នាយករដ្ឋមន្ត្រីBoris Johnson បានគេចផុតពីការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភាកាលពីថ្ងៃច័ន្ទ ដោយធានាបាននូវការគាំទ្រគ្រប់គ្រាន់ពីគណបក្សអភិរក្សរបស់លោកហើយស្ថិតនៅក្នុងការិយាល័យជាបន្តទៅទៀតទោះបីជាមានក្រុមអ្នកដែលមិនពេញចិត្តបានចាកចេញពីលោកធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំខ្សោយដែលមានអនាគតមិនច្បាស់លាស់ក៏ដោយ។ភាពល្បីល្បាញនៃសមត្ថភាពរបស់លោកក្នុងការជំរះចោលនូវរឿងអាស្រូវមេដឹកនាំដែលមានបទពិសោធន៍ជាក់ស្តែងរូបនេះបានតស៊ូក្នុងការបើកនូវទំព័រថ្មីក្នុងការបង្ហាញឲ្យដឹងថាលោកនិងក្រុមការងាររបស់លោកដែលគ្រប់គ្រងគណបក្សដែលទ្រេតទ្រោតបានដោះស្រាយបញ្ហាកូវីដ-19បាន។
Johnsonបានឈ្នះនូវការគាំទ្រ២១១លើ៣៥៩សម្លេងនៃក្រុមសភាអភិរក្សនិយមនៅក្នុងការបោះឆ្នោតជាសម្ងាត់មួយដែលលើសពីសម្លេងភាគច្រើន៥០+១ដែលលោកត្រូវការដើម្បីបន្តតំណែងនៅក្នុងអំណាចប៉ុន្តែលោកនៅមានសម្លេងដែលប្រឆាំងចំនួន១៤៨នៃសភាទៀត។Johnsonបានហៅថាជាជ័យជំនះដែលគួរឲ្យជឿជាក់មួយនិងបាននិយាយថាគណបក្សគួរតែធ្វើការរួមគ្នាជាបន្តទៅទៀត ។ “ អ្វីដែលជាន័យរបស់វាគឺថាក្នុងនាមជារដ្ឋាភិបាលមួយយើងអាចធ្វើដំណើរទៅមុខនិងផ្តោតទៅលើរឿងដែលខ្ញុំគិតថា វាប្រាកដជារឿងដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។
នៅពេលដែលមិនទាន់ច្បាស់លាស់ថាអ្នកណាដែលត្រូវបន្តវេនពីលោកអ្នកសង្កេតការណ៍នយោបាយជាច្រើនបានព្យាករណ៍ថាJohnsonនឹងឈ្នះនៅក្នុងការប្រកួតប្រជែងនេះ។ប៉ុន្តែក្រុមឧទ្ទាមនៅក្នុងគណបក្សរបស់លោកអាចនឹងនៅតែអាចសាចទឹកដាក់លោកបាន។នេះគឺជាសញ្ញាមួយដែលមានការបែកបាក់នៅក្នុងនៅក្នុងក្រុមអភិរក្សនិយមតិចជាង៣ឆ្នាំបន្ទាប់ពីលោកបានដឹកនាំគណបក្សឲ្យបានទទួលជោគជ័យដ៏ធំនៅក្នុងទស្សវត្សរ៍នេះ។គម្លាតនៃការឈ្នះរបស់របស់Johnsonមានតិចជាងដែលគេមើលឃើញថាអាចធានាបានដោយសារមេដឹកនាំជំនាន់មុនអ្នកស្រីTheresaMayក្នុងការបោះឆ្នោតស្រដៀងគ្នាក្នុងឆ្នាំ២០១៨។ លោកស្រីត្រូវបានគេបង្ខំឲ្យលាលែងចេញពីតំណែង៦ខែក្រោយមក។
ចាប់តាំងពីជំនូស Theresa Mayក្នុងឋានះជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ Johsonបាននាំអង់គ្លេសចេញពីសហគមន៍អឺរ៉ុបនិងឆ្លងកាត់ពីជម្ងឺរាតត្បាតពិភពលោក ដែលរឿងរ៉ាវទាំង២នេះបានធ្វើឲ្យអង់គ្លេសរង្គោះរង្គើរទាំងសេដ្ឋកិច្ចនិងនយោបាយ។ការបោះឆ្នោតនេះបានកើតឡើងចំពេលដែលរដ្ឋាភិបាលលោកJohnsonស្ថិតនៅក្រោមសម្ពាធដ៏តឹងតែងក្នុងការសម្រួលនូវការឈឺចាប់ដោយសារក្នុងការឡើងថ្លៃនៃម្ហូបអាហារនិងប្រេងឥន្ធនៈ។ប៉ុន្តែរឿងដែលសំខាន់ជាងគេសំរាប់រដ្ឋាភិបាលរបស់លោកនិងភាពជាអ្នកដឹកនាំរបស់លោកគឺដោយសារលោកនិងក្រុមការងាររបស់លោកបានជួបជុំគ្នាខុសច្បាប់ក្នុងអម្លុងពេលការរាំងខ្ទប់កូវីដ-19ដែលជាហេតុបណ្តាលឲ្យមានការខឹងសម្បារទូទាំងប្រទេសនិងពីសំណាក់ក្រុមអភិរក្សនិយម។