ខណៈដែលអង់គ្លេសកំពុងតែប្រឈមទៅនឹងវិបត្តិនយោបាយមួយ អ៊ុយក្រែនបានតាមមើលជោគវាសនារបស់ Boris Johnson ដោយចង់ដឹងចង់លឺរកទីបំផុតគ្មាន។ក្នុងរយៈពេល៦ខែមុន លោកបានក្លាយទៅជាអ្នកនយោបាយបរទេសដែលមានប្រជាប្រីយ៍សឹងតែដាច់គេនៅក្នុងអ៊ុយក្រែន។ បើនិយាយឲ្យចំនិងដោយស្មោះ លោកត្រូវបានទទួលនូវការគោរព់ស្រឡាញ់ដោយជនជាតិអ៊ុយក្រែនរាប់លាននាក់ ហើយលោកប្រធានាធិបតីអ៊ុយក្រែនក៏បានចាត់ទុកលោកថាជាមិត្តសម្លាញ់ផ្ទាល់ខ្លួនដែរ។ ដែលជាធម្មជាតិ មានតែប្រជាពលរដ្ឋអង់គ្លេសទេ ដែលអាចសម្រេចថា តើ Boris Johnson គួរតែជានាយករដ្ឋមន្ត្រីឬអត់។ អ្នកខ្លះបានទាញយកនូវទឡ្ហីករណ៍ខ្លះថាលោកជាមនុស្សដែលមានប្រជាប្រីយ៍ភាព និងបានប្រើប្រាស់អ៊ុយក្រែនដើម្បីបង្កើនសន្ទុះនៃអត្រាប្រជាប្រីយ៍ភាពរបស់លោកនៅក្នុងអង់គ្លេស។ ថាតើរឿងនេះពិតប្រាកដឬអត់ យើងក៏ដឹងមិនច្បាស់ដែរ ។
ប៉ុន្តែយើងដឹងច្បាស់ថា Boris Johnson បានក្លាយទៅជាមនុស្សដែលគួរឲ្យគោរពនៅក្នុងអ៊ុយក្រែន។ ប្រជាពលរដ្ឋអ៊ុយក្រែនស្រឡាញ់លោកយ៉ាងខ្លាំងដូចពួកគេស្អប់ Putin អញ្ចឹង។ ហើយប្រហែលជាពួកគេស្រឡាញ់លោកច្រើនជាង ពួកគេស្រឡាញ់អង់គ្លេស។ ប៉ុន្តែ តើ Johnson ចាប់យកបេះដូងនៃប្រជាពលរដ្ឋអ៊ុយក្រែនដោយរបៀបណា? និងហេតុអ្វីបានជាពួកគេចង់ឃើញលោកបន្តតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងអងគ្លេស? វាមានហេតុផលជាច្រើន៖
ទី១ Boris Johnson បានផ្តល់នូវការគាំទ្រដែលមិនធ្លាប់មានពីមុនចំពោះអ៊ុយក្រែននៅក្នុងកំរិតការទូតអន្តរជាតិ។ វោហារសាស្ត្ររបស់លោកតែងតែមានភាពច្បាស់លាស់និងមិនស្រពេចស្រពិល លោកបានក្លាយទៅជាសម្លេងដែលអំពាវនាវចំពោះពិភពលោកខាងលិចដែលប្រកាន់របបប្រជាធិបតេយ្យទាំងមូលដើម្បីជួយអ៊ុយក្រែន ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី ។ សំរាប់អ៊ុយក្រែន Boris បានក្លាយទៅជានិមិត្តសញ្ញានៃមេដឹកនាំបស្ចឹមប្រទេស ឧទាហរណ៍ លោកប្រធានាធិបតីបារាំងនិងអធិការបតីអាល្លឺម៉ង់ ជាញឹកញ៉យតែងហៅទូរស័ព្ទទៅកាន់ Putin បន្ទាប់មកបានធ្វើសេចក្តីថ្លែងការណ៍សម្របសម្រួល ហើយក៏មិនបានស្ទុះស្ទារ ក្នុងការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែរ។ Emmanuel Macron ដែលជាឧទាហរណ៍ បាននិយាយថា “យើងគួរតែជួយលើកមុខមាត់” របស់Putin ។
ខណៈដែល Boris តែងតែ រក្សារជំហរមួយដ៏ស្វិតស្វាញនិងមិនងាករេទៅលើអ៊ុយក្រែន គ្មានការសម្របសម្រួល គឺមានតែជ័យជំនះសំរាប់អ៊ុយក្រែន! ដូច្នេះគឺប្រឆាំងទៅនឹងសារបាននៃមេដឹកនាំអឺរ៉ុបដ៏ទៃទៀត លោកបានដើរចេញមកដោយស្រួចស្រាវជាបំផុត។ រឿងទី២ វត្តមានជាបុគ្គលនៅក្នុងអ៊ុយក្រែន សូម្បីតែនៅមុនសង្រ្គាម Johnson បានមកទីក្រុង Kyiv ជាច្រើនដងនិងបានសន្យាថានឹងផ្តល់នូវជំនួយយោធាចំពោះអ៊ុយក្រែន ហើយមិនមែនត្រឹមតែសន្យានោះទេ លោកតែងតែបានរក្សារនូវពាក្យសន្យាទាំងនោះ។ ក្រោយមក បន្ទាប់ពីបានរុញច្រានកងទ័ពរុស្សីឲ្យចេញពីក្រុង Kyiv Johnson ជាមនុស្សទី១ដែលបានមកដល់ទីក្រុង Kyiv ។ ជាមួយនិងលោកប្រធានាធិបតី Zelensky លោកក៏បានដើរនៅតាមផ្លូវនៅក្នុងរដ្ឋធានីអ៊ុយក្រែន ដើម្បីបង្ហាញនូវភាពគ្មានការភ័យខ្លាចក្នុងពេលវេលាដែលមានគ្រោះថ្នាក់ ត្រូវចាំថាក្រោយមកទីក្រុង Kyiv ត្រូវបានក្លាយទៅជាមុខព្រួញនៃការវាយប្រហារដោយមីស៊ីល។
នៅក្នុងរូបភាពវីឌីអូនេះ យើងអាចមើលឃើញអ្នកដំណើរដើរទៅដើរមកសម្លឹងមើល Johnson និងបានបង្ហាញនូវអាកប្បកិរិយាស្និទ្ធស្នាលនិងការកោតសសើរ។ នៅក្នុងគ្រាដ៏លំបាក វាមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋអ៊ុយក្រែនដើម្បីទទួលអារម្មណ៍ថា ពួកគេនឹងមិនត្រូវបានបោះបង់ចោល ឬក៏បដិសេធដោយពិភពលោកដែលមានភាពស៊ីវិល័យ និងថាភាពរងគ្រោះរបស់ពួកគេនិងសេចក្តីភ័យខ្លាច ត្រូវបានចែករំលែកដោយប្រទេសមួយដ៏អស្ចារ្យដូចអង់គ្លេសដែលតំណាងឲ្យ Boris Johnson ដែលកំពុងធ្វើដំណើរតាមផ្លូវនៅក្នុងទីក្រុង Kyiv។ ទិដ្ឋភាពដូចគ្នានេះ ត្រូវបានកើតមានម្តងទៀតនៅក្នុងការធ្វើទស្សនកិច្ចជាលើកទី២ របស់ Boris Johnson នៅក្នុងអ៊ុយក្រែន ។ លោកបានធ្វើដំណើរទស្សនានៅជុំវិញយុទ្ធោបករណ៍រុស្សីដែលត្រូវបានបំផ្លាញនិងសម្តែងការគួរសមជាមួយនឹងប្រជាពលរដ្ឋដែលនៅនឹងកន្លែង ហើយបានបញ្ចេញអាកប្បកិរិយានូវការរាប់អានដ៏ជិតស្និទ្ធជាមួយលោកផងដែរ។
ភាពទាំងអស់នេះបានមានការលើកទឹកចិត្តយ៉ាងអស្ចារ្យចំពោះប្រជាពលរដ្ឋអ៊ុយក្រែន។ នៅក្នុងន័យនេះ Boris Johnson បានបង្ហាញឲ្យឃើញភាពខុសគ្នាដែលគួរជាទីពេញចិត្តជាមួយនិង លោកប្រធានាធិបតី Joe-Biden ដែលក៏បានជួយជ្រោមជ្រែងផងដែរ ហាក់ដូចជាមិត្តដែលស្ថិតនៅឯនាយសមុទ្ទដ៏ឆ្ងាយ។ Boris Johnson នៅតែជាមិត្តដ៏មានភក្តីភាពនិងស្វាមីភ័ក្រ្តនៃអ៊ុយក្រែនរហូតដល់ទីបញ្ចប់។ សូម្បីតែនៅក្នុងសុន្ទរកថាក្នុងការលាលែងចេញពីតំណែងរបស់លោកនកាលពីថ្ងៃទី៧ខែកក្កដា ដែលថ្លែងចេញមកចំពោះមុខអ្នកស្តាប់ ដែលមានរូបភាពទង់ជាតិនៃប្រទេសអង់គ្លេសនិងអ៊ុយក្រែននៅលើដើមទ្រូងរបស់លោក លោកបាននិយាយពីអ៊ុយក្រែនចាប់តាំងពីពាក្យទី១ និងបានសន្យាថាអង់គ្លេសនឹងគាំទ្រអ៊ុយក្រែនរហូតក្នុងករណីដែលចាំបាច់។ ឥឡូវនេះប្រជាពលរដ្ឋអ៊ុយក្រែនភ័យខ្លាចថា បើសិនជា Johnson លាលែងចេញពីតំណែង កំរិតនៃការគាំទ្ររបស់អង់គ្លេសអាចនឹងធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយការភ័យខ្លាចនេះ ហាក់ដូចជាគ្មានមូលដ្ឋាន ព្រោះប្រជាពលរដ្ឋអ៊ុយក្រែននៅតែគិតថា អ្វីគ្រប់យ៉ាងវាអាស្រ័យទៅលើ Boris Johnson។