BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Boris Johnson អះអាងថានឹងបញ្ជូនអាវុធបន្ថែមទៀតក្នុងអម្លុងពេលទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយនៅទីក្រុង Kyiv

ថ្ងៃអាទិត្យ, 10 ខែមេសា 2022 16:30  គុន ច័ន្ទរដ្ឋា

 

photo_2022-04-10_02-14-51

Theguardian-

Boris Johnson បានធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Kyiv កាលពីម្សិលម៉ិញជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky  ដោយបានអះអាងថានឹងចាក់ចូលនូវអាវុអជាច្រើនថ្មីៗទៀតនិងជំនួយថវិការហិរញ្ញវត្ថុ ដើម្បីជួយប្រឆាំងទប់ទល់នឹងការរំពឹងគិតនៃការវាយលុកដ៏ធំសារជាថ្មីទៀតរបស់រុស្សី។ បន្ទាប់ពីមានការប្រជុំ លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ អ៊ុយក្រែនបានទប់ទលនិងបានរុញច្រានកងកម្លាំងរុស្សីពីរបសងនៃទីក្រុង Kyiv បានទទួលជោគជ័យដ៏ត្រចះត្រចង់ធ្វើបានយ៉ាងល្អនៃការប្រើប្រាស់អាវុធនៅក្នុងសតវត្សរ៍ទី២១។

“ នេះគីដោយសារភាពជាអ្នកដឹកនាំដាច់ខាតរបស់លោកប្រធានាធិបតី Zelensky និងសេចក្តីក្លាហានប្រកបដោយវីរភាពនៃប្រជាពលរដ្ឋអ៊ុយក្រែនចំពោះអំពើអាក្រក់របស់ Putin ដែលប៉ុនប៉ងមកលើអ៊ុយក្រែនមិនឲ្យបានសម្រេចដូចបំណង។ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថានៅថ្ងៃនេះថាចក្រភពអង់គ្លេសនឹងឈរនៅជាមួយពួកគេដោយឥតងាករេក្នុងការប្រយុទ្ទជាបន្តទៅទៀត ហើយយើងនឹងស្ថិតនៅជាមួយពួកគេក្នុងរយះពេលដ៏យូរ។ ស្ថានភាពសន្តិសុខនៅក្នុងរដ្ឋធានីអ៊ុយក្រែនមានស្ថិរភាពចាប់តាំងពីពួករុស្សីបានដកចេញពីទីតាំងរបស់ពួកគេនៅជុំវិញរដ្ឋធានីកាលពីថ្ងៃទី២៩ខែមិនា ដើម្បីទៅរៀបចំប្រមូលផ្តុំកងទ័ពឡើងវិញនិងធ្វើការសម្រួលការកាន់កាប់ទឹកដីនៅប៉ែកខាងកើតនិងខាងត្បូងអ៊ុយក្រន។

ប្រធានសហគមន៍អឺរ៉ុប Ursula Von Der Leyen បានទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃសុក្រ ក៏ដូចជានៅក្នុងក្រុងដែលនៅជាប់គ្នានោះ Bucha  ដែលមានភស្តុតាងយ៉ាងច្រើនដែលបានធ្វើឲ្យគេមើលឃើញថាមានជនស៊ីវិលជាច្រើនត្រូវបានរំលោភនិងសម្លាប់ដោយកងទ័ពរុស្សី។ ទស្សនកិច្ចរបស់ Boris Johnson បានធ្វើឡើង១ថ្ងៃបន្ទាប់ពី Zelensky បានអំពាវនាវដល់ប្រទេសលោកខាងលិចឲ្យផ្តល់បន្ថែមទៀតនូវជំនួយយោធានិងពង្រឹងនូវការដាក់ទណ្ឌកម្មលើរុស្សីបន្ទាប់ពីមានការបាញ់មីស៊ីលទៅលើស្ថានីយ៍រថភ្លើងដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលចំនួន៥២នាក់​ នៅ Kramatorse។

ក្រសួងការពារប្រទេសតុស្សីបានប្រកែកមិនទទួលខុសត្រូវក្នុងការវាយប្រហារនេះទេ ប៉ុន្តែក្រុមចារកម្មសម្ងាត់លោកខាងលិចជឿជាក់ថា មីស៊ីលរង្វង់ប្រតិបត្តិការណ៍ជិតរបស់រុស្សីបានធ្វើការវាយប្រហារទៅលើទីប្រជុំជនទីក្រុងនេះ។ នៅក្នុងអម្លុងពេលនៃការវាយប្រហារនេះស្ថានីយ៍រថភ្លើងបានពោរពេញទៅដោយមនុស្សដែលបានណែនាំដោយអាជ្ញាធរអ៊ុយក្រែនដើម្បីឲ្យចាកចេញពីក្រុងនេះ ក្នុងការប្រឈមទៅនឹងការរៀបចំរបស់រុស្សីមកពីទិសខាងត្បូងឈាងខាងកើត។


ថ្ងៃអាទិត្យ, 10 ខែមេសា 2022 16:30  គុន ច័ន្ទរដ្ឋា