London-
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រឹងប្រែងតស៊ូសំរាប់ការរស់រានមានជីវិតនយោបាយរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak និងទេសរដ្ឋមន្ត្រីម្នាក់ទៀតដែលបានលាលែងចេញពីតំណែងលើរឿងអាស្រូវជាចុងក្រោយដែលបង្ករនូវមហន្តរាយ ដល់រដ្ឋបាលរបស់លោក។ Sunak និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Sajid Javid បានបញ្ជូនលិខិតលាលែងពីតំណែងទៅកាន់ Johnson នៅក្នុងរយៈពេលប៉ុន្មាននាទី បន្តបន្ទាប់ដែលនៅក្នុងនោះអ្នកទាំង២បានបង្ហាញនូវគោលបំណងនៃសមត្ថភាពរបស់ខ្លួននៅក្នុងរដ្ឋការរបស់លោកដែលភ្ជាប់ទៅនឹងស្តង់ដារ។
ជាការបង្ហាញនូវសញ្ញានៃចេតនារបស់លោកក្នុងការស្ថិតនៅក្នុងអំណាចយ៉ាងយូរដែលអាចធ្វើទៅបាន Johnson បានប្រញ៉ាប់ប្រញ៉ាល់តែងតាំងអតីតពាណិជ្ជករ និងបច្ចប្បន្នរដ្ឋមន្ត្រីក្រសួងអប់រំ Nadia Zaharia ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់លោក, Steve Barclay ដែលបានបានតែងតាំងដើម្បីគ្របដណ្ដប់នូវវិន័យនៅក្នុងរដ្ឋការលោក Johnson កាលពីខែកុម្ភៈ ត្រូវបានតែងតាំងឲ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ការលាលែងចេញពីតំណែងនេះ បានលេចចេញមកខណៈដែល Johnson បានធ្វើការសុំទោសក្នុងការតែងតាំងសមាជិកសភាម្នាក់ទៅកាន់តួរនាទីដែលពាក់ព័ន្ធទៅនឹងការស្នើរផ្តល់ឲ្យមានការមើលថែរគណបក្សរបស់ខ្លួន។
តាំងពីដើមរហូតមកដល់ពេលនេះ ពួកគេគឺជារដ្ឋមន្ត្រី២រូបនៅក្នុងក្រុមជាន់ខ្ពស់នៃគណរដ្ឋមន្ត្រីដែលបានលាលែងពីតំណែង ដែលឥស្សរៈជនជាន់ខ្ពស់ដ៏ទៃទៀតបានសំដែងនូវការគាំទ្រចំពោះលោកនាយករដ្ឋមន្ត្រី Johnson ។ រដ្ឋមន្ត្រីក្រសួងការបរទេស Liz Truss ត្រូវបានគេពិចារណារថាជាអ្នកស៊ូទ្រាំដឹកមុខដើម្បីជំនួសលោក បាននិយាយថា "លោកស្រីគាំទ្រ១០០%ចំពោះលោកនាយករដ្ឋមន្ត្រី"។ សមាជិសភា៤រូបទៀតបានចាកចេញពីតំណែងជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ខណៈដែលបេសកជនពាណិជ្ជកម្មម្នាក់បានចុះចេញនិងអនុប្រធាននៃគណបក្សអភិរក្សនិយមបានលាលែងចេញពីតំណែងនៅលើកញ្ចក់ទូរទស្សន៍។
ការលាលែងពីតំណែងបានលេចចេញមកបន្ទាប់ពីរយៈពេលជាច្រើនខែនៃរឿងអាស្រូវនិងការបោះជំហ៊ានខុស ដែល Johnson រហូតមកដល់ពេលនេះបានឆ្លងកាត់នូវការរិះគន់លើរបាយការណ៍ដែលគ្មានអំណោយផលចូលទៅក្នុងគណបក្សជាច្រើន ជាពិសេសរឿងអាស្រូវនៅក្នុងការិយាល័យរបស់លោកដែលទាក់ទងទៅនឹងការរាំងខ្ទប់ កូវីដ-19 និងការដែលលោកត្រូវបានផាកពិន័យដោយប៉ូលីសជាដើម។ អ្នកសេដ្ឋកិច្ចនិយាយថា ប្រទេសក្នុងគ្រាបច្ចុប្បន្នកំពុងតែឆ្ពោះទៅរកភាពយឺតយ៉ាវយ៉ាងមុតស្រួច ដែលនឹងនាំឲ្យមានលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ទាំង Sunak និង Javid ដែលពីពេលមុនធ្លាប់បានប្រកាសគាំទ្រ Johnson ជាសាធារណៈ ប៉ុន្តែនៅក្នុងលិខិតលាលែងពីតំណែងក្នុងពេលនេះបាននិយាយថា “គ្រប់គ្រាន់ហើយ វាល្មមគ្រប់គ្រាន់ហើយ”។