BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សឹង្ហបុរីបន្តទិដ្ឋាការ១៤ថ្ងៃទៀត ឲ្យលោកអតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa

ថ្ងៃពុធ, 27 ខែកក្កដា 2022 19:19  គុន ច័ន្ទរដ្ឋា

000_1vw4rf_0

Reuters-

សឹង្ហបុរីបានអនុញ្ញាតឲ្យអតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ដើម្បីស្នាក់នៅក្នុងកោះដែលជាសាធារណរដ្ឋក្នុងការបន្តរយៈពេល១៤ថ្ងៃទៀត ប្រភព២ដែលបានដឹងអំពីរឿងនេះបានប្រាប់ Reuters កាលពីថ្ងៃពុធ។ សំបុត្រអនុញ្ញាតឲ្យធ្វើទស្សនកិច្ចដ៏ខ្លី ដែលបានចេញឲ្យនៅពេលដែល Rajapaksa បានមកដល់ក្នុងការធ្វើទស្សនកិច្ចជាឯកជនកាលពី២សប្តាហ៍មុនត្រូវបានបន្ត បើតាមប្រភព២ដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុង កូឡុមបូនិងសឹង្ហបុរី ដែលបានដឹងអំពីរឿងនេះបានប្រាប់ Reuters ។ Rajapaksa ឥឡូវនេះអាចស្នាក់នៅក្នុងសឹង្ហបុរីរហូតដល់ថ្ងៃទី១១ ខែសីហា។ អាជ្ញារធរអន្តោរប្រវេសន្ត៍និងការឆែកឆេរនៅក្នុងសឹង្ហបុរី មិនបានឆ្លើយតបទៅនឹងសំណូមពរក្នុងការបញ្ជាក់លើការបន្តនៃការស្នាក់នៅនេះទេ។

Rajapaksa បានចុះនៅសឹង្ហបុរីកាលពីថ្ងៃទី១៤ ខែកក្កដា មួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់លោកដែលមានវិបត្តិទៅកាន់ប្រទេស Maldive និងបន្ទាប់មកដែលមានការបះបោរដ៏ប្រជាប្រីយ៍មួយដែលបង្ខំលោកឲ្យលាលែងចេញពីតំណែងក្នុងនាមជាប្រធានាធិបតី។ ក្នុងពេលនោះរដ្ឋាភិបាលសឹង្ហបុរីបាននិយាយថា លោកមិនបានអនុញ្ញាតឲ្យមានសិទ្ធជ្រកកោននោះទេ ហើយកំពុងស្នាក់នៅក្នុងប្រទេសជាលក្ខណៈទស្សនកិច្ចឯកជន។ “វាជាជំនឿរបស់ខ្ញុំនៅថ្ងៃមុខលោកអាចនឹងពិចារណាក្នុងការវិលត្រឡប់ទៅស្រីលង្កាវិញ ប៉ុន្តែមិនមានជំហរនយោបាយច្បាស់លាស់នៅលើរឿងនេះទេ” រដ្ឋាភិបាលស្រីលង្កាបាននិយាយ។

លោក Ranil Wickremensinghe ដែលធា្លប់កាន់តំណែងជានាយករដ្ឋមន្ត្រី៦លើក បានចូលកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតនៅក្នុងសភា បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសហើយលាលែងចេញពីតំណែង។ ប្រទេសដែលមានប្រជាពលរដ្ឋ២២លាននាក់ បានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ខ្ទេចខ្ទាំមួយអស់រយៈពេលជាច្រើនខែ ដែលមានការខ្វះខាតនូវប្រេងឥន្ធនៈ ម្ហូបអាហារ និងរបស់របរចាំបាច់ជាច្រើនទៀត ខណៈដែលទុនបម្រុងដែលជារូបីយ៍ប័ណ្ណអន្តរជាតិត្រូវការជាសំខាន់និងចាំបាច់។ ការនាំចូលត្រូវបានបានធ្លាក់ដល់កំរិតមួយទាបបំផុត។

លោករដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរីបាននិយាយថា លោក Rajapaksa មិនបានសុំសិទ្ធិជ្រកកោននោះទេ នៅពេលដែលលោកបានមកដល់សឹង្ហបុរី លោកបានមកដល់ប្រទេសនេះតាមរយៈជើងហោះហើរឯកជន និងក្នុងឋានះជាការធ្វើទស្សនកិច្ចជាឯកជនផងដែរ។ ហើយនៅពេលដែលទិដ្ឋាការរបស់លោកផុតកំណត់លោកត្រូវតែសុំបន្តទៀត ដើម្បីស្នាក់នៅឲ្យស្របច្បាប់។ លោកបានធ្វើដំណើរមកដល់សឹង្ហបុរីជាមួយ ភរិយានិងអង្គរក្សផ្ទាល់របស់លោកចំនួន២រូប។ គេនៅមិនទាន់ដឹងថា បន្ទាប់ពីផុតទិដ្ឋាការ១៤ថ្ងៃនេះទៀតទៅ លោកនឹងត្រូវបន្តទិដ្ឋាការ ដើម្បីស្នាក់នៅបន្តទៀត ឬក៍ត្រូវធ្វើដំណើរឆ្ពោះទៅទីណាទៀតឬក៏អាចសម្រេចចិត្តថា នឹងវិលត្រឡប់ចូលទៅប្រទេសកំណើតរបស់លោកវិញ៕


ថ្ងៃពុធ, 27 ខែកក្កដា 2022 19:19  គុន ច័ន្ទរដ្ឋា