យក្មេងរាប់រយនាក់ដែលបានពលីជីវិតនៅក្នុងមូលដ្ឋាន Ghettos នៃទីក្រុង Warsaw ដែលបានកាន់អាវុធក្នុងឆ្នាំ 1943 ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងដ៏លើសលប់របស់កងទ័ពណាស៊ីអាល្លឺម៉ង់។ ប៉ុន្តែពួកគេក៏បានគូសបញ្ជាក់ពីការហួសចិត្តនៃការប្រកាសរបស់លោកពូទីនដែលថាលោកបានបញ្ជូនកងកម្លាំងរបស់លោកទៅឈ្លានពានអ៊ុយក្រែនក្នុងនាមជាអ្នកលុបបំបាត់ឥទ្ធិពលនៃកងទ័ពណាស៊ី ។

o-19
n-20
m-20
 


ថ្ងៃសុក្រ, 21 ខែមេសា 2023 14:32  BeeTube News