BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្អើល​អាមេរិក! BRICS បានពង្រីកខ្លួន ដែលជាការប៉ះទង្គិចថ្មីមួយចំពោះប្រាក់ដុល្លា ហើយអាមេរិកកំពុងដាក់ផែនការបំផ្លាញក្រុមនេះពី

ថ្ងៃសុក្រ, 25 ខែសីហា 2023 10:30  BeeTube News

photo_2023-08-25_10-24-29
 

1. ពូទីននិយាយពីការធ្លាក់យន្តហោះរបស់ Prigozhin

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៤ ខែសីហាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Evgeny Prigozhin គឺជាបុរសដែលមានទេពកោសល្យជាច្រើនដែលបាន "រួមចំណែកយ៉ាងសំខាន់" ដល់ការតស៊ូប្រឆាំងនឹង neo-Nazis នៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងជាមួយអ្នកកាសែតនៅវិមានក្រឹមឡាំង លោកពូទីនបាននិយាយថាលោកបានស្គាល់ លោក Prigozhin តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 ហើយបានពណ៌នាលោកថាជា "បុរសដែលមានជោគវាសនាដ៏ស្មុគស្មាញ" ។ លោក ពូទីន បានបន្ថែម“លោកបាន​ធ្វើ​ខុស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ជីវិត​របស់លោក ប៉ុន្តែ​ក៏​ទទួល​បាន​លទ្ធផល​ដែរ”។ លោកបានពណ៌នាលោក Prigozhin ថាជា "អ្នកជំនួញដែលមានទេពកោសល្យ" ដែលធ្វើការនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាទ្វីបអាហ្រ្វិក ទាក់ទងនឹងប្រេង ឧស្ម័ន លោហៈដ៏មានតម្លៃ និងត្បូង។ លោក ពូទីន បាននិយាយថា លោក Prigozhin ទំនងជាទើបតែត្រលប់មកពីអាហ្វ្រិកហើយបានជួបជាមួយមន្ត្រីរុស្ស៊ីមួយចំនួន។ លោក Prigozhin ស្ថិតនៅលើតារាងបង្ហាញអ្នកដំណើរនៃយន្តហោះឯកជន Embraer ដែលបានធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Tver ដែលកំពុងធ្វើដំណើរពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង St.Petersburg។ អ្នកដំណើរទាំង៧នាក់ និងសមាជិកនាវិក៣នាក់បានស្លាប់។ អាជ្ញាធរនៅតែធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសព ប៉ុន្តែលោក Prigozhin ត្រូវបានគេសន្មត់ថាស្ថិតក្នុងចំណោមពួកគេ រួមជាមួយនឹងមេដឹកនាំ Wagner ប្រាំមួយនាក់ផ្សេងទៀត។ លោក ពូទីន បានសម្តែងការរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ពួកគេ ហើយបានប្តេជ្ញាថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះនឹងមានភាពហ្មត់ចត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅរយៈពេលពីរខែបន្ទាប់ពីការបះបោរបរាជ័យរបស់លោក Wagner ប្រឆាំងនឹងយោធារុស្ស៊ី។

c-124
b-130
a-215
 

2. ផ្អើល​អាមេរិក! BRICS បានពង្រីកខ្លួន 

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៤ ខែសីហាបានអោយដឹងថា អាហ្សង់ទីន អេត្យូពី និងU.A.E. ក៏ត្រូវបានអញ្ជើញឱ្យចូលរួម BRICS ដែលធ្វើអោយពង្រឹងតួនាទីរបស់ក្រុមនេះអោយក្លាយជាជម្រើសវេទិកាមួយអាចប្រឆាំងនឹងលោកខាងលិចបាន។ ដោយស្វែងរកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងប្រព័ន្ធពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រុមBRICS នៃប្រទេសកំពុងរីកចម្រើនបានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពង្រីកខ្លួនដោយនាំយកប្រទេសថ្មីចំនួនប្រាំមួយទៀត។ ក្នុងនោះមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអាហ្សង់ទីន។ ការពង្រីកនេះត្រូវបានចាត់ទុកថាជាជ័យជម្នះដ៏សំខាន់មួយសម្រាប់សមាជិកឈានមុខគេទាំងពីរនៃក្រុម ដែលក្នុងនោះបានបង្កើនឥទ្ធិពលនយោបាយរបស់ប្រទេសចិន ក៏ដូចជាបានជួយកាត់បន្ថយភាពឯកោរបស់រុស្ស៊ីផងដែរ។  ម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូង ដោយមានទំនាក់ទំនងយូរអង្វែងជាមួយទីក្រុងតេអេរ៉ង់ ក៏បានគាំទ្រការដាក់បញ្ចូលរបស់អ៊ីរ៉ង់ផងដែរ ថ្វីបើហាក់ដូចជាឆ្គាំឆ្គងសម្រាប់ប្រទេសដូចជាឥណ្ឌា និងប្រេស៊ីល ដែលជាមេដឹកនាំនៃ Global South ចង់រក្សាសេរីភាព​នៃ​សកម្មភាព​រវាងទី​ក្រុង​វ៉ាស៊ីនតោន និងទី​ក្រុង​ប៉េកាំង។

f-118
e-123
d-130
 

3. អាមេរិកអាចដាក់ផែនការបំផ្លាញក្រុម BRICS ពីខាងក្នុង

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៤ ខែសីហាបានអោយដឹងថា​​​ ជំហ៊ាននៃការបញ្ចូលសមាជិកថ្មីៗនេះសំដៅដល់ការបង្កើនកម្លាំងរបស់ BRICS ក្នុងនាមជាមេដឹកនាំឈានមុខគេសំរាប់សកលលោកខាងត្បូង ដែលសមាជិកភាគច្រើនបានមានអារម្មណ៍ថារងនូវអយុត្តិធម៌ដោយស្ថាប័នអន្តរជាតិដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមានៗដទៃទៀត។ ប៉ុន្តែការពង្រីកខ្លួននេះទំនងជានឹងធ្វើអោយមានការខ្វែងគំនិតគ្នាកាន់តែច្រើននៅក្នុងក្រុម ដោយមានសមាជិកច្រើន ដែលនឹងពិបាកដល់ការឈានទៅរកការសម្រេចចិត្ត។ យ៉ាងណាក៏ដោយ ប្រទេសBRICSនៅតែត្រូវការផ្លូវវែងឆ្ងាយទៀតដើម្បីផ្លាស់ប្តូរខ្លួនឯងទៅជាអង្គការពិភពលោកដែលអាចទប់ទល់ជាមួយនឹងការត្រួតត្រារបស់លោកខាងលិចប្រកបដោយប្រសិទ្ធភាពដូចជាស្ថាប័នអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារពិភពលោក។

i-113
h-115
g-117
 

 


ថ្ងៃសុក្រ, 25 ខែសីហា 2023 10:30  BeeTube News