Kyiv-
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានស្នើរផ្តល់នូវការរៀបចំកម្មវិធីហ្វឹកហាត់យោធាមួយសម្រាប់កងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃសុក្រ ខណៈដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងដំណើរជាលើកទឹ២ទៅកាន់អ៊ុយក្រែនចាប់តាំងពីមានការឈ្លានពានរបស់រុស្សី។ Johnson ដែលបានគេចរួចពីការបោះឆ្នោតមិនទុកចិត្តលើរដ្ឋាភិបាលកាលពីដើមខែនេះ បានទទួលនូវការស្វាគមន៍ដោយ Zelensky ថាជាមិត្តដ៏អស្ចារ្យបានបង្ហោះរូបលោកជាមួយ Zelensky ដោយបានសរសេរពាក្យពេជន៍ថា “ លោកប្រធានាធិបតី Volodymyr ,ជារឿងដ៏ប្រពៃណាស់ដែលបានមកដល់ទីក្រុងKyiv ម្តងទៀត”។
Johnson បានស្នើរផ្តល់នូវការរៀបចំប្រតិបត្តិការហ្វឹកហ្វឺនដ៏ធំមួយសម្រាប់កងទ័ពអ៊ុយក្រែន ដែលមានសក្តានុពលក្នុងការបង្ហាត់ហ្វឹកហ្វឺនកងទ័ពច្រើនជាង១០,០០០នាក់រាល់ពេល១២០ថ្ងៃនៅក្នុងកីច្ចប្រជុំ ការិយាល័យរបស់លោកបាននិយាយ។ "ទស្សនកិច្ចរបស់ខ្ញុំក្នុងថ្ងៃនេះ នៅក្នុងជម្រៅនៃសង្រ្គាមនេះ គឺជាការបញ្ជូនសារដ៏ច្បាស់ហើយសាមញ្ញបំផុតទៅកាន់ប្រជាពលរដ្ឋអ៊ុយក្រែន អង់គ្លេសនឹងនៅជាមួយអ្នក រហូតដល់អ្នកបានសម្រេចជោគជ័យជាចុងក្រោយ" Johnson បាននិយាយ។
“ហេតុដូច្នេះហើយបានជាខ្ញុំស្នើរផ្តល់ឲ្យលោកប្រធានាធិបតី Zelensky នូវកម្មវិធីហ្វឹកហ្វឺនយោធាដ៏ធំថ្មីមួយ ដែលអាចផ្លាស់ប្តូរនូវតុល្យភាពនៃសង្រ្គាមនេះ ដែលវានឹងផ្តល់នូវប្រយោជន៍ដល់កងកម្លាំងដែលប្រកបទៅដោយកម្លាំងខ្លាំងក្លា រួមផ្សំនិងការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនដើម្បីឈ្នះ”។ ការធ្វើទស្សនកិច្ចដោយដោយមិនប្រកាសឲ្យដឹងជាមុនគឺជាការបង្ហាញជាចុងក្រោយនៃការគាំទ្រចំពោះ Zelensky ចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភះ ប៉ុន្តែវាអាចនឹងលេចចេញមកដោយការគាំទ្ររបស់សមាជិកសភាដែលគាំទ្រលោក។
មានអ្នកខ្លះមានការខឹងសម្បារបន្ទាប់ពីលោកបានផ្អាកនូវការបង្ហាញខ្លួននៅឯសន្និបាទក្នុងអង់គ្លេសភាគខាងជើង ដែលជាកន្លែងដែលអ្នកអភិរក្សនិយមខ្លះបានឈ្នះការបោះឆ្នោតសភាដែលជាប្រពៃណីគាំទ្រគណបក្សពលករ ដែលជាគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ២០១៩។ ទស្សនកិច្ចនេះក៏បានលេចចេញមកមួយថ្ងៃបន្ទាប់ពីមេដឹកនាំបារាំង អាល្លឺម៉ង់ អុីតាលី និងរ៉ុម៉ានី បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv និងបានគាំទ្រជាសាធារណៈនូវឋានរបស់អ៊ុយក្រែនជាសមាជិកបេក្ខភាពនៃសហគមន៍អឺរ៉ុប។ "ជាច្រើនថ្ងៃនៃសង្រ្គាមនេះបានបង្ហាញថា ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែនមានភាពរឹងមាំ"៕