ក្រុមហ៊ុនទូរសព្ទ័ដៃ Vivo ទើបតែបានបង្ហាញសមាជិក Brand Ambassador មួយរូបទៀតគឺជារូបលោក Mann Vannda ដែលជាសិល្បករមកពីផលិតកម្មបារមីកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ។ លោកវណ្ណដាបាន បង្ហាញខ្លួននៅលើ Poster មួយផ្ទាំងដោយមានរូបលោកឈរកាន់បង្ហាញទូរសព្ទ័ដៃ Vivo ពណ៌លឿងថ្មីស្រឡាងមួយគ្រឿងអមជាមួយនឹងហត្ថលេខាដ៏ស្រស់ស្អាតរបស់លោកនៅក្បែរនឹងរូបរបស់លោកផងដែរ។ តាមរយៈគេហទំព័រផ្លូវការរបស់ Vivo បានអោយដឹងថាទូរសព្ទ័ដៃ Vivo ស៊េរីចុងក្រោយដែលនឹងមកដល់ឆាប់ៗនេះគឺជា Model V25 Serie ដែលនឹងមានចេញជាស៊េរីដូចជា V25 5G, V25e និងV25 Pro។ Model Serie មួយ
នេះត្រូវបានអោយឈ្មេាះថាជាអ្នកឯកទេសថតក្នុងពេលរាត្រី។ ចំនែកនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកវណ្ណដាក៏បានបង្ហេាះផងដែរនូវពត៌មានរូបលោកក្លាយជាសមាជិក Brand Ambassador នៃក្រុមហ៊ុនទូរសព្ទ័ដៃ Vivo ហើយលោកក៏បានបញ្ជាក់អោយដឹងថានៅពេលឆាប់ៗខាងមុខនេះលោកនឹងមានគំរោងពិសេសៗជាមួយក្រុមហ៊ុនទូរស័ព្ទដៃ Vivo ចែកជូនអ្នកទស្សនិកជនទាំងអស់គ្នា។ ដំណឹងមួយនេះអាចធ្វើអោយអ្នកនិយមស្តាប់តន្រ្តីរបស់លោកមានការចង់ដឹងពីការងាររបស់លោកនឹងក្រុមហ៊ុន Vivo។
ប៉ុន្តែបើសិនជាអាចអោយយើងធ្វើការប៉ាន់ស្មានទុកមុន ប្រហែលជាការងារថ្មីរបស់លោករួមជាមួយនឹង Vivo គឺជាការជាការនាំយកទូរសព្ទ័ដៃ Vivo Model V25 serie នេះមកកាន់អ្នកនិយមប្រើប្រាស់ទូរស័ព្ទដៃហើយ។ គួរបញ្ជាក់ផងដែរសមាជិកមួយរូបទៀតរបស់ផលិតកម្មបារមីក៏បានក្លាយជាសមាជិក Brand Ambassador របស់ក្រុមហ៊ុនទូរស័ព្ទដៃ Vivo ផងដែរគឺកញ្ញា Sophia Kao ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ។ នេះជាការសហការថ្មីមួយរបស់ក្រុមហ៊ុនបារមី និងក្រុមហ៊ុនVivo ដែលសាងចំណាប់អារម្មណ៍ប្លែកមួយបែបទៀតដល់អ្នកគាំទ្រវិស័យតន្រ្តីកម្ពុជា និងអ្នកនិយមប្រើប្រាស់ទូរសព្ទ័ដៃ។ គួរអោយចាប់អារម្មណ៍ផងដែរឃើញថាក្រោយពេលបង្ហាញខ្លួនជាផ្លូវការរបស់លោកវណ្ណដាជា Brand Ambassador របស់ Vivo អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានងាកមកចាប់អារម្មណ៍ទូរស័ព្ទស្មាតហ្វូន Vivo វិញហើយពួកគេក៏បានសម្តែងការគាំទ្រ Vivo ក៏ដូចជាគាំទ្រអាយដលរបស់ពួកគេផងដែរ។