ក្រោយពីបានធ្វើដំណើរទៅកាន់ប្រទេសអូទ្រីសកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ លោកបូទី និងភរិយារបស់លោកបានរៀបមង្គលការជាមួយគ្នាតាមបែបវប្បធម៌អឺរ៉ុបបានសំរេចកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ ដំណឹងនេះផ្តល់ការភ្ញាក់ផ្អើលនិងចូលរួមត្រេកអរជាច្រើនពីសំណាក់មហាជននៅលើហ្វេសប៊ុកដែលសិល្បករខ្មែរមួយរូបានជ្រើសរើសយកការរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រលាញ់បែប International Couple។ នៅថ្ងៃទី១៤ ខែកញ្ញា លោកបូទីបានធ្វើការចែករំលែកកំរងរូបភាពពិធីមង្គមការរបស់លោកមួយចំនួននៅក្នុងប្រទេសអូទ្រីសអមជាមួយនឹងសារអរគុណភ្ញៀវកិត្តិយសអញ្ជើញចូលរួម និងណែនាំអោយស្គាល់ពីភរិយារបស់លោកដែលជាជនជាតិដទៃ ព្រមជាមួយនឹង Hashtag នៅខាងក្រោមដោយប្រើពាក្យ Internation Couple និងទង់ជាតិរបស់ប្រទេសទាំងពីរផងដែរ។ ការបង្ហាញជីវិតឯកជនត្រង់ទំព័រជីវិតមួយនេះរបស់លោក ធ្វើអោយទស្សនិកជនចាប់អារម្មណ៍ជាច្រើនហើយក៏បានសរសេរសារជូនពរ និងអបអរសាទរលោកនិងភរិយាជាច្រើនហូរហែនៅក្រោមរូបភាពទិដ្ឋភាពរៀបមង្គលការណ៍របស់ពួកគេទាំងពីរ។ គួរបញ្ជាក់ផងដែរ ភរិយារបស់លោកបូទីមានឈ្មោះថា Sonja Phen ដោយពេលនេះនាងបានប្រើនាមត្រកូលរបស់លោកផងដែរ។ កន្លងមកអ្នកនាង Sonja ក៏ធ្លាប់បានច្រៀងចម្រៀងមួយចំនួននិងត្រូវបានបង្ហោះនៅក្នុងយូធូបផងដែរ ដូច្នេះហើយគូស្នេហ៍ភរិយាមួយអាចនិយាយបានថាជាគូចម្រៀងស្នេហ៍ដ៏សក្តិសមគ្នាបំផុត។ ថ្មីៗនេះផងដែរ លោកបូទីទើបតែបានចេញបទចម្រៀងថ្មីមួយដែលផ្តិតយកទិដ្ឋភាពនៅក្នុងថ្ងៃមង្គលការរបស់លោកតែម្តងគឺបទ«អរគុណម៉ាក់ប៉ារៀបការអោយកូន» ដែលបានចេញផ្សាយថ្ងៃអង្គារ៍ ទី១១ ខែតុលា កន្លងទៅនេះ។