BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវិលត្រឡប់របស់ Boris Johnson ក្នុងគោលបំណងធ្វើឲ្យមានការរំភើបនៅក្នុងឆាកល្ខោននយោបាយអង់គ្លេស

ថ្ងៃសុក្រ, 21 ខែតុលា 2022 17:28  គុន ច័ន្ទរដ្ឋា

2022-10-21 17.24.31 (1) (1)

London CNA -

ជាមួយនឹងអ្នកគាំទ្របានទាមទារឲ្យនាំយក Boris Johnson ត្រឡប់មកវិញហើយនេិងការរិះគន់ជាការដែលហៅថា គោលបំណងគឺចង់ឆ្កឹះឆ្កៀលចំពោះប្រជាពលរដ្ឋអង់គ្លេសតែប៉ុណ្ណោះគោលបំណងនៃការរង់ចាំដោយ Boris Johnson ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រីម្តងទៀតបានក្លាយទៅការកកូរកកាយចំពោះឆ្នាំងនយោបាយដែលកំពុងតែពុះរួចជាស្រេច។ ក្នុងការដែលប្រកាសថាលាហើយនៅក្នុងអម្លុងពេលនៅក្នុងរដ្ឋសភាកាលពីខែកក្កដា ២០២០ Johnson បានទម្លាក់ចោលនូវការពន្លយពាក្យយ៉ាងធ្ធន់ធ្ងរដែលលោកបានមិនបានបញ្ចប់នូវការងាររបស់លោក។ បើយោងទៅតាមកាសែត The Times លោកមានបំណងនឹងចូលរួមនៅក្នុងការប្រកួតប្រជែងដើម្បីបន្តវេនពី Liz Truss  ដោយជឿជាក់ថាវាស្ថិតនៅក្នុងផលប្រយោជន៍របស់ជាតិ។

នៅលើ Twitter ពួកអភិរក្សខ្លះបានព្យាយាមដើម្បីធ្វើឲ្យទំនាក់ទំនងនិងព័ត៌មានឲ្យវាវិលជុំកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពី Truss បានប្រកាសការលាលែងចេញពីតំណែង។ សមាជិកសភា Tory លោក Brendan Clark-Smith បានប្រាប់ The Sky News ថានាយករដ្ឋមន្ត្រីលើកក្រោយត្រូវការអាណត្តិពីអ្នកបោះឆ្នោតនិងសមាជិគណបក្ស គេគួរតែជាមនុស្សម្នាកដែលអាចជាអ្នកឈ្នះ លោកនិយាយ។ “Boris Johnson ជាបុរសម្នាក់ដែលមាននៅក្នុងប្រអប់នោះ” ប៉ុន្តែក្នុងការរំលេចនូវការបែងចែក សមាជិកសភា Tory លោក Roger Gale បាននិយាយថា Johnson គួរតែត្រូវហាមប្រាមក្នុងការអនុញ្ញាតិឲ្យឈរឈ្មោះ ព្រោះលោកនៅតែស្ថិតនៅក្នុងការស៊ើបអង្កេតរបស់សភា។

រហូតដល់ការស៊ើបអង្កេតនោះត្រូវបានបញ្ចប់ ហើយលោកមិនត្រូវបានរកឃើញកំហុស ឬក៏ជ្រះស្រឡះ វាមិនគួរគ្មានលទ្ធភាពសំរាប់លោកក្នុងការវិលត្រឡប់ទៅកាន់រដ្ឋាភិបាលវិញនោះទេ Gale និយាយ។ មេដឹកនាំគណបក្សប្រឆាំងគណបក្សការងារ Keir Stamer បាននិយាយដោយទទូចថាទស្សនៈរបស់លោក Johnso ពុំស័ក្កិសមនឹងដឹកនាំរដ្ឋាភិបាលនោះទេ។ “ដូច្នេះបើពួកគេនឹងសាកល្បងនូវបទពិសោធន៍នេះភាពវឹកវរនេះការខូចខាតនៃសេដ្ឋកិច្ចនេះ ហើយខ្យល់បានបក់បុរសម្នាក់ដែលមានរយៈពេល៣ខែឲ្យវិលត្រឡប់មកវិញ ដែលមិនមែនជាមនុស្សដែលស័គ្គសមនឺងកាន់អំណាចខ្ញុំគិតថាវាគ្រាន់តែបន្ថែមនូវការអុជអាលនូវស្នាមរបួសរបស់មហាជនតែប៉ុណ្ណោះ លោកប្រាប់ BBC។

ប៉ុន្តែអ្វីដែលវាទាក់ទងទៅនឹងមហិច្ឆិតាររបស់មនុស្សដែលនិយម Johnson វានឹងរត់ចូលទៅកំរិតយ៉ាងខ្ពស់ដែលរៀបចំដោយគណបក្សអភិរក្សនិយមសំរាប់បេក្ខភាពនៃមេដឹឹកនាំនៅក្នុងពេលនេះយ៉ាងហោចណាស់ក៏មានការតែងតាំងចំនូន១០០ក្នុងម្នាក់ៗក្នុងចំណោមសមាជិសភា Tory ។ “ខ្ញុំមិនគិតថាសមាជិកសភានឹងចង់វិលត្រឡប់ថយក្រោយនិងជ្រើសរើសមនុស្សដដែលដែលខ្លួនបានបណ្តេញចេញពី Downing Street ទើបតែក្នុងរយៈពេល២,៣ខែនោះទេ” Time Bale សាស្ត្រាចារ្យនយោបាយនៅសកលមហាវិទ្យាល័យ Queen Mary នាទីក្រុង London បានប្រាប់ AFP។


ថ្ងៃសុក្រ, 21 ខែតុលា 2022 17:28  គុន ច័ន្ទរដ្ឋា