BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Boris Johnson ទស្សនកិច្ចនៅអ៊ុយក្រែន ចំថ្ងៃឯករាជ្យព្រមទាំងបញ្ជាក់នូវ ជំនួយយោធាបន្ថែមទៀត

ថ្ងៃព្រហស្បតិ៍, 25 ខែសីហា 2022 16:32  គុន ច័ន្ទរដ្ឋា

photo_2022-08-25_16-15-12

France-24

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnso បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់អ៊ុយក្រែនកាលពីថ្ងៃពុធ ខណៈដែលប្រទេសនេះបានប្រារព្វនូវពិធីខួបលើកទី៣១ នៃការប្រកាសឯករាជ្រពីការគ្រប់គ្រងរបស់សូវៀតក្នុងឆ្នាំ១៩៩១។ ៦ខែគត់បន្ទាប់ពីការឈ្លានពានរបស់រុស្សី Johnson បានសរសើរនូវការតស៊ូដែលមិនអាចផ្ចាញ់បាន និងបានបញ្ជាក់ពីកញ្ចប់ជំនួញថវិការយោធាបន្ថែមទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេសដែលនឹងចាកចេញពីតំណែងក្នុងពេលខាងមុខរូបនេះបានសន្យាថា នឹងផ្តល់នូវកញ្ចប់ថវិការជំនួយយោធាបន្ថែមទៀត ក្នុងការគាំទ្រចំពោះអ៊ុយក្រែន នៅក្នុងអម្លុងពេលធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុង Kyiv ។

កញ្ចប់ថវិការថ្មីដែលមានចំនួយទឹកប្រាកចំនួន៦៣លានដុល្លារ នឹងរួមបញ្ចូលទាំង ៨៥០ Black Honet Micro-drone ដែលប្រើដោយដៃ ដែលមានលក្ខណៈពិសេស ជារចនាបទក្នុងការប្រើនៅក្នុងភូមិ ឬក្រុងតូចៗ និងសំរាប់ប្រើ ដើម្បីស៊ើបការណ៍ពីកងកម្លាំងរបស់សត្រូវ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យរបស់ Johnson ។ "បុគ្គលិកយោធាអាចនឹងត្រូវហ្វឹកហ្វឺន ដើម្បីបង្ហោះឧទម្ភាគចក្រដ្រូន ដែលមានទ្រង់ទ្រាយតូចជាងទូរស័ព្ទដៃ នៅក្នុងរយៈពេល២០នាទី ដ្រូននីមួយៗនិងផ្តល់នូវទិន្ន័យជារូបភាពត្រឡប់មកវិញ នូវរូបភាពជារូបថតឬវីឌីអូ ដេីម្បីអនុញ្ញាតឲ្យកងទ័ពដែលនៅនឹងដី ដើម្បីការពារទីតាំងប្រកបដោយសុវត្តិភាព” សេចក្តីថ្លែងការបានបន្ថែម។

“កញ្ចប់ថវិការនៃការគាំទ្រថ្ងៃនេះនឹងផ្តល់នូវសេចក្តីក្លាហាន ​និងការងើបឡើងវិញនៃកងកម្លាំងអ៊ុយក្រែនឲ្យពង្រឹងនូវសមត្តភាព អនុញ្ញាតឲ្យពួកគេបន្តរុញច្រានកងទ័ពរុស្សីឲ្យត្រឡប់ទៅវិញ និងប្រយុទ្ធ ដើម្បីសេរីភាពរបស់ពួកគេ” Johnson និយាយ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានមកដល់នៅក្នុងទីក្រុង Kyiv នៅក្នុងទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីប្រារព្ធថ្ងៃឯករាជ្យរបស់អ៊ុយក្រែន។ “វាមានឆន្ទៈដ៏ខ្លាំងក្លានៃអ៊ុយក្រែនក្នុងការតស៊ូ និងដែលជាអ្វី Putin បានទទួលនូវការបរាជ័យនិងមិនបានយល់ច្បាស់” Johnson បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Kyiv “អ្នកបានការពារសិទ្ធរបស់អ្នក ដើម្បីរស់នៅក្នុងសន្តិភាព ក្នុងសេីភាព ហេតុដូច្នេះហើយបានជាអ៊ុយក្រែនត្រូវតែឈ្នះ”។

មេដឹកនាំរបស់អឺរ៉ុបបានអះអាងដោយឥតងាករេក្នុងការគាំទ្រចំពោះអ៊ុយក្រែន ខណៈដែលប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ បានប្រារព្ធនូវថ្ងៃឯករាជ្យរបស់ខ្លួនកាលពីថ្ងៃពុធ ដែលកើតមានឡើងព្រមគ្នាជាមួយនឹងរយៈពេល៦ខែ នៃប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់រុស្សី។ លោកប្រធានាធិបតី Joe-Biden បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងបញ្ជូន២,៩៨ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិការយោធាថ្មី ដែលជាជំនួយទៅកាន់អ៊ុយក្រែន ដែលនឹងអាចមានសមត្ថភាពធ្វើឲ្យកងកម្លាំងនៅទីនោះ អាចប្រយុទ្ធជាច្រើនឆ្នាំបន្តទៅទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ Biden បាននិយាយថា ជំនួយនឹងអនុញ្ញាតឲ្យអ៊ុយក្រែន ក្នុងការទទួលបាននូវប្រព័ន្ធការពារ ប្រព័ន្ធការពារកាំភ្លើងធំ និងគ្រាប់រំសេវ ដ្រូននិងប្រព័ន្ធសម្ភារៈផ្សេងៗទៀត៕


ថ្ងៃព្រហស្បតិ៍, 25 ខែសីហា 2022 16:32  គុន ច័ន្ទរដ្ឋា