BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រថក្រោះ Bradley ប៉ះគ្នានឹងរថក្រោះ IFV រុស្ស៊ីនៅក្នុងប្រតិបត្តិការប្រយុទ្ធ

ថ្ងៃពុធ, 26 ខែមិថុនា 2024 10:06  BeeTube News

photo_1_2024-06-26_10-00-12

នេះគឺជាការប្រយុទ្ធរបស់រថក្រោះថ្មើរជើង Bradley។ ហើយទាំងនេះគឺជាទិដ្ឋភាពដែលរថក្រោះនេះបានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធពិតប្រាកដនៅក្នុងតំបន់ donetsk ។ អ្នក​អាចមើលឃើញនូវរថក្រោះ APC របស់រុស្ស៊ីដែលកំពុងធ្វើដំណើរឆ្ពោះទៅរករថក្រោះ Bradley ហាក់ដូចជាវាជាម្ចាស់ផ្លូវនេះ។ នាវិករថក្រោះ Bradley បានបើកការបាញ់ប្រហារយ៉ាងអន្តរាយមកលើយានជំនិះរបស់សត្រូវ ដែលបង្ខំអោយរថក្រោះ ABC រុស្ស៊ីត្រូវវិលខ្លួនខ្ញាល់វាត់ទៅលើផ្លូវម្ខាង។ រថក្រោះរុស្ស៊ីដែលខូចកំពុងបញ្ចេញផ្សែងហុយទ្រលោម និងលាក់ខ្លួនបាំងអគារនិងដើមឈើ។ នៅលើផ្លូវនេះរថក្រោះ Bradley បានជួបប្រទះនឹងរថក្រោះសម័យទំនើបរុស្ស៊ី t90m។ សូមក្រឡេកមើលការបាញ់ប្រហារដ៏ខ្លាំងក្លាដែលរថក្រោះ Bradley បានបាញ់ទៅលើយានជំនិះរបស់សត្រូវ។ នៅទីបំផុតរថក្រោះនេះមិនអាចទ្រាំទ្របាន រួចក៏បំផ្ទុះឆេះដូចជាផ្កាភ្លើង។ ថ្វីបើបេសកកម្មចម្បងរបស់រថក្រោះ Bradley គឺមិនមែនដើម្បីបំផ្លាញរថក្រោះក៏ដោយ ក៏អ្នកអាចសង្កេតឃើញការដាក់ពង្រាយនៃរថក្រោះថ្មើរជើងរបស់អ៊ុយក្រែនត្រូវបានដាក់ប្រតិបត្តិការនៅចំនុចក្តៅគគុកនៃទីតាំងជួរមុខមួយចំនួន។ 

photo_4_2024-06-26_10-00-12

ម្យ៉ាងផងដែរអ្នកក៏អាចធ្វើការប្រៀបធៀបរវាងទ្វារបើក និងទំហំចន្លោះនៅខាងក្នុងរថក្រោះ BMP 2 និង រថក្រោះ Bradley ផងដែរ។នៅក្នុងរថក្រោះ Bradley ifv ផ្លូវឡើងបើកដោយស្វ័យប្រវត្តិនិងទំហំចន្លោះនៅខាងក្នុងគឺធំជាងគួរឱ្យកត់សម្គាល់។ នៅក្នុងរថក្រោះរុស្ស៊ីវិញ គឺបើកឡើងដោយប្រើដៃ និងនៅទីនោះមានចន្លោះតូចជាង ដែលធ្វើអោយពិបាកក្នុងការផ្លាស់ខ្លួន។ ត្រឡប់ទៅកាន់សមរភូមិវិញ យើងឃើញថាទាហានអ៊ុយក្រែនកំពុងអនុវត្តបេសកកម្មរបស់ពួកគេខណៈពេលដែលរថក្រោះ ifv កំពុងពាំងជួយការពារពួកគេ និងផ្តល់ការបាញ់បង្ក្រាប។ រថក្រោះ Bradley ifv ក៏ល្អឥតខ្ចោះសម្រាប់ការគ្វាលគោក្របី ឬសូម្បីតែការបោះតង់នៅខាងក្នុងព្រៃ និងសក្តិសមជាការកំសាន្តដល់ទាហានដែលចូលចិត្តកំដរអារម្មណ៍សប្បាយៗខណៈដែលស្ថិតនៅក្នុងស្ថានការណ៍លំបាក។ ប៉ុន្តែសូមត្រលប់ទៅមើលស្ថានភាពពិតនៅក្នុងសមរភូមិវិញ ដែលរថក្រោះ Bradley ifv កំពុងបំពេញបេសកកម្មដើម្បីទៅជម្លៀស​ទាហាន​អ៊ុយក្រែន​ម្នាក់។ ដ្រូនបង្ហោះ​មុន​នេះ​បាន​ប្រទះ​ឃើញ​ទាហាន​ដែលនៅជិតទីតាំងរបស់រុស្ស៊ី។ ទាហានម្នាក់នោះបានបង្ហាញប្រតិបត្តិករដ្រូននូវឯកសារយោធារបស់គេដើម្បីបញ្ជាក់ថាគេជាជនជាតិអ៊ុយក្រែន។ 

photo_2_2024-06-26_10-00-12

នៅមួយ​ម៉ោងក្រោយមក កងកម្លាំងបានមកដល់ជាមួយនឹងរថក្រោះ ifv ហើយពួកគេបានជម្លៀសទាហានទៅយ៉ាងឆាប់រហ័ស និងបាននាំគេទៅកាន់កន្លែងសុវត្ថិភាព។មានស្ថានភាពស្រដៀងគ្នា ប៉ុន្តែរថក្រោះ Bradley ifv បានកំពុងឆ្ពោះទៅរកប្រតិបត្តិការជម្លៀសក្នុងអំឡុងពេលនៃការប្រយុទ្ធ។ នៅក្នុងវីដេអូនេះ អ្នកអាចមើលឃើញនូវអាវុធជាច្រើនកំពុងសកម្មឡើងលើកលែងតែអាវុធដែនអាកាសប៉ុណ្ណោះ។ បើទោះបីជាបែបនេះ, រថក្រោះនៅតែបន្តទៅចំណុចបេសកកម្ម, និងបាញ់ការពារទាហាន។ វាថែមទាំងត្រូវបានវាយប្រហារដោយកាំភ្លើង RPG ផងដែរ ប៉ុន្តែរថក្រោះនេះហាក់ដូចជាមិនបានចាប់អារម្មណ៍នោះទេ។ បន្ទាប់ពីទៅយកទាហានបានហើយ វាក៏បានចាកចេញពីតំបន់ប្រយុទ្ធដោយជោគជ័យ។ រថក្រោះ Bradley ifv មានពាសដែកការពារដ៏ល្អ បើប្រៀបធៀបទៅនឹងរថក្រោះ ifvs របស់រុស្ស៊ី។ នៅក្នុងឈុតឆាកទាំងនេះពីដ្រូនរុស្ស៊ី អ្នកអាចមើលឃើញនូវដ្រូន Zala Lancet បានវាយប្រហារលើរថក្រោះ Bradley ifv។ ការវាយប្រហារបានធ្លាក់មកលើពាសដែកប្រតិកម្មនៃរថក្រោះ Bradley ដែលមានមុខងារសង្គ្រោះការពាររថក្រោះមួយនេះ។ បន្ទាប់ពី​​​មានការផ្ទុះកើតឡើងហើយ ​មិន​មាន​ការ​ឆេះ​បន្ថែម​ទៀត​ ឬ​ការ​ផ្ទុះផ្សេងទៀតអាចមើលឃើញឡើយ។

photo_3_2024-06-26_10-00-12


 


ថ្ងៃពុធ, 26 ខែមិថុនា 2024 10:06  BeeTube News