ស្រមៃមើល៍ថាមានអ្នកដឹកនាំសមរភូមិមួយ ដែលកំពុងគ្រប់គ្រងការវាយប្រហារតាមអាកាសមួយប្រកបដោយភាពជាក់លាក់។ នោះហើយជាតួនាទីសំខាន់របស់រថក្រោះ M7 Bradley Fire Support Team Vehicle-BFiST នៅក្នុងឃ្លាំងអាវុធរបស់ប្រទេសអ៊ុយក្រែន។ យានជំនិះពិសេសនេះ មិនមែនសំដៅទៅលើកម្លាំងដ៏ខ្លាំងក្លារបស់វានោះទេ ប៉ុន្តែផ្តោតទៅលើសមត្ថភាពនៃការប្រមូលព័ត៌មានស៊ើបការណ៍ និងការសម្របសម្រួលការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់វាទៅវិញ។ ដូចនេះ នៅពេលដែលព័ត៌មានបានផ្ទុះឡើងនៅដើមខែឧសភាឆ្នាំ2024 ថាកងកម្លាំងរុស្ស៊ីបានដណ្តើមយកយានជំនិះដ៏កម្រមួយគ្រឿងពីក្នុងចំណោមរថក្រោះអ៊ុយក្រែនដែលផ្គត់ផ្គង់ដោយអាមេរិកទាំងនេះ វាបានបញ្ជូនរលកព័ត៌មានដ៏រន្ធត់នៅក្នុងពិភពអ៊ីនធឺណិត ដែលបង្កឱ្យមានការជជែកវែកញែកអំពីសក្តានុពលនៃផលវិបាករបស់វា។ ចូរយើងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីសារៈសំខាន់នៃការដណ្តើមបាននេះសម្រាប់នៅក្នុងជម្លោះអ៊ុយក្រែន។ ជាដំបូងសូមក្រឡេកមើលយ៉ាងដិតដល់នៅក្នុងរថក្រោះ M7 BFiST ។
ខណៈពេលដែលអ្នកសង្កេតការណ៍ធម្មតាអាចគិតថារថក្រោះ M7 BFiST គឺត្រឹមតែដូចទៅនឹងរថពាសដែកដទៃទៀតនៅលើសមរភូមិ នោះពួកគេកំពុងតែយល់ខុសហើយ គឺការពិតទៅតម្លៃពិតរបស់វាគឺស្ថិតនៅលើសមត្ថភាពដែលអាចមើលឃើញបានរបស់វាដើម្បីគាំទ្រកងកំលាំងដែលវាជួយ។ មិនដូចទៅនឹងរថក្រោះប្រដាប់អាវុធធុនធ្ងន់ផ្សេងៗទៀតនោះទេ រថក្រោះ M7 BFiST មិនត្រូវបានរចនាឡើងដើម្បីចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយសត្រូវនោះទេ។ ផ្ទុយទៅវិញ វាមានមុខងារជាភ្នែកប្រកបដោយបច្ចេកវិទ្យាខ្ពស់នៅក្នុងកម្លាំងភ្លើងរបស់អ៊ុយក្រែនដែលមានប្រព័ន្ធស៊េនស័រទំនើប និងប្រព័ន្ធឡាស៊ែរចាប់រយៈចម្ងាយ។ សាកស្រមៃមើល៍ពីភាពខុសគ្នារវាងការបោះព្រួញមួយដោយបិទភ្នែក ធៀបទៅនឹងការប្រើប្រាស់ឡាស៊ែរចាប់ចម្ងាយវិញ -នោះជាកម្រិតនៃភាពជាក់លាក់មួយដែលរថក្រោះ M7 BFiST អាចធ្វើទៅបាន។ សមត្ថភាពកំណត់គោលដៅកម្រិតខ្ពស់នេះបានពង្រីកចម្ងាយរហូតទៅដល់លើសពីប្រាំបីគីឡូម៉ែត្រនៃការមើលឃើញ។ សមត្ថភាពពិតរបស់ M7 BFiST ក៏ស្ថិតនៅលើប្រព័ន្ធ Fire Support Sensor ឬ FSSS ដ៏ ទំនើបរបស់វា។
ប្រព័ន្ធដ៏វៃឆ្លាតនេះបានប្រើប្រាស់នូវប្រព័ន្ធអុបទិកកម្រិតខ្ពស់ ដែលអាចបង្កើតរូបភាពកម្ដៅ រឺ Thermal Image ដែលអាចអោយពួកគេចាប់បានរូបភាពនៅក្នុងទិដ្ឋភាពងងឹត ផ្សែង ឬនៅក្នុងការលាក់ខ្លួនបានដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនកំណត់ទីតាំងរបស់សត្រូវលាក់កំបាំងដូចជាកងទ័ពក្លែងបន្លំ ឬក្រុមកាំភ្លើងធំលាក់កំបាំង។ សមត្ថភាពប្រមូលផ្តុំព័ត៌មានស៊ើបការណ៍នេះហើយផ្តល់នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនកំចាត់ការគំរាមកំហែងមុនពេលដែលពួកវាក្លាយជាកង្វល់ធំ។ ប្រព័ន្ធណែនាំដោយឡាស៊ែរ អាចដឹកនាំអាវុធជាក់លាក់ ដូចជាកាំជ្រួចដឹកនាំដោយឡាស៊ែរ ឬគ្រាប់កាំភ្លើងធំដើម្បីកំណត់ភាពបាញ់ប្រហារជាក់លាក់។ ដោយគូសបញ្ជាក់ទីតាំងរបស់សត្រូវបានយ៉ាងជាក់លាក់ M7 BFiST ធានាបានថាកងកម្លាំងអ៊ុយក្រែនអាចចូលរួមយ៉ាងមានប្រសិទ្ធភាពទៅលើគោលដៅ ខណៈដែលអាចកាត់បន្ថយហានិភ័យនៃការស្លាប់ និងការរបួសជនស៊ីវិល ដែលជារឿយៗកើតឡើងដោយសារការទម្លាក់គ្រាប់បែកក្នុងតំបន់។