BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីស៊ីលលឿនជាងសម្លេង ប្រឆាំងនឹងនាវា BrahMos

ថ្ងៃសៅរ៍, 29 ខែមករា 2022 08:50  គុន ច័ន្ទរដ្ឋា

photo_2022-01-29_08-45-34

Defensenews-Melbourne

ហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនឥណ្ឌា សំរាប់មីស៊ីលលឿនជាងសម្លេងរង្វង់ប្រតិបត្តិការមធ្យមដែលបាញ់ចេញពីឆ្នេរ បង្កើនសមត្ថភាពសម្ព័ន្ធមិត្តអាមេរិក ក្នុងការវាយប្រហារទៅរកនាវាគូរសត្រូវពីច្រាំងសមុទ្ទ។ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន Delfin Lorenzana និងប្រធានក្រុមហ៊ុន BrahMos Aerospace, Atul Dinka Rane បានចុះហត្ថលេខាក្នុងតម្លៃទឹកប្រាក់ ៣៦៨លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ សំរាប់ធុងអាគុយ៣ នៃមីស៊ីលប្រឆាំងនាវា BrahMos នៅក្នុងកិច្ចប្រជុំតាមវីឌីអូ។

ធុងអាគុយមួយរបស់មីស៊ីលមានទម្រចល័តដែលមានបំពង់ពី២ទៅ៣សំរាប់បាញ់មីស៊ីល ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាត្រួតពិនិត្យនិងបញ្ជា, រ៉ាដា, និងរថយន្តសំរាប់ដឹកជញ្ជូនសម្ភារៈ។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តិទៅនៅទីបញ្ជាការក្រសួងការពារប្រទេសហ្វីលីពីនក្នុងទីក្រុង Manila ដែលមានការចូលរួមផងដែរ ពីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំហ្វីលីពីន បើយោលទៅតាមរបាយការណ៍ដែលចេញដោយទីភ្នាក់ងារព័ត៌មានហ្វីលីពីន។

ព្រឹត្តិការណ៍នេះបានកើតមានឡើងតិចជាង១ខែបន្ទាប់ពី Lorenza បានចុះហត្ថលេខាលើកំណត់សម្គាល់នៃរង្វាន់សំរាប់កងនាវីហ្វីលីពីន ដែលបានមកពីការប្រឹងប្រែងរបស់ក្រុមហ៊ុន BrahMos ។ Lorenza បាននិយាយក្នុងពេលថ្មីៗនេះថា ការប្រគល់និងដឹកជញ្ជូនអាវុធប្រព័ន្ធទី១ នឹងត្រូវធ្វើឡើងក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីចុះហត្ថលេខា ដែលជាកិច្ចព្រមព្រាងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឥណ្ឌា-ហ្វីលីពីន។

មីស៊ីល BrahMos ដែលនាំមុខដោយរ៉ាដាដ៏សកម្មប្រព័ន្ធនៅនឹងកន្លែងឬផ្កាយរណប និងប្រដាប់ទៅដោយប្រព័ន្ធទិសដៅរង្វង់ប្រតិបត្តិការមធ្យម ដែលក្បាលរបស់វាមានទម្ងន់២០០គីឡូក្រាម។ មីស៊ីលនេះនឹងបាញ់ចេញជាពីតំណាក់កាលទី១ប្រើប្រេងរឹង និងតំណាក់កាលទី២ប្រប្រេងរាវ ដែលនឹងធ្វើឲ្យមីស៊ីលនេះមានល្បឿនលឿនជាងសម្លេង៤ដង ដែលនឹងអាចឲ្យហ្វីលីពីនមានសមត្ថភាពទប់ទល់នឹងការគម្រាមកំហែងរបស់នាវាចិន ដែលចូលមករំលោភលើអធិបតេយ្យជាតិរបស់ខ្លួនបានខ្លះ៕


ថ្ងៃសៅរ៍, 29 ខែមករា 2022 08:50  គុន ច័ន្ទរដ្ឋា