នៅថ្ងៃទី11 ខែមករា ឆ្នាំ2024 នៅជិតទីក្រុង Avdiivka របស់អ៊ុយក្រែន មានវីដេអូមួយបានបង្ហោះឡើងពីរថក្រោះថ្មើរជើង M2 Bradley មួយគូ ដែលកំពុងប្រយុទ្ធគ្នាជាមួយនឹងរថក្រោះ T90m ទំនើបបំផុតរបស់រុស្ស៊ី។ ហេតុអ្វីបានជាទីតាំងនេះក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អ៊ុយក្រែនការពារ? នៅក្នុងវិដេអូនោះ វាមិនច្បាស់នោះទេថា រថក្រោះ Bradley របស់អ៊ុយក្រែនពិតជាកំពុងតាមប្រមាញ់រថក្រោះរុស្ស៊ីឬមួយគ្រាន់តែជួបគ្នាដោយចៃដន្យ? ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងមេបញ្ជាការអ៊ុយក្រែនលោក Serhiy ដែលលោកបានចង្អុលបង្ហាញថា ដំបូងឡើយរថក្រោះថ្មើរជើង Bradley ទាំងបីបានសម្រេចចិត្តតាមពីក្រោយរថក្រោះរុស្ស៊ី ប៉ុន្តែមានរថក្រោះមួយបានជួបបញ្ហា ទើបមិនអាចចូលរួមនៅក្នុងប្រតិបត្តិការនេះ។ ប្រហែលជាវាមានបញ្ហាបច្ចេកទេសមួយចំនួន ដូច្នេះហើយទើបត្រូវដកថយ ដូច្នេះធ្វើអោយធ្លាក់ត្រឹមនៅសល់រថក្រោះថ្មើរជើង Bradley ២គ្រឿងតែប៉ុណ្ណោះ។
ការចូលរួមដំបូងគឺចាប់ផ្តើមចេញពីរថក្រោះរុស្ស៊ីទំងន់ 48 តោនម៉ូឌែល t90m បានចូលទៅខាងក្នុងភូមិតូចមួយ ដោយមានរថក្រោះថ្មើរជើង Bradley ដំបូងដែលតូចជាង បានវាយប្រហារពីខាងមុំ 90 ° បន្ទាប់មករថក្រោះទាំង២គ្រឿងក៏បានដកថយចេញពីគ្នា។ រថក្រោះ T90 ដែលយើងឃើញនៅទីនេះបានបាញ់កាណុងគ្រាប់កាំភ្លើង125មីលីម៉ែត្រ ដែលខកខាន និងបុកត្រូវនឹងដីក្នុងចម្ងាយប៉ុន្មានម៉ែត្រតែប៉ុណ្ណោះនៅខាងមុខរបស់ខ្លួន។
ក្នុងការកំណត់គោលដៅលើរថក្រោះដែលនៅជិតខ្លួន គឺមានការលំបាក ដោយសារតែអ្នកត្រូវផ្លាស់ប៉មរថក្រោះអោយបានលឿនជាងមុន ហើយវត្ថុដែលនឹងផ្លាស់ទីកាត់គំហើញរបស់អ្នកក៏លឿនជាងមុនដែរដោយសារតែភាពនៅជិតរបស់វា។ ឥឡូវនេះ នៅលើរថក្រោះថ្មើរជើងដែលមានទំងន់ត្រឹមតែ 30តោន m2a2 Bradley វិញ ប៉មរបស់វាអាចបង្វិលបាន 360° ក្នុងរយៈពេលត្រឹមតែ 6 វិនាទី ឬ 60° ក្នុងមួយវិនាទីប៉ុណ្ណោះ។ អ្វីៗដូចជាល្បឿនប៉មនេះ អាចជាកត្តាសំខាន់មួយគួរអោយពិចារណា នៅពេលដែលពួកវាស្ថិតនៅចំនុចជិតគ្នាបំផុតត្រឹម៥០ម៉ែត្រពីគ្នា។ ការប្រយុទ្ធនេះគឺសំខាន់នៅលើពេលវេលាកំណត់សម្រាប់រថក្រោះ T90 ដោយសារតែពេលវេលារបស់វាមានកម្រិតខ្លាំង ដែលនឹងធ្វើអោយរថក្រោះថ្មើរជើង Bradley អាចនឹងវាយប្រហារលើប្រព័ន្ធ Optics របស់វាបានមុន និងធ្វើអោយមើលអ្វីលែងឃើញ។
ដូច្នេះវាគឺហាក់ដូចជាសង្គ្រាមប្រណាំងប្រជែងនៅលើពេលវេលាសម្រាប់ពួកវាយ៉ាងនោះឯង។ ចំណែកឯកត្តាភូមិសាស្ត្រទីតាំងក៏ដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមនេះផងដែរ ដោយសំខាន់សម្រាប់ទាំងកម្រិតយុទ្ធសាស្ត្រ និងតិចនិច។ ការប្រយុទ្ធនេះត្រូវបានកំណត់ទីតាំងភូមិសាស្ត្រនៅទីប្រជុំជន Stepove ដែលមានចំងាយត្រឹមតែ 12 គីឡូម៉ែត្រ រឺ20 នាទីប៉ុណ្ណោះពីចំនុចកណ្តាលទីក្រុង Avdiivka របស់អ៊ុយក្រែន។ ប្រសិនបើអ្នកចង់ធ្វើដំណើរហ៊ុំព័ទ្ធជុំវិញទីក្រុងសំខាន់ណាមួយនៃទីកន្លែងទាំងនោះ អ្នកត្រូវតែធ្វើដំណើរឆ្លងកាត់ភូមិមួយនេះ ដែលជាមូលហេតុធ្វើអោយអ៊ុយក្រែនសម្រេចកំណត់ទីតាំងនោះជាកន្លែងឆ្មក់វាយប្រហាររបស់ពួកគេ។