អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌាដើរជំហានដំបូងក្នុងការបំផ្លាញប្រាក់ដុល្លា។ តើ BRICS និងសម្ព័ន្ធមិត្តនឹងជោគជ័យក្នុងការផ្តួលរំលំរូបិយប័ណ្ណនេះចេញពីបល្ល័ង្ករបស់ខ្លួនដែរឬទេ? វគ្គថ្មីនេះនឹងពិភាក្សាអំពីការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការលក់ប្រេងរបស់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចេញឆ្ងាយពីប្រាក់ដុល្លាអាមេរិក។
-
កិច្ចព្រមព្រៀងដំបូងនៃការលក់ប្រេងឆ្ងាយពីប្រាក់ដុល្លា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៤ ខែសីហាបានអោយដឹងថា រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងអារ៉ាប់រួមបានចាប់ផ្តើមធ្វើពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគេជាមួយនឹងក្រុមហ៊ុនចម្រាញ់ប្រេងកំពូលរបស់ឥណ្ឌាដែលធ្វើការទូទាត់ជាប្រាក់ រូពី សម្រាប់ការទិញប្រេងមួយលានបារ៉ែលពីប្រទេសមជ្ឈិមបូព៌ា។
Indian Oil Corp (IOC.NS) បានធ្វើការទូទាត់ទៅឱ្យក្រុមហ៊ុនប្រេងជាតិ Abu Dhabi National Oil (ADNOC) នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយស្ថានទូតឥណ្ឌាប្រចាំអារ៉ាប់រួម។
ប្រតិបត្តិការនេះកើតឡើងបន្ទាប់ពីមានការលក់មាស 25 គីឡូក្រាមពីអ្នកនាំចេញមាស អារ៉ាប់រួមទៅអ្នកទិញក្នុងប្រទេសឥណ្ឌាក្នុងតម្លៃប្រហែល 128.4 លានរូពី (1.54 លានដុល្លា)។
ប្រទេសឥណ្ឌាកាលពីខែកក្កដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួមដែលអនុញ្ញាតឱ្យខ្លួនទូទាត់ពាណិជ្ជកម្មជាប្រាក់រូពីជំនួសឱ្យប្រាក់ដុល្លាដោយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌាក្នុងការកាត់បន្ថយលើការចំណាយលើថ្លៃប្រតិបត្តិការដោយលុបបំបាត់ការប្តូរប្រាក់ដុល្លា។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់អារ៉ាប់រួម ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើតទំនាក់ទំនងការទូទាត់តាមពេលវេលាជាក់ស្តែង ដើម្បីសម្រួលដល់ការផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។
ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអារ៉ាប់រួមមានចំនួនទឹកប្រាក់ ៨៤,៥ ពាន់លានដុល្លាក្នុងឆ្នាំ ២០២២/២៣។
-
ភ្ញាក់ផ្អើលអ្នកស្នងតំណែងប្រាក់ដុល្លាជាបេក្ខភាពមកពី BRICS
យោងតាមសារព័ត៌មាន the interpreter ចុះផ្សាយថ្ងៃទី០៣ ខែសីហាបានអោយដឹងថា អស់ជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាអនុត្តរភាពពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេស BRICS មានច្រើនជាង40 ភាគរយនៃចំនួនប្រជាជនពិភពលោក ហើយមាន GDP សរុប 31.5 ភាគរយ។ នេះលើស GDP របស់ G7 (ដែលរួមមានសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស) ដែលមាន 30.7 ភាគរយ។ ដូចនេះវាអាចទៅរួចដែលមើលឃើញថាប្រទេស BRICS មានលទ្ធភាពស្វ័យគ្រប់គ្រងដោយខ្លួនឯង ដោយធ្វើពាណិជ្ជកម្មគ្នាទៅវិញទៅមកក្នុងចំណោមពួកគេដោយមិនពឹងផ្អែកលើសហរដ្ឋអាមេរិក។ នេះប្រហែលជាផែនការរបស់ប្រទេសចិន ដែលផ្តល់វិសាលភាពនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលហៅថា Belt and Road Initiative (BRI) ដែលជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានបំណងតភ្ជាប់អាស៊ី និងអាហ្វ្រិក ហើយអឺរ៉ុប និងអាមេរិកខាងត្បូង។ ចំណែកសហរដ្ឋអាមេរិកក៏ត្រូវមិនបានរាប់បញ្ចូលយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។
ថ្វីបើទំនាក់ទំនងចិន-ឥណ្ឌាមិនប្រសើរក៏ដោយ ប្រទេសទាំងពីរហាក់បីដូចជាមានឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការនៅកម្រិតខ្លះ ដោយឥណ្ឌាបានចូលរួម និងវិនិយោគនៅក្នុងគម្រោង BRI នេះ។ លើសពីនេះ ប្រទេសចំនួនប្រាំពីរក្នុងចំណោមប្រទេស OPEC ទាំង13ក៏បានចូលរួម ឬដាក់ពាក្យចូលរួម BRICS ផងដែរ ហើយប្រទេសOPECទាំងអស់ក៏ត្រូវបានមានទំនាក់ទំនងនៅក្នុង BRI ដែរ។ សបញ្ជាក់ថាបរិយាកាសភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនាពេលអនាគតកំពុងលេចជារូបរាងហើយ ហើយសហរដ្ឋអាមេរិកហាក់មិនក្លាយជាផ្នែកមួយនៅក្នុងនោះទេ។
-
ប្រាក់ប៉េសូអាហ្សង់ទីនក្លាយជារូបិយប័ណ្ណខ្សោយជាងគេបំផុត
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១៦ ខែសីហាបានអោយដឹងថា ប្រាក់ប៉េសូអាហ្សង់ទីនបានក្លាយជារូបិយប័ណ្ណខ្សោយជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំនេះ នេះបើយោងតាមអ្នកយុទ្ធសាស្រ្តរបស់ Bank of America Corp.។
អត្រាប្តូរប្រាក់ផ្លូវការនឹងធ្លាក់ចុះមកត្រឹម 545 ក្នុងមួយដុល្លាសម្រាប់ដំណាច់ឆ្នាំនេះ ហើយបន្ទាប់មកនឹងបន្តធ្លាក់ចុះមកត្រឹម 1,193 នៅចុងឆ្នាំ 2024 នេះ ខណៈដែលអ្នកយុទ្ធសាស្រ្តរបស់ធនាគាររំពឹងថាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនឹងកាត់បន្ថយតម្លៃប្រាក់ប៉េសូបន្ថែមទៀតដែលចាប់ផ្តើមនៅក្នុងខែធ្នូខាងមុខនេះ។
រដ្ឋាភិបាលបច្ចុប្បន្ននៅសប្តាហ៍នេះបានទំលាក់តំលៃរូបិយប័ណ្ណ 18 ភាគរយមកត្រឹម 350 បន្ទាប់ពីទទួលរងការបរាជ័យនៅក្នុងការបោះឆ្នោតបឋមដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យ។ ទ្រព្យសកម្មរបស់អាហ្សង់ទីនបានធ្លាក់ចុះបន្ទាប់ពីមានការអនុវត្តខ្លាំងជាងការរំពឹងទុកដោយបេក្ខជនមកពីគណបក្សសេរីនិយមលោក Javier Milei ដែលចង់ជំនួសប្រាក់ដុល្លានៅក្នុងសេដ្ឋកិច្ច និងលុបចោលធនាគារកណ្តាល។