BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Boris Johnson អំពាវនាវឲ្យបស្ចឹមប្រទេសនិយាយសម្លេងតែ១លើវិបត្តិអ៊ុយក្រែន

ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 15:28  គុន ច័ន្ទរដ្ឋា

photo_2022-02-19_15-21-10

Thrguardian-

Boris Johnson នឹងនិយាយប្រាប់មេដឹកនាំបស្ចឹមប្រទេសថាមានតែសាមគ្គីភាពដ៏រឹងមាំនិងលើសលុបទេក្នុងការប្រឈមទៅនឹងការឈ្លានពានរបស់រុស្សីដែលអាចបង្វែរជម្លោះក្នុងអ៊ុយក្រែនបាន ក្នុងពេលដែលលោកធ្វើដំណើរទៅប្រជុំផ្នែកសន្តិសុខកំពូលក្នុងទីក្រុងមុយនិចនៅថ្ងៃសៅរ៍។ លោកនាយករដ្ឋមន្ត្រីនឹងអំពាវនាវទៅកាន់សម្ព័ន្ធមិត្ត ”ឲ្យនិយាយសម្លេងតែ១” ខណៈដែលលោករៀបចំនឹងថ្លែងសុន្ទរកថាក្នុងកិច្ចជួបជុំប្រចាំឆ្នាំ, ប្រឆាំងទៅនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកើនឡើងគួរឲ្យរង្គៀសចិត្តអំពីចេតនានៃទីក្រុងមូស្គូ។

ព្រឹត្តិការណ៍នៅលើទឹកដីក្នុងប្រទេសអ៊ុយក្រែនដែលជាប្រផ្នូលបានរំកិលទៅមុខយ៉ាងលឿនកាលពីថ្ងៃសុក្រ ជាមួយនឹងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីប៉ែកខាងកើតនៃប្រទេស បានប្រកាសថាពួកគេមានផែនការណ៍នឹងជំលៀសប្រជាពលរដ្ឋប្រហែល ៧០០,០០០នាក់ចូលទៅក្នុងប្រទេសរុស្សីពីសាធារណរដ្ឋប្រជាជាន Donetsk ដែលប្រកាសដោយខ្លួនឯង។ កាលពីល្ងាចថ្ងៃសុក្រការិយាល័យការបរទេស បានប្រកាសថា ស្ថានទូតអង់គ្លេសក្នុងទីក្រុង Kyiv ផ្លាស់ប្តូរទីកន្លែងជាបណ្តោះអាសន្នទៅ Lviv ខាងលិចអ៊ុយក្រែន។

រុស្សីបាននិយាយថា អ៊ុយក្រែនបានប្រព្រឹត្តិនូវអំពើប្រល័យពូជសាសន៍ក្នុងភាគខាងកើត Donbas ជាការអះអាងដែលបដិសេធយ៉ាងដាច់អហង្ការដោយទីក្រុង Kyiv។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយថាបានប្រឹងប្រែងធ្វើការអត់ធ្មត់ ទោះបីជាមានការបង្ករហេតុដោយការបាញ់ផ្លោងយ៉ាងខ្លាំងក្លាពីទីកន្លែងដែលកាន់កាប់ដោយក្រុមបំបែករដ្ឋនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

នៅក្នុងសញ្ញាផ្សេងទៀតនៃការកើនឡើងនៃភាពតានតឹង មានរថយន្តដែលផ្ទុះដោយគ្រាប់បែកនៅក្នុងទីក្រុង Donetsk ដែលជាទឹកដីកាន់កាប់ដោយពួកឧទ្ទាមកាលពីរសៀលថ្ងៃសុក្រ មិនមានអ្នកណារងរបួសក្នុងការផ្ទុះនោះទេ ដែលបានកើតឡើងនៅខាងក្រៅអគាររដ្ឋបាលរបស់ពួកក្រុមបំបែករដ្ឋ។ ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីមានការព្រមានពីលោក នាយករដ្ឋមន្ត្រី Johnson, លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken និងក្នុងចំណោមអ្នកដ៏ទៃទៀត រុស្សីអាចប្រើប្រាស់ឧប្បត្តិហេតុក្លែងបន្លំជាលេសដើម្បីធ្វើការវាយប្រហារមកលើអ៊ុយក្រែន៕


ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 15:28  គុន ច័ន្ទរដ្ឋា