BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Brand សម្លៀកបំពាក់ H&M បានដកទំនិញដែលមានរូប Justin Bieber បន្ទាប់ពីលោករិះគន់ថាជាសំរាមនិងសុំកុំអោយអ្នកគាំទ្រទិញ

ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 14:00  BeeTube News

39

H&M សំរេចចិត្តដកចេញនូវទំនិញដែលបង្ហាញរូបភាពរបស់ Justin Bieber ពីក្នុងហាងរបស់ខ្លួន បន្ទាប់ពីកំពូលតារាចម្រៀងជនជាតិកាណាដារូបនេះបានថាទំនិញរបស់ហាងដែលធ្វើពីសំរាម។ ក្រុមហ៊ុនតំណាងចែកចាយស៊ុយអ៊ែតមួយបានធ្វើការដកចេញនូវទំនិញមានបង្ហាញរូបរបស់លោក Justin Bieber ពីក្នុងគេហទំព័ររបស់ពួកគេ និងពីក្នុងហាងផងដែរ យោងទៅតាមការរាយការណ៍ពី FOX Business បន្ទាប់ពី Justin Bieber បានធ្វើការបញ្ចុះបញ្ចូលអ្នកគាំទ្រមិនអោយទិញទំនិញទាំងនេះ ដោយនិយាយថាលោកមិនផ្តល់ការអនុញ្ញាតវានោះទេ។ ថ្វីបើតំណាងចែកចាយដ៏ធំមួយនោះបានធ្វើការចេញផ្សាយសារជាផ្លូវការបកស្រាយឡើងថាពួកគេ«បានធ្វើស្របទៅតាមនីតិវិធីអនុម័បានត្រឹមត្រូវ» សារពត៌មាន Forbes ក៏បានធ្វើសេចក្តីរាយការណ៍បន្តអំពីសាររបស់ពួកគេឡើងថា«ដោយក្តីគោរពលើកិច្ចសហប្រតិបត្តិការគ្នា និងទៅលើលោក Justin Bieber ផងនោះយើងក៏បានសំរេចចិត្តដកសំលៀកបំពាក់ និងទំនិញទាំងនោះពីក្នុងហាងរបស់យើងផ្ទាល់ និងនៅលើការលក់អនឡាញផងដែរ»។

2022-12-29 13.48.28

Justin Bieber បានបង្ហើបអោយអ្នកគាំទ្ររបស់លោកដឹងថាជារួមមកលោកមិនបានជាប់ពាក់ព័ន្ធនឹង Collection ថ្មីៗមួយចំនួនរបស់ H&M ដែលមានបង្ហាញរូបលោកទេជាក់ស្តែងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ ក្រោយមកលោកបានចូលទៅកាន់គណនី Instagram របស់លោក និងបានបង្ហោះ Story ធ្វើការវាយប្រហារទៅលើទំនិញនៃហាងH&Mថាជាសំរាម ដោយទំនិញទាំងនោះមានដាក់រូបភាពមុខរបស់លោកដោយមិនសុំការអនុញ្ញាត និងបានបញ្ចុះបញ្ចូលអ្នកគាំទ្រមិនគួរទិញទេ ព្រោះរូបភាពរបស់លោកនៅលើទំនិញទាំងនោះមិនទាន់ទទួលបានការអនុញ្ញាតពីលោកនៅឡើយទេ។ លោកបានសរសេរឡើងថា«ខ្ញុំមិនបានអនុញ្ញាតអោយដាក់រូបភាពរបស់ខ្ញុំផ្សាយចេញនៅលើហាង H&M នោះទេទាំងមិនទាន់មានការព្រមព្រៀង និងការអនុញ្ញាតពីខ្ញុំនៅឡើយទេ។ បើសិនខ្ញុំជាអ្នកទាំងអស់គ្នាវិញ ខ្ញុំនឹងមិនទិញទំនិញទាំងនោះទេ»។ លោកក៏បានបន្តទៀតថា«ទំនិញ H&Mដែលគេធ្វើពីខ្ញុំគឺសំរាមសុទ្ធ ហើយខ្ញុំក៏មិនបានព្រមព្រៀងដែរ ដូចនេះកុំទិញវាអី»។ 

ក្រុមហ៊ុន H&M បានធ្វើចែករំលែកសារទៅកាន់មហាជនថាពួកគេតែងតែដើរតាមច្បាប់អនុម័តបានត្រឹមត្រូវទៅលើទំនិញ License និងដៃគូសហការ។ ចំណែកនៅពេលកាលពីមុនពួកគេក៏បានលក់ទំនិញដែលជួយផ្សព្វផ្សាយលោក Justin Bieber ផងដែរសំរាប់ Tour ឆ្នាំ២០១៦ និង Stadium Tour Line របស់លោកកាលពីឆ្នាំ២០១៧ យោងទៅតាមគេហទំព័រ Bustle។ នៅកាលពីឆ្នាំ២០២០ ពួកគេក៏បានបញ្ចេញ Collection មួយ inspire ពីអាល់ប៊ុម Changes របស់លោក Justin Bieber ផងដែរ ដោយមិនទទូលបានការរិះគន់ជាសាធារណៈពី Justin Bieber នោះទេ។ ជាការពិតទៅ Justin Bieber ក៏មានទំនិញសំរាប់លក់ផ្ទាល់ខ្លួនដែរនៅលើគេហទំព័រផ្លូវការរបស់លោកដែលមានដូចជា Hoodie, T-Shirt, Sweatpants ជាមួយនឹងរូបភាពរបស់លោកក៏ដូចជាប៉ារ៉ូលចំរៀងពីក្នុងអាល់ប៊ុមចុងក្រោយរបស់លោក Justice ផងដែរ។ Justin ក៏មាន Clothing Line ផ្ទាល់ខ្លួនហៅថា Drew ដែលជាឈ្មោះកណ្តាលរបស់លោក ដែលត្រូវបានដំណើរការឡើងនៅឆ្នាំ២០១៩ ជាមួយនឹង Ryan Good។ 

2022-12-29 13.48.34


 

 


ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 14:00  BeeTube News