BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Brad Pitt ប្តឹង Angelina Jolie អ្នកបានលក់ផលប្រយោជន៍ហ៊ុនទៅឲ្យរុស្សី

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 11:40  គុន ច័ន្ទរដ្ឋា

2022-02-18 11.32.25 (1) (1)

TMZ-

Brad Pitt និយាយថា Angelina Jolie-បានរំលងខ្លួនគេ ដោយបានលក់ផលប្រយោជន៍របស់នាងនៅក្នុងរោងចក្រផលិតស្រាដែលមានកម្មសិទ្ធរួមគ្នាទៅឲ្យពួកអភិជនរុស្សី ហើយឥឡូវនេះលោកកំពុងតែប្តឹងនាងឲ្យផ្តាច់កិច្ចព្រមព្រៀក្នុងការលក់នេះ។ ឯកសារស្របច្បាប់របស់ Brad ដែលទទួលបានដោយ TMZ  គឺជាផ្នែកមួយនៃសង្រ្គាមនៃការលែងលះគ្នាដែលមិនចេះចប់។ អ្នកទាំង២បានទិញវិមានមួយឈ្មោះ Miravalនៅ Correns ក្នុងប្រទេសបារាំងក្នុងឆ្នាំ២០០៨ត្រឡប់មកវិញ។ Bradនិយាយថា លោកបានវិនិយោគ លុយនិងពេលវេលានៅក្នុងរោងចក្រផលិតស្រាអស់ជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទោះបីជាលោកដឹងថា Angelina បានទម្លាក់ចោល ៤០%នៃតម្លៃ២៨,៤លាននៃតម្លៃទិញ។

Brad បាននិយាយថា លោកតែម្នាក់ឯងបានធ្វើឲ្យរោងចក្រផលិតស្រានេះបានទទួលជោគជ័យ ពីព្រោះក្នុងឆ្នាំ២០១៣ នាងមិនបានធ្វើអ្វីសោះនៅក្នុងផ្នែកនេះ លោកបានអះអាងថា ពួកគេតែងតែមានការយោគយល់គ្នា ហើយមិនដែលលក់ចេញនូវភាគហ៊ុនឬផលប្រយោជន៍ដោយគ្មានការអនុញ្ញាតិពីភាគីម្ខាងទៀតឡើយ។ រហូតមកដល់ឆ្នាំ២០១៦ Angelina បានដាក់ពាក្យប្តឹងលះលែងហើយវាក៏ក្លាយទៅជាជម្លោះដ៏តឹងតែង។

កាលពីខែមិថុនាឆ្នាំមុន Angelina បានឡើងតុលាការនិងបានប្រាប់ចៅក្រមថា នាងបានឈានទៅដល់កិច្ចព្រមព្រៀងដើម្បីលក់ភាគហ៊ុនរបស់នាងទៅឲ្យមនុស្សម្នាកដែលមិនបញ្ចេញឈ្មោះ។ Pit បាននិយាយក្នុងខែកញ្ញាថា លោកបានយល់ព្រមអនុញ្ញាតិឲ្យ Angelina ស្វែងរកអ្នកទិញ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថាមិនអនុញ្ញាតិឲ្យលក់ទេ ហើយថាខ្លួនយល់ព្រមឬមិនយល់ព្រមវាអាស្រ័យទៅលើសំណូមពេរបស់អ្នកទិញ។

Brad បាននិយាយនៅក្នុងខែតុលាថា  លោកមានការស្លុតចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថា ក្រុមហ៊ុនមួយដែលមានឈ្មោះ Tenute Del Mondo ដែលកាន់កាប់ដោយអភិជនរុស្សី Yuri Shefler បានទិញភាគហ៊ុនរបស់នាងនៅក្នុងរោងចក្រផលិតស្រានេះ។

លោកបាននិយាយថា Angelina មិនដែលសុំការអនុញ្ញាតិពីលោកនិងមានចេតនារក្សារការពាររឿងនេះមិនឲ្យលោកដឹង។ Brad បាននិយាយថាបShfler បានបំផ្លាញនូវសមត្ថ ភាពរបស់លោកក្នុងការគ្រប់គ្រងរោងចក្រផលិតស្រានេះ។ ប្រភពមួយដែលជិតស្និទ្ធទៅនឹង BP បានប្រាប់យើងថា “ ជាអកុសល នេះជាឧទាហរណ៍មួយទៀតនៃមនុស្សដដែល ដែលមិនគោរពនូវកាតព្វកិច្ចស្របច្បាប់និងវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងការធ្វើដូច្នេះ នាងបានរំលោភនូវសិទ្ធិរបស់មនុស្សម្នាក់ដែលបានចាក់លុយនិងញើសឈាមទៅក្នុងមុខរបរជំនួញដែលមានជោគជ័យ ដែលមានន័យថាបានលក់ទាំងមុខរបរនិងផ្ទះរបស់គ្រួសារទៅឲ្យភាគីទី៣ដែលជាអ្នកប្រកួតប្រជែង។

 


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 11:40  គុន ច័ន្ទរដ្ឋា