BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកសភា២រូបដែលបានលាលែងចេញពីតំណែងក្នុងការប្រឆាំងទៅនឹងរដ្ឋាភិបាលBoris Johnsonបានគាំទ្រលោកឲ្យត្រឡប់មកជានាយករដ្ឋមន្ត្រីវិញ

ថ្ងៃសៅរ៍, 22 ខែតុលា 2022 14:49  គុន ច័ន្ទរដ្ឋា

photo_2022-10-22_14-44-06 (1)

Independaent-

សមាជិកសភា Tory ២រូបដែលបានលាលែងចេញពីតំណែងក្នុងការតវ៉ាទៅនឹង រដ្ឋាភិបាល Boris Johnson កាលពីខែមិថុនា ឥឡូវនេះបានគាំទ្រលោកឲ្យវិលត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ។ សេចក្តីរាយការណ៍បានឲ្យដឹងថា អតីតមេដឹកនាំ Tory បានធ្វើដំណើរតាមយន្តហោះត្រឡប់មកផ្ទះវិញ ពីការឈប់សំរាកនៅ Carribean និងបានបញ្ចេញសម្លេងអំពីគោលបំណងនៃសក្តានុពលភាពជាមេដឹកនាំ ដែលលោកត្រូវការឲ្យមានការគាំទ្រយ៉ាងតិចក៏១០០នាក់នៃសមាជិកសភារបស់គណបក្សអភិរក្ស។ មានការអះអាងថាលោកបានជំរុញជាឯកជនឲ្យសមាជិកសភាមានការគាំទ្រចំពោះរូបលោក ដោយនិយាយថា លោកគឺជាបេក្ខជនតែមួយគត់ដែលមានសមត្ថភាពក្នុងការសង្រ្គោះពួកគេក្នុងការយកឈ្នះការបោះឆ្នោតជាទូទៅក្នងពេលខាងមុខ។

បណ្ឌិត Caroline Johnson  ដែលជាសមាជិកសភានៅ Sleaford និងលោក Jonathan Gullis សមាជិកសភានៅ Stoke-On-Treet North បានចាកចេញពីតួរនាទីក្នុងរដ្ឋាភិបាលរបស់ខ្លួនក្នុងរយះពេល២ថ្ងៃបន្តបន្ទាប់គ្នាដែលជាផ្នែកមួយនៃការប្រឆាំងយ៉ាងធំ ដែលក្រោយមកគេបានឃើញរដ្ឋាភិបាលរបស់លោកBoris Johnson បានបញ្ចប់ទៅដោយជូរចត់ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលប្រកបទៅដោយរឿងរ៉ាវដ៏ចម្រូងចម្រាស់និងរឿងអាស្រូវ។ បណ្ឌិត Johnson បានចុះចេញពីពីតំណែងអនុប្រធានគណបក្សនៅថ្ងៃទី៧ខែមិថុនា  ក្នុងព្រឹកជាមួយគ្នា លោក Johnson ក៏បានដាក់ពាក្យសុំលាលែងដោយខ្លួនឯង។

នៅក្នុងពេលនោះ អ្នកស្រី បាននិយាយថា "បើសិនជា លោក Boris Johnson នៅតែស្ថិតនៅក្នុង Downing Street វានឹងធ្វើឲ្យមានការខូចខាតដល់គណបក្សរបស់យើង និងប្រទេសរបស់យើងផងដែរ”។ ប៉ុន្តែនៅក្នុងការប្រែប្រួលចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រ បណ្ឌិត Johnson បានប្រាប់កាសែត The Times ថា ឥឡូវនេះលោកស្រីគាំទ្រ លោក Boris Johnson ឲ្យវិលត្រឡប់មកជានាយករដ្ឋមន្ត្រីវិញបន្ទាប់ពីមានការលាលែងចេញពីតណែងនាយករដ្ឋមន្ត្រី របស់អ្នកស្រី Liz Truss ដែលទើបតែនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទើបតែបាន៦សប្តាហ៍ ដោយសារតែការកែទម្រង់សេដ្ឋកិច្រឬបស់លោកស្រីពុំទទួលបានជោគជ័យ និងបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមានការរំជើបរំជួល។

បង្ហោះនៅលើFacebookកាលពីថ្ងៃសុក្រ ទោះជាយ៉ាងណា លោកGullis បាននិយាយថា មានមនុស្សជាច្រើននៅ Stoke-on-Trent North ,Kidsgrove ,និងTalke បាននិយាយប្រាប់លោកថា ឲ្យBoris Johnson ត្រឡប់មកវិញមក ។ នៅក្នុងពេលដែលលោកBoris Johnsonនៅក្នុងការិយាល័យ បានបង្ហាញឲ្យប្រជាលរដ្ឋ នៅ Stoke-on-Brent North និង Kidsgrove មិនអាចបំភ្លេចបាន អតីតសមាជិកសភារូបនេះបានអះអាង និងបានបន្ថែមថាលោកនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវយ៉ាងទូលំទូលាយអំពីសិទ្ធនៃ COVID-19។ លោកនិយាយថា “ខ្ញុំសង្ឃឹមថា Boris នឹងត្រឡប់មកវិញ ហើយបើសិនជាលោកឈ្នះ សមាជិកសភាតាំងអស់នឹងរួបរួមគ្នានៅពីក្រោយលោក"៕


ថ្ងៃសៅរ៍, 22 ខែតុលា 2022 14:49  គុន ច័ន្ទរដ្ឋា