NCA-
នាយករដ្ឋមន្ត្រី Boris Johnson គឺជានាយករដ្ឋមន្ត្រីអង់គ្លេសចុងក្រោយ ដែលត្រូវការពេលយូរក្នុងការប្រថុយប្រថាននឹងការធ្លាក់ចេញពីតំណែង ខណៈដែលកំពុងនៅក្នុងអំណាច។ នៅក្នុងប្រព័ន្ធនយោបាយអង់គ្លេស សូម្បីតែសមាជិកសភាដែលជាប់ឆ្នោត ឬក៏សម្លេងភាគច្រើននៃសមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោក ក៏អាចនឹងទម្លាក់លោកចេញពីតំណែងដោយមិនចាំបាច់មានការបោះឆ្នោតសារជាថ្មី ដោយរៀបចំតែងតាំងនាយករដ្ឋមន្ត្រីថ្មីមួយទៀតតែម្តង។ សម្ពាធបានកើតមានជាថ្មីទៅលើ Johnson អស់រយៈពេលជាច្រើនខែ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ រួមមានទាំងអ្វីដែលគេហៅថា “Partygate” ដែលជាព្រឹត្តិការណ៍កើតឡើងក្នុងវិមានរដ្ឋាភិបាល (Downing Street 10) ក្នុងអម្លុងពេលនៃកូវីដ-19។
ដែលនៅក្នុងនោះមេដឹកនាំដែលមានអាយុ ៥៨ឆ្នាំ បានក្លាយទៅជានាយករដ្ឋមន្ត្រីដំបូង ដែលគេបានរកឃើញថា បានបំពានច្បាប់ ខណៈដែលលោកស្ថិតនៅក្នុងអំណាចខ្ពស់ជាងគេ។ ឱកាសរបស់លោកក្នុងការរស់រាននៃជីវិតនយោបាយ វាអាចអាស្រ័យទៅលើរបៀបគ្រប់គ្រងនៅក្នុងគណបក្សក្នុងការជ្រើសរើសរើសមេដឹកនាំ ថាតើវានឹងត្រូវក្រឡាប់ចាក់ដោយរបៀបណា? ។ និតិវិធីត្រូវបានគ្រប់គ្រងដោយថ្នាក់ដឹកនាំគណបក្ស ដែលជាសមាជិកអភិរក្សនៅក្នុងសភាឬក៏សមាជិកសភា ដែលគេស្គាល់ថាជាគណកម្មាធិការឆ្នាំ១៩៩២។ របៀបនេះត្រូវបានគេនិយាយយោងទៅរកការបោះឆ្នោតជាទូទៅ ប្រហែលជា១សតវត្យរ៍មកហើយ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះមួយ។
ឥឡូវនេះតើវានឹងដំណើរការយ៉ាងដូចម្តេច? សមាជិកសភាអាចដាក់លិខិតស្នើរទៅកាន់ប្រធានសភា លោក Graham Brady ដើម្បីបោះឆ្នោតសម្តែងការមិនទុកចិត្តចំពោះមេដឹកនាំគណបក្ស។ ការទទួលខុសត្រូវរបស់ Brady គឺគ្រប់គ្រងផ្នែករដ្ឋបាលនូវដំណើរការជាបន្តបន្ទាប់ និងថែរក្សានូវអាថ៌កំបាំងនៃការឆ្លើយឆ្លងគ្នាតាមលិខិត។ លិខិតពីចំនួន១៥% នៃសមាជិកសភានៃក្រុមអភិរក្ស ដែលបច្ចុប្បន្ននេះស្មើនឹងចំនួន៥៤រូប វាជាតម្រូវការដើម្បីឲ្យមានការបោះឆ្នោតមិនទុកចិត្តលើមេដឹកនាំ ដូច្នេះ Johnson ត្រូវតែធានាឲ្យបាននូវសម្លេងភាគច្រើនដាច់ខាតមួយ (50+1) ដើម្បីនៅក្នុងអំណាចបាន។
Johnson បានរួខចខ្លួនម្តងហើយពីការបោះឆ្នោតមិនទុកចិត្តលើរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែមិថុនា ដោយមានការគាំទ្រ៦០% នៃសមាជិកសភារបស់ខ្លួន នៅក្នុងនិតិវិធីបច្ចប្បន្នយ៉ាងហោចណាស់ ការបោះឆ្នោតម្តងទៀតត្រូវធ្វើបន្ទាប់ពី១២ខែទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏នឹងមានចលនាមួយនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតយ៉ាងឆាប់រហ័ស។ គណកម្មាធិការឆ្នាំ១៩៩២ មានផែនការនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១១ ខែកក្កដា ដើម្បីរើសសមាជិកប្រតិបត្តិរបស់ខ្លួនដែលនឹងជួបជុំគ្នាក្នុងថ្ងៃបន្ទាប់មក នឹងសម្រេចថា តើនឹងផ្លាស់ប្តូរនូវបទបញ្ជា ដើម្បីអនុញ្ញាតឲ្យមានការបោះឆ្នោតមួយទៀត លើការដឹកនាំរបស់ Johnson ឬក៏អត់៕