Manila,Philippines-
ចិនបានប្រុងប្រៀបរួចជាស្រេច ដើម្បីជជែកគ្នាឡើងវិញលើការរុករកប្រេងរួមគ្នាជាមួយនឹង "រដ្ឋាភិបាលថ្មីហ្វីលីពីន" ខណៈដែលខ្លួនបាននិយាយថា នេះគឺនៅតែជាផ្លូវត្រូវសំរាប់ប្រទេសទាំង២ ដើម្បីចាត់ចែងនូវភាពខ្វែងគំនិតគ្នានៅក្នុងសមុទ្ទហ្វីលីពីនខាងលិច។ ចិនបានប្រុងប្រៀបរួចជាស្រេច ដើម្បីធ្វើការកែតម្រូវជាមួយនឹងរដ្ឋាភិបាលថ្មីហ្វីលីពីន ដើម្បីឲ្យមានការជឿនលឿនទៅមុខក្នុងការជជែកគ្នាលើការអភិវឌ្ឍរួម និងខិតខំព្យាយាមចាប់យកជំហ៊ានដំបូងដ៏សំខាន់បំផុត ដែលអាចនាំយកមកនូវផលប្រយោជន៍បន្តិចបន្តួចសំរាប់ប្រទេស និងប្រជាជនទាំង២។ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បាននិយាយនៅក្នុងសន្និសិទ្នកាសែតប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។
"មេដឹកនាំនៃប្រទេសទាំង២ បានឈានដល់សារៈសំខាន់រួមនៃការយល់ដឹងលើបញ្ហានេះ។ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការណ៍ការអភិវឌ្ឍប្រេងនិងឧស្ម័ន និងបានឈ្មុះឈ្មុលយ៉ាងសកម្មក្នុងការពិភាក្សាគ្នា និងបានធ្វើឲ្យមានការរីកចំរើនដ៏មានសារៈសំខាន់លើរចនាសម្ព័ន្ធនេះ" លោកបានបន្ថែម, ដោយនិយាយយោងទៅរកអនុស្សារណៈនៃការយោគយល់គ្នា បន្ទាប់ពីលោកប្រធានាធិបតី Xi Jing Ping បានធ្វើទស្សនកិច្ចជាផ្លូវរដ្ឋកាលពីឆ្នាំ២០១៨។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការបរទេស Teodoro Locsin Jr. បាននិយាយថា ការជជែកគ្នាទៅលើផែនការរុករកប្រេងរួមគ្នា ត្រូវបានបញ្ចប់ទៅតាមការណែនាំរបស់លោកប្រធានាធិបតី Duterte ។
“លោកប្រធានាធិបតីបាននិយាយ, ខ្ញុំអនុវត្តន៍ទៅតាមការណែនាំរបស់លោក ដែលបានសសេរជាលាយល័ក្ខអក្សរថា : ការជជែកអំពីប្រេងនិងឧស្ម័នត្រូវបានបញ្ចប់ជាស្ថាពរ។ គ្មានអ្វីដែលត្រូវរង់ចាំទៀតទេ អ្វីគ្រប់យ៉ាងហួសអស់ហើយ” Locsin បាននិយាយនៅក្នុងសុន្ទរកថា មួយក្នុងអម្លុងពេលខួបលើកទី១២៤ នៃក្រសួងការបរទេស។ "អស់រយៈពេល៣ឆ្នាំមកហើយ ដែលយើងមិនបានទទួលឈានទៅដល់គោលដៅរបស់យើង ក្នុងការអភិវឌ្ឍន៍ធនធានប្រេងនិងឧស្ម័នដែលសំខាន់បំផុតសំរាប់ហ្វីលីពីន ប៉ុន្តែវាមិនមែននៅក្នុងតម្លៃនៃអធិបតេយ្យភាព ឬក៏សូម្បីតែចំណែកណាមួយដ៏តូចរបស់វានោះទេ។
សមាជិកព្រឺទ្ធសភា Aquilino Pimentel lll បាននិយាយថា រដ្ឋាភិបាលមិនត្រូវបន្តជជែកក្នុងរឿងនេះទៀតទេ "ដែលវាច្បាស់ណាស់គឺអធម្មនុញ្ញភាព ដែលជាទស្សនរបស់យើង"។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧ អនុញ្ញាតិឲ្យរដ្ឋាភិបាលចូលរួមនៅក្នុងការធ្វើសាជីវកម្មរួមគ្នា ដូចនេះត្រូវតែផ្តល់ឲ្យហ្វីលីពីនយ៉ាងហោចណាស់ ៦០% នៃផលប្រយោជន៍។ រដ្ឋធម្មនុញ្ញបានចែងថា “ប្រធានាធិបតីអាចនឹងចូលរួមនៅក្នុងកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ដែលកាន់កាប់ដោយបរទេសដែលពាក់ព័ន្ធទៅនឹងជំនួយបច្ចេកទេស ឬហិរញ្ញវត្ថុក្នុងការរុករកដែលមានទំហំធំ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានរ៉ែ ប្រេងឥន្ធនៈ ត្រូវតែអនុវត្តន៍ទៅតាមរយៈពេល និងលក្ខ័ណដែលអនុញ្ញាតឲ្យដោយច្បាប់”៕